26.6 C
Phnom Penh

 សមយុទ្ធយោធារួមរបស់អាមេរិកនិងកម្ពុជាប្រចាំឆ្នាំគ្រោង​នឹង​ចាប់ផ្តើម​នៅថ្ងៃនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមស្ថានទូតអាមេរិក បានឲ្យដឹង​ថា កងយោធពលខេមរភូមិន្ទ និងកងកម្លាំង​យោធា​អា​មេរិក ថ្ងៃនេះនឹង​ចាប់ផ្តើម​ធ្វើសម​យុទ្ធ​រួមគ្នា​រយៈពេល​ប្រាំបួនថ្ងៃ​ហៅ​ថា Angkor Sentinel ឆ្នាំ​ 2014 ។

សមយុទ្ធយោធា  Angkor Sentinel 2014 ប្រចាំ​ឆ្នាំនេះ​​ធ្វើឡើង​នៅ​មណ្ឌល​ហ្វឹកហ្វឺន​សម្រាប់​ កង​កម្លាំង​រក្សាសន្តិភាព​ពហុជាតិ​​ក្នុង​ខេត្ត​កំពង់​ ស្ពឺ ​ហើយជាធម្មតា​ផ្តោតសំខាន់​ទៅលើ​ការ​ហ្វឹក​​ហ្វឺនកងកម្លាំង​កម្ពុជា​ក្នុង​ប្រតិ​បត្តិការ​រក្សា​សន្តិភាព​ និងមនុស្សធម៌។

ស្ថានទូតអាមេរិក ​​​បានឲ្យដឹងបន្ថែម​ថា ខ្លួន​នឹង​ចេញផ្សាយ​សេចក្តីលម្អិត​អំពីព្រឹត្តិការណ៍​ឆ្នាំនេះ​ថ្ងៃនេះ ប៉ុន្តែ​បានបញ្ជាក់ថា ​សមយុទ្ធ​នេះ​​នឹង​ចាប់ផ្តើម​នា​ព្រឹកនេះ។

កាលពីឆ្នាំមុន សមាជិកកងយោធពល​ខេម​រ ​​ភូមិន្ទចំនួន​៣១៧នាក់ និងទាហាន​អា​មេរិក​ចំនួន១៣៩នាក់​​បាន​ចូល​រួម​សមយុទ្ធ​រយៈ​ពេល​​ពីរសប្តាហ៍។

ក្រសួងការពារជាតិ​មិនអាច​​ទាក់ទងបាន​ទេកាល​ពីម្សិលមិញ ក៏ប៉ុន្តែ​យោងតាម​របាយ​​​ការណ៍​មួយ​របស់​បណ្តាញព័ត៌មានរដ្ឋ​ចិន​បានឲ្យដឹងថា លោកឧត្តម សេនី យ៍ឯក ហ៊ុន​ម៉ា​ណែត ​ដែលត្រូវជាកូនប្រុស​​ច្បង​​​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជា​​អធិបតី​ក្នុងកម្មវិធីបើក​សមយុទ្ធនេះ។

លោក ម៉ាណែត បានបញ្ចប់ការសិក្សា​នៅ​សាលា​យោធា​​អាមេរិក​ United States Military Academy at West Point និង​មួយ​ទស​វត្សរ៍​​មក​នេះបានឡើងឋានៈ​​ជាបន្ត​បន្ទាប់​នៅ​ក្រសួង​ការពារជាតិ​។

ក្រោយការបោះឆ្នោតជាតិបន្តិច កម្ពុជា​បាន​ផ្អាក​កម្មវិធី​ជំនួយ​យោធា​គាំទ្រ​ដោយ​អាមេរិកខ្លះជាឯកច្ឆន្ទ ដែល​នេះ​ជា​ចំណាត់​ការ​មួយ ​ដែល​ក្រុម​អ្នក​វិភាគលើក​ឡើងថា បានឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​តាន​តឹង​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​ទ្វេភាគី៕ ប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស