35 C
Phnom Penh

កិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី​​អាចមានរឿង​​​ពាក់ព័ន្ធជាមួយ​​​ជនភៀសខ្លួនជាង១.០០០នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាញព័ត៌មានអូស្ត្រាលីបានរាយការណ៍​ថា អ្នកស្វែងរក​សិទ្ធិជ្រកកោន​​​ជាង​១.០០០​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន ខណៈដែល​កំពុង​ធ្វើ​ដំណើរទៅ​រស់នៅក្នុងទឹកដីប្រទេស​​អូស្ត្រាលី អាច​មក​​​ដល់​ប្រទេស​កម្ពុជា​ ក្រោម​​​ផែនការ​តាំង​​ទីលំនៅមួយ ក្រោម​កិច្ច​ចរចារ​​​វាងប្រទេស​​ទាំង​​ពីរ។

សារព័ត៌មានអូស្ត្រាលីដដែលបានរាយ​ការ​​​ណ៍កាលពីថ្ងៃសៅរ៍ថា លោក ស្កុត ម៉ូរី​សុន (Scott Morrison) រដ្ឋ​មន្ត្រី​ក្រសួង​​អន្តោ​ប្រ​វេ​ស​ន៍​​អូស្ត្រាលី ឲ្យដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​​​​អាច​​មើល​ឃើញថា ​​​​​អ្នក​ស្វែង​រកសិទ្ធិ​ជ្រក​​កោន​ទាំង​​អស់​​ដែល​​​មាន​​​ការ​អះអាង​ថា​ស្រប​​​​ច្បាប់ និង​បច្ចុប្បន្ន​​​នេះ​​​​កំពុង​ត្រូវ​​ឃុំ​ខ្លួន​​​នៅមណ្ឌល​ឃុំឃាំង​​​នៅ​​​លើ​​​​កោះ​​ណូរូ និង​គ្រីស្មាស​ នឹង​ត្រូវ​​​​បាន​​​​បញ្ជូន​មក​ប្រទេស​​កម្ពុជា​​វិញ។

ខណៈដែលមណ្ឌលទាំងពីរ​មាន​អ្នក​​ស្វែង​​​រក​សិទ្ធិជ្រកកោន​ប្រមាណ​២.៤០០​នាក់​កា​​​​សែតនេះ​រាយការណ៍ទៀតថា មាន​តែ​៥០ទៅ៦០ភាគ​​រយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​​​អ្នក​​​ស្វែង​​​រកសិទ្ធិ​​​ជ្រក​​​កោន​​​ទាំងនេះ​អាច​​​ទទួល​​​​បាន​សិទ្ធិ​​រស់នៅ។ការិយាល័យ​​របស់​​​លោក ម៉ូរី​សុន មិន​បាន​​ឆ្លើយតប​នឹង​សំណើ​មួយ​សុំ​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​​ទេ។

ក្រុមមន្ត្រីកម្ពុជា​​ដែល​​ពាក់ព័ន្ធ​ក្នុង​ការ​ចរ​ចា​នេះមិនអាច​​ទាក់​​ទងបាន​​ទេ​កាល​ពី​​​ម្សិល​​​មិញ​នេះ។ ដំបូង ក្រុមមន្ត្រីកម្ពុជាបាន​បង្ហាញសំណើ​របស់ប្រទេស​​អូស្ត្រាលី​សុំឲ្យ​សង់ទី​លំនៅ​សម្រាប់​អ្នកស្វែងរកសិទ្ធិ​ជ្រក​កោន​នៅទីនេះ​កាលពីខែ​កុម្ភៈ ​អំឡុង​​​ដំណើរ​​​​​​​​​ទស្សន​កិច្ចមួយ​របស់​លោកស្រី​​​ជូលី ប៊ីសប (Julie Bishop)

រដ្ឋ​​​មន្ត្រី​ក្រសួង​ការបរ​​​ទេស​នៃ​ប្រទេស​​​​​អូស្ត្រាលី​ ​។នៅពេលនោះ លោក ហោ ​ណាំ​​​​​ហុង រដ្ឋ​មន្ត្រីក្រសួងការ​បរទេស និង​សហ​ប្រតិបត្តិ​​​ការ​​​អន្តរ​​​ជាតិ បាន​​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​នឹង “ ​ពិចារណាដោយប្រុង​ប្រយ័ត្ន” អំពីសំណើនេះ។

អង្គការ​សិទ្ធិមនុស្សនិងតំណាង​​​រាស្ត្រ​​​មក​​​ពីភាគីគណបក្សប្រឆាំង​ក្នុង​ប្រទេសកម្ពុជា​និង​​ប្រទេស​​​អូស្ត្រាលី​បាន​ចោទប្រកាន់​​រដ្ឋា​ភិបាល​​​របស់​លោកនាយក​រដ្ឋមន្ត្រីអូស្ត្រាលី តូនី អាប​បុត​(Tony Abbott) ថា បានព្យា​​​យាម​​​គេច​​​ចេញ​​​ពីការ​ទទួល​ខុសត្រូវ​របស់ខ្លួន​ចំពោះ​អ្នក​ស្វែង​រកសិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅក្នុងតំបន់​៕ ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស