29 C
Phnom Penh

សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្សុី ប្រកាស​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​​ព្រឹទ្ធ​សភា​មួ​យ​ក្រុម​តូច​របស់​គណបក្ស​សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីម្សិល​មិញ​​ ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​សម័យ​ប្រជុំ​ព្រឹទ្ធ​​សភា​នៅ​ថ្ងៃ​នេះ​​ដើម្បី​តវ៉ា​​ចំពោះ​ការ​មិន​មាន​ការ​​វិវឌ្ឍ​​​លើ​ការ​ចរចា​​បញ្ចប់​ភាព​ទាល់​ច្រក​ផ្នែក​នយោ​បាយ​​ក្រោយ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​ពីឆ្នាំមុន​។

សេចក្តី​ថ្លែង​ការណ៍​នោះ​លើក​​ឡើង​ថា “សមាជិក​ព្រឹទ្ធ​សភា​​ចំនួន​១១​រូប​របស់​គណបក្ស​សម រង្ស៊ី បាន​សម្រេច​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៤​ដើម្បី​ពិនិត្យ​ច្បាប់មួយចំនួន​ដែល​ទទួល​បាន​ពី​រដ្ឋ​សភា​ឯកបក្ស​នោះទេ​”។​ “សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ សម រង្ស៊ី ​ទំនង​ជា​ជំរុញ​ឲ្យគណបក្ស​ដែល​​ទទួល​បាន​​អាសនៈ​ក្នុង​រដ្ឋ​សភា​​ពី​​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា បញ្ចប់​ជា​បន្ទាន់​នូវកិច្ច​ពិភាក្សា​​អំពី​ឯករាជ​​ភាព​របស់​គណៈ​កម្មាធិ​ការជាតិ​រៀប​ចំការ​បោះឆ្នោត​ ការ​កែទម្រង់​ដំណើរ​ការ​បោះឆ្នោត​ និង​ការ​បោះឆ្នោ​តថ្មី”។

គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ព្រឹទ្ធ​សភាមាន​៤៦​រូប​ គឺលើល​ពី​​​ការ​តម្រូវ​ចំនួន​​៣១​រូប​​ដើម្បី​អនុម័ត​ច្បាប់​ភាគ​ច្រើន​។ កាល​ពីម្សិលមិញ គណបក្ស​កាន់​អំណាច​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ថា ការ​សម្រេច​របស់​គណបក្ស​ប្រឆាំង​​មិន​​ធ្វើ​ឲ្យមាន​ផល​ប៉ះ​ពាល់​​ច្រើន​ទេ​។

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​លើក​ឡើ​ងថា “ការ​ប្រកាស​មិន​ចូល​រួម​សម័យ​ប្រជុំ​ពេញ​អង្គរបស់​​ព្រឹទ្ធ​​សភា​នៅ​ថ្ងៃទី​១១​ ខែ​មេសា​ ពី​សំណាក់​​សមាជិក​ព្រឹទ្ធ​សភាទាំង​១១រូ​ប​នេះ ​នឹង​មិនមាន​ឥទិ្ធ​​ពល​​ដល់​សកម្មភាព​របស់​ព្រឹទ្ធ​សភា​ឡើយ​ ព្រោះ​​គ្រប់​ពេល​ប្រជុំ​ម្តងៗ​តែង​តែមាន​គ្រប់​កូរ៉ុម និង​លើល​កូរ៉ុម​ទៅ​ទៀត​”៕​គឹម​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស