29 C
Phnom Penh

លោក កឹម សុខា ស្នើ​​​សុំ​​​ការ​​​គំាទ្រ​​​​​​​​​ពី​​​អាមេរិក​​​​​​​​​សម្រាប់​​​រដ្ឋាភិបាល​​​ដែលនឹង​​​​​​ដឹកនាំ​​​ដោយ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​លើក​​​ឡើ​​​ង​​​​​​​​​អំឡុង​​​​​​​​​កិច្ច​​​សម្ភាស​​​​​​ជាមួយ​​​ស្ថានីយ​​​វិទ្យុ​​​មួយ​​​នៅ​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ថា លោក​​​​​​នឹ​​​ង​​​ជួប​​​​​​​​​ជាមួយ​​​​​​​​​សមាជិក​​​​​​ព្រឹទ្ធសភា​​​​​​នៅ​​​ក្នុង​​​​​​ក្រសួង​​​ការពារ​​​ជាតិ​​​​​​​​​របស់​​​សហរដ្ឋ​​​អាេម​​​រិក​​​ អំឡុង​​​ពេល​​​ទៅ​​​​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​២០​​​ថ្ងៃ​​​របស់​​​លោក​​​​​​​​​នៅ​​​ទីនោះ​​​​​​​​​ ដើម្បី​​​​​​ស្នើ​សុំ​​​ការ​​​គាំទ្រ​​​​​​​​​សម្រាប់​​​​​​​​​រដ្ឋា​​​ភិ​​​បាល​​​ដែល​​​ដឹកនាំ​​​ដោយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នាពេល​​​​​​អនាគត​​​​​​។

នៅ​​​ក្នុង​​​​​​កិច្ច​​​សម្ភាស​​​​​​ជាមួយ​​​​​​​​​វិទ្យុ​​​សំឡេង​​​សហរដ្ឋ​​​អាេម​​​រិក​​​ (VOA) ដែល​​​​​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ លោក​​​ កឹម សុខា បាន​​​លើក​​​ឡើ​​​ង​​​ថា ការ​​​គាំទ្រ​​​​​​​​​ពី​​​សំណាក់​​​​​​យោធា​​​អាេមរិក​​​​​​​​​ប្រហែល​​​ជា​​​មាន​​​សារៈ​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​ធានា​​​ឲ្យ​​​បាន​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​​​​កាន់​​​អំណាច​​​​​​​​​យល់​​​ព្រម​​​ប្រគល់​​​អំណាច​​​​​​​​​​​​​​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​សង្ក្រោះ​​​ជាតិ​​​ឈ្នះ​​​ការ​​​បោះឆ្នោត​​​នាពេល​​​អនាគត​​​នោះ​​​។​​​

លោក កឹម សុខា​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​​​​ដឹង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​​​​ឈ្នះ​​​ការ​​​បោះឆ្នោត​​​​​​។​​​ ហេតុ​​​ដូច្នេះ​​​យើង​​​​​​​​​បាន​​​​​​ជម្រាប​​​​​​ប្រាប់​​​​​​​​​ពួក​​​គេ​​​​​​​​​រួច​​​ហើយ​​​​​​ ​​​ជាពិសេស​​​​​​​​​យើង​​​​​​​​​នឹង​​​​​​​​​ជម្រាប​​​​​​​​​ប្រាប់​​​ក្រសួង​​​ការពារ​​​ជាតិ​​​អាេមរិក​​​​​​ គឺ​​​​​​មន្ទីរ​​​បញ្ចកោណ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ក្រៅ​​​ពី​​​​​​​​​ជួប​​​​​​​​​ជាមួយ​​​​​​សហគមន៍​​​ខ្មែរ​​​នៅ​​​ក្នុង​​​រដ្ឋ​​​ចំនួន​​​១៤​​​​​​ ខ្ញុំ​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​​​​ជាច្រើន​​​ហើយ​​​ខ្ញុ​​​ំ​​​នឹង​​​​​​​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​សមា​​​ជិក​​​ព្រឹទ្ធ​​​សភា​​​ សមាជិក​​​សភា​​​​​​បន្ថែម​​​ទៀត​​​ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​​​​ខ្ញុំ​​​នឹង​​​ជួប​​​ពិភាក្សា​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​​​​តំបន់អាស៊ី​​​ប្រចាំ​​​នៅ​​​មន្ទីរ​​​បញ្ច​​​កោណ”។

លោក​​​ កឹម សុខា បាន​​​ឲ្យ​​​ដឹង​​​ថា គណ​​​បក្ស​​​សង្គ្រោះជាតិ​​​កំពុង​​​ព្រួយបារម្ភ​​​ខ្លាច​​​ក្រែង​​​មាន​​​​​​រឿង​​​​​​​​​ច្រំដែល​​​ដូច​​​​​​​​​ការ​​​បោះឆ្នោត​​​​​​​​​កាល​​​ពី​​​ឆ្នាំ​​​១៩៩៣​​​ ដែល​​​​​​រៀប​​​ចំ​​​ឡើ​​​ង​​​ដោយ​​​អង្គ​​​ការ​​​សហប្រជាជាតិ​​​ នៅ​​​ពេល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​ចាញ់​​​ឆ្នោត​​​ ប៉ុន្តែ​​​ទីបញ្ចប់​​​​​​​​​បាន​​​​​​​​​ឡើង​​​​​​​​​កាន់​​​អំណាច​​​​​​​​​ដោយ​​​​​​បង្កើ​​​ត​​​រដ្ឋាភិបាល​​​ចម្រុះ​​​​​​ជាមួយ​​​គណបក្ស​​​​​​ហ្វុ៊នស៊ិនបិុច។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុដូច្នេះ​​​​​​យើង​​​​​​ស្នើ​​​ឲ្យ​​ [សហរដ្ឋ​​​អាមេរិក​​​] ជួយ​​​ដើម្បីធានា​​​ឲ្យ​​​បាន​​​ថា កា​​​រផ្ទេរ​​​អំណាច​​​​​​នឹង​​​ប្រព្រឹត្តទៅ​​​​​​ដោយ​​​សន្ដិវិធី​​​រវាង​​​​​​អ្នក​​​ចាញ់​​​និង​​​អ្នក​​​ឈ្នះ​​​”។

លោក​​​ ផៃ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​បាន​​​​​​លើក​​​ឡើ​​​ងថា លោក​​​ កឹម​​​សុខា ពិត​​​ជា​​​​​​យល់​​​ខុស​​​ហើយ​​​​​​​​​ ប្រសិន​​​បើ​​​លោក​​​​​​ជឿជាក់​​​​​​ថា ក្រសួង​​​ការពារ​​​ជាតិ​​​សហរដ្ឋ​​​អាេម​​​រិក​​​​​​ប្រហែល​​​ជា​​​អន្ត​​​រាគមន៍​​​នៅ​​​ក្នុង​​​កិច្ច​​​ការ​​​បោះ​​​ឆ្នោត​​​របស់​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​ ផៃ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “សហរដ្ឋ​​​អាេមរិក​​​ គឺ​​​គ្រាន់​​​តែ​​​​​​ជា​​​ប្រទេស​​​មួយ​​​​​​ ហើយ​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​ជា​​​​​​​​​រដ្ឋ​​​ឯករាជ្យ​​​​​​មាន​​​អធិបតេយ្យ​​​ភាព​​​ ហេតុ​​​ដូច្នេះ​​​​​​លោក​​​ កឹម សុខា ច្រឡំ​​​ធំ​​​ហើយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “នៅ​​​ពេល​​​ណា​​​មាន​​​ការ​​​​​​ផ្ទេរ​​​អំណាច​​​ កម្ពុជា​​​នឹ​​​ងមិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ជ្រៀត​​​ជ្រែក​​​​​​ពី​​​ប្រទេស​​​ផ្សេង​​​ឡើង។ ប្រសិន​​​បើ​​​​​​​​​គាត់​​​ [កឹម សុខា] បាន​​​និយាយ​​​អ៊ីចឹង​​​មែន​​​ វា​​​បង្ហាញ​​​ថា គាត់​​​គឺ​​​ជា​​​អាយ៉ង​​​របស់​​​អាេមរិក​​​”។

លោក​​​ ផៃ ស៊ីផាន​​​ បាន​​​បន្ថែម​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ប្ដេជ្ញា​​​រក្សា​​​សន្ដិ​​​ភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​។​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ “សម្ដេច​​​ ហ៊ុន សែន​​​ ពិត​​​ជា​​​មាន​​​ភាព​​​ក្លាហាន​​​​​​ក្នុង​​​កា​​​រទទួល​​​យក​​​ឆន្ទៈ​​​របស់​​​ប្រជាពលរដ្ឋ​​​​​​តាម​​​រយៈ​​​សំឡេង​​​​​​ភាគ​​​ច្រើន​​​។ សម្ដេច​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា ការ​​​ផ្ទេរ​​​អំណាច​​​នឹង​​​ត្រូវ​​​ប្រព្រឹត្តទៅ​​​​​​ដោយ​​​សន្ដិវិធី​​​”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស