29 C
Phnom Penh

នគរបាល​​ខេត្ត​កំពង់​ចាមចាប់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​​ប្រើ​កាត​អេធីអឹមក្លែងក្លាយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា បុរស​ជន​​ជាតិ​កូរ៉េខាង​ត្បូង​ម្នាក់​ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​បាន​ប្រើ​កាត​អេ​ធី​អឹម​ក្លែង​ក្លាយ​ក្នុង​គោល​បំណង​​លួច​ប្រាក់​ជាង​១០០.​០០០ដុល្លារពី​ម៉ាស៊ីន​ដក​ប្រាក់​​ ស្វ័យ​ប្រវតិ្ត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ម្សិលមិញ ក្នុង​ខេត្ត​កំពង់​ចាម។

ជន​សង្ស័យ​ឈ្មោះ លី អីុន​យ៉ុង (Lee Inyong) អាយុ​៣៦​ឆ្នាំ​ត្រូវ​បាន​ចាប់​ខ្លួនជាមួយ​ភរិយា​​របស់​ខ្លួន​ និង​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​ទៀត​ នៅ​សណ្ឋាគារ​មនោរម្យ​ វី​អាយ​ភី នេះ​បើ​យោង​តាម​លោក បែន រ័ត្ន ស្នង​ការ​នគរបាល​ខេត្ត។

ជន​ទាំង​បីនាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ម្សិលមិញ។ លោក រ័ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា នគរបាល​មូល​ដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​កូរ៉េខាង​ត្បូង​ និង​ក្រសួង​មហាផ្ទៃ​ ក្នុង​ប្រតិបត្តិការ​ចាប់​ខ្លួន​ជ​ន​សង្ស័យ​។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នក​ពីរ​នាក់​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទំនង​ជា​មិន​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ករណី​លួច​ប្រាក់​ពី​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវតិ្ត​នេះ​ទេ។

លោក រ័ត្ន បាន​មាន​ប្រសាសន៍​ថា “ជន​សង្ស័យ​នឹង​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នៅ​យប់​នេះ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​​ ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា តើ​អ្នក​ផ្សេង​ទៀត​នឹង​ត្រូវ​បានសាក​សួរ​ ឬ​ក៏​អត់​ទេ ពីព្រោះ​ពួកគេ​មិន​ពាក់​​ព័ន្ធ​ក្នុង​បទ​ល្មើស​នេះឡើយ”៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស