29 C
Phnom Penh

NGOs កាកបាទ​ក្រហម​និង​ជន​រងគ្រោះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​ឆាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ កាកបាទ​ក្រហម​កម្ពុជា​ អង្គ​ការ​ក្រៅ​រដ្ឋាភិបាល(NGO)​ និង​ជន​រង​គ្រោះ​ដោយ​​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​នាំ​គ្នា​ ប្រារព្ធ​ទិវា​សប្តាហ៍​ជាត​ិ​សុវត្ថិភាព​ចរា ចរណ៍​ផ្លូវ​គោក​លើក​ទី​៧​ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិ​បាល​អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​ឆាប់​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

ជន​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា​​ ដើម្បី​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​​សុវត្ថិភាព​​ចរា​ចរណ​៍​ផ្លូវ​គោក​របស់​កាកបាទ​​។ អ្នក​ស្រី​​​ នូ​ រឿង​ អាយុ​៦១​ឆ្នាំ​ បាន​លើក​ឡើង​​ថា ចៅ​ៗ​ចំនួន​ពីរ​នាក់​របស់​គាត់​សុទ្ធ​តែ​រង​របួស​ធ្ងន់​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​អនុម័ត​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​បាន​ឆាប់​ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ទៀតៗ​ រង​គ្រោះ​​ថ្នាក់​ធ្ងន់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដូច​ ចៅៗ​របស​់ខ្ញុំ​ឡើយ​”។

លោក សូ ពិសី អនុប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា  ក្រសួង​យុត្តិធម៌​ត្រូវ​តែ​​ត្រួត​ពិនិត្យ​ច​្បាប់​ចរាចរណ៍​ថ្មី​មុន​ពេល​ផ្ញើ​ទៅ​កាន់​ទី​ស្តី​ការ​គណ​ៈរដ្ឋមន្ត្រី​ ដើម្បី​អនុម័ត​។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្រសួង​​មហាផ្ទៃ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សុទ្ធតែ​បាន​ត្រួត​ពិនិត្យ​ច្បាប់​នេះ​រួច​ហើយ​។

យោង​តាម​តួលេខ​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងតិច​៨៥​បាន​ស្លាប់​និង​ជាង​២.០០០​នាក់​ បាន​រង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​​ដើម​ឆ្នាំ​២០១៤៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស