34 C
Phnom Penh

តុលាការ​ផ្តន្ទារ​ទោស​បុរសពីរនាក់​ពីបទ​ក្លែងបន្លំ​ហត្ថលេខា​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលា​ដំបូង​​រាជធានី​ភ្នំពេញ​បានផ្តន្ទាទោស​​បុរសពីរនាក់​​​តាមការ​ចោទប្រកាន់​​​ពី​បទក្លែងបន្លំ​ ​និង​​ក្លែងឯកសារ​​ដោយមាន​ហត្ថលេខា​​​​របស់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​គោល​បំណង​ទទួល​បាន​កិច្ចព្រម​​ព្រៀង​​​ជីក​​រក​រ៉ែ​​មាន​​ទឹក​ប្រាក់​ប្រាំមួ​យ​លាន​ដុល្លារ​​សម្រាប់​​​អ្នក​​ជំនួញ​​ជន​​ជាតិចិន​ម្នាក់​នៅក្នុង​ខេត្ត​មណ្ឌល​គិរី។

ឈ្មោះ ឯល រុមនី ​អាយុ​៤២ឆ្នាំ និងជន​​ជាតិចិនម្នាក់ឈ្មោះ Chen Ming Xin អាយុ​៤៧​ឆ្នាំ ​ត្រូវបា​ន​​ចោទ​ប្រកាន់​​​​ពីបទ​​ក្លែង​ហត្ថ​លេខា​​​របស់​លោក​​នាយករដ្ឋមន្ត្រី​ និង​ហត្ថ​លេខា​​​​របស់លោក ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​ ​ឧស្សា​​ហកម្ម រ៉ែ និងថាមពល ​កាលពី​ឆ្នាំមុន។

ឯកសារក្លែងក្លាយនេះត្រូវបា​ន​ធ្វើឡើង​ដើម្បី​​អនុញ្ញាតឲ្យ​​​អ្នកជំនួញ​​ឈ្មោះ Chao Yunde បើក​​​ប្រតិបត្តិការ​ជី​ក​​រ៉ែ​​។

លោក កោ វណ្ឌី​ ​ប្រធាន​​ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ បានមាន​ប្រសាសន៍​ថា ​​ពួកគេ​​ពិត​ជា​បាន​ធ្វើ​ដូច្នេះ​មែន បន្ទាប់ពី​លោក Chao ​​បាន​ឲ្យ​ប្រាក់​ពួក​គេ​ចំនួន​១៥០.​០០០​ដុល្លារ​។​ លោក ចៅក្រម វណ្ឌី ​​បាន​មានប្រសាសន៍​ ថា “លោក​ រុមនី បាន​ក្លែងបន្លំ​​ហត្ថលេខា​​​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​ហត្ថ​លេខា​​​របស់​ឯកឧត្តម ស៊ុយ សែម”។ លោក​បានឲ្យដឹង​បន្ថែមថា លោក Chen  ​ជា​​អ្នក​​សម្រប​សម្រួល​កិច្ចព្រមព្រៀងនេះ​។

លោក រុមនី បាន​ទទួល​​ស្គាល់ថា ខ្លួន​​ពិត​ជា​​បាន​ក្លែង​បន្លំ​ឯកសារ​​មែន ក៏​ប៉ុន្តែថា ខ្លួន​ត្រូវបាន​ផ្តល់ឯកសារ​ដោយ​​ទីប្រឹក្សារដ្ឋា​ភិ​បាល​ម្នាក់​ឈ្មោះ ប៉ុល សុខា។

លោក លួ សុខា ​​អ​នុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​​​របស់​ក្រសួង​​មហាផ្ទៃ​​​បានមាន​ប្រសាសន៍ថា “ លោក សុខា ​បាន​រត់​គេចខ្លួន​ហើយ​​នគរបាល​កំពុង​ស៊ើបអង្កេត​ដើម្បី​​ចាប់​ខ្លួន​​​គាត់នេះ​​”។

ជន​ជាប់​ចោទទាំងពីរ​​​នាក់ត្រូវ​ប្រឈម​នឹង​ទោស​​​​ជាប់​ពន្ធនាគារ​​​រយៈពេល​​​ពីរឆ្នាំ​​ដល់​ប្រាំមួយឆ្នាំ​ និង​ពិន័យ​​ជា​ប្រាក់​១០លាន​ដុល្លារ​ (២.៥០០​ដុល្លារ) ប្រសិនជន​ទាំង​នេះ​​ត្រូវបានរក​​ឃើញថា ជាប់​​ពិរុទ្ធភាព។ ដំណើរ​​ ការ​ជំនុំ​ជម្រះទោសគ្រោង​នឹង​បន្ត​នៅថ្ងៃទី​៥ ខែ​ឧស​ភា​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស