29.3 C
Phnom Penh

តួលេខ​ផ្លូវការ​បង្ហាញថា ទម្ងន់​​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​កើនឡើង​១៣ភាគរយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​តួលេខ​​ផ្លូវការ​​​របស់​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុបានបង្ហាញ​ថា ទម្ងន់​ទំនិញ​សរុប​​​ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​​​តាម​កំពង់​ផែនេះ សម្រាប់​រយៈ​​ពេល​​បីដំបូង​នៃឆ្នាំនេះ​ បាន​កើន​​ឡើង​១៣,៤៩ភាគ​​រយ​ បើ​​ធៀបជា​មួ​យ​​រយៈ​ពេល​​ដូច​​គ្នា​​កាល​​ពីឆ្នាំ​មុន។ បើ​​​គិតពីខែ​មករា​ដល់​ចុងខែ​មីនា ទំនិញ​៨៦២.៣៧៥តោន​​​បាន​ឆ្លងកាត់​កំពង់ផែ​នេះ​បើធៀបនឹងឆ្នាំមុនមាន​៧៥៩.៨៩៧តោន​។

លោក ជា សម្បត្តិ ប្រធាននាយកដ្ឋាន​ផែន​ការនិងស្ថិតិ​​នៃ​​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះ​សី​ហនុ បាន​លើកឡើងផងដែរថា កំណើន​នៃ​ទម្ងន់​ទំនិញនេះគឺ​មាន​ការចូលរួម​ចំណែក​ពី​​កំណើនបរិមាណ​ទំនិញ​ ដូចជា​​ប្រេង​​នាំ​ចូល ដែលបាន​កើនឡើង​៨,១៥ភាគ​​រយដល់​២៨២​.​៤២០​តោន ​បរិមាណដំឡូង​មី​នាំចេញ​ ​ដែល បាន កើនឡើង​​​ជាង​២០.០០០តោន ដល់២៩,១៥៨តោន។

លោកបាន​បន្ថែម​​ទៀតថា ទំនិញ​ប្រភេទ​សម្លៀកបំពាក់និង​​អង្ករ ​​​ដែលជាទំនិញ​ពីរ​​ក្នុង​ចំណោម​​ទំនិញ​​នាំ​ចេញ​​​​សំខាន់ៗ​របស់​​ប្រទេស​កម្ពុជា​​ ​ក៏បាន​ជួយចូលរួម​ចំណែក​ក្នុង​​កំ​ណើន​នេះផង​​ដែរ​។

ទំនិញ​សម្លៀក​បំពាក់​កាត់ដេរ​បាន​​កើន​ឡើង​​៣០,៧ភាគ​រយ​​​ដល់​១៦.៥៥១តោន​ក្នុង​មួយ​ឆ្នាំ​ បើធៀប​នឹង​ឆ្នាំ​មុន ​​ចំណែក​​​ទំនិញ​អង្ករកើន​ឡើង​១១ភាគ​រយ​ដល់​​៧៧.៩៣៦​តោន៕​ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស