27 C
Phnom Penh

លោក ហ៊ុន សែន ​បំពេញ​ទស្សនកិច្ច​រយៈពេល​​មួយ​សប្តាហ៍នៅ​​​ប្រទេស​ជា​អតីតសហភាពសូវៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បានចាក​ចេញ​​ទៅបំពេញ​ទស្សន​កិច្ច​រយៈពេល​មួយសប្តាហ៍​​នៅអតីត​សាធារ​ណ​រដ្ឋ​អាហ្សេ​​បៃហ្សាន់ និង​​បេឡា​រុស។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន ត្រូវបាន​​អម​ដំណើរ​ដោយ​លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី សុខ អាន ​លោក ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​កម្ម​ លោក ជា ចាន់តូ ទេសាភិបាលធនាគារ​ជាតិ​នៃកម្ពុជា និង​លោក​ គិត ម៉េង អ្នកជំនួញ​ដ៏​លេចធ្លោម្នាក់​ ​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ អាកាប៉េ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា​ កាល​ពីយប់មិញ លោក ហ៊ុន សែន ត្រូវស្នាក់នៅ​ក្នុងទីក្រុង Urumqi នៅក្នុងតំបន់ស្វយ័ត Xinjiang Uighur ភាគខាងលិច​របស់​​ប្រទេស​ចិន​ និង​ស្រស់​ស្រូបអាហារ​​ពេលល្ងាច​​​ជាមួយ​លោក  Zhang Chunxian លេខាបក្ស​កុម្មុយនិស្ត​ខេត្ត។

យោងតាមសេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​​​បានឲ្យដឹងថា លោកហ៊ុន​ សែន ​នឹងទៅ​ដល់​សាធារណរដ្ឋ​ អាហ្សេ​បៃ​ហ្សាន់​ នៅ​ថ្ងៃ​នេះ ហើយនឹងជួបពិភាក្សា​ការងារ​ជាមួយ​​​លោកប្រធានា​ធិបតី Ilham Aliyev និងលោក​នាយករដ្ឋមន្ត្រី​ Artur Rasizade ។

បន្ទាប់មក​ទៀត​ លោក ហ៊ុន សែន នឹង​អញ្ជើញទៅ​​សាធារណរដ្ឋ បេឡា​រុស នៅថ្ងៃពុធ​ និង​ជួប​​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានា​ធិបតី Aleksandr Lukashenko និងលោកនាយក​រដ្ឋ​មន្ត្រី Mikhai Myasnikovich។

សេចក្តីថ្លែងការណ៍​​នេះបានឲ្យដឹង​​ថា​ កិច្ចព្រមព្រៀងទ្វេភាគីដើម្បីសហប្រតិបត្តិ​ការ​ក្នុងវិស័យ​កសិកម្ម យោធា ធនាគារ សុខា​ភិបាល​និង​ឧស្សហកម្ម នឹងត្រូវ​បានចុះហត្ថ​លេខា​អ​ំឡុង​​ដំណើរ​​ទស្សនកិច្ច​​នេះ៕​ ប៊ុននី

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស