31 C
Phnom Penh

​រូប​សំណាកសម្តេច​ឪ​ត្រូវ​បាន​សាង​សង់​លើ​អគារ​មួយដែលខ្ពស់ជាងព្រះ​បរម​រាជ​វាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​អគារ​ខ្ពស់​​មួយកន្លែង​បានសាង​​សង់​​រូបសំណាក​សម្តេច​​ឪ នរោត្តម​ សីហនុ​ នៅ​លើ​អគារ​របស់​ខ្លួន​ នៅជិតព្រះ​បរម​រាជ​វាំង​ ដែល​អាជ្ញា​ធរក្រុងភ្នំពេញបាន​ចេញ​បទ​បញ្ជា​ឲ្យ​វាយកម្ទេចចោលកាល​ពី​ខែ​តុលា​ ដោយសារតែ​អគារ​​នេះ​បាន​សាង​សង់​លើស​កម្ពស់​ដែលគេ​កំណត់ នៅ​​ជុំ​វិញ​តំបន់ព្រះ​បរម​រាជ​វាំង​។

រូបសំណាក់​សម្តេចតា​ត្រូវ​បាន​គេ​​សាង​សង់​នៅ​​​​លើ​អគារ​ខ្ពស់​មួយកន្លែង​នៅតំបន់​​ជុំ​វិញ​ព្រះ​បរម​រាជ​វាំង។​ស៊ីវ ចាន់ណា
រូបសំណាកសម្តេចតា​ត្រូវ​បាន​គេ​​សាង​សង់​នៅ​​​​លើ​អគារ​ខ្ពស់​មួយកន្លែង​នៅតំបន់​​ជុំ​វិញ​ព្រះ​បរម​រាជ​វាំង។​ស៊ីវ ចាន់ណា

លោក​ សុិន​ គឹមហេង​ ម្ចាស់​អគារ​​សណ្ឋា​​​គារ​​​​មួយ​​​ដែលមាន​​​​ទី​តាំង​នៅ​តាម​បណ្តោយ​​ផ្លូវ​លេខ១៩​​​ហ្សិត​​​ក្រោយ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​បាន​និយាយ​ថា “ខ្ញុំ​បាន​សាង​សង់​​​​​​​ព្រះ​បរម​រូប​សម្តេច​ឪ​នៅ​លើ​​អគារ​របស់​ខ្ញុំ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​និង​គោរព​ព្រះ​អង្គ​”។

ព្រះ​បរម​រូប​សម្តេច​ឪ​ដែល​ត្រូវ​បាន​គេ​សាង​សង់​នៅ​លើ​អគារ​នេះ​ព្រះ​ពស្ត្រអាវ​ធំ​និង​ក្រ​វាត់​ក​ ហើយ​​ទ្រង់​ឈរ​ដោយ​លើ​ក​ព្រះ​​ហស្ត​ស្តាំ​ឡើង​លើ​ និង​លា​បាត​​ព្រះ​ហស្ត​សម្លឹង​​​​​​​​​​​ឆ្ពោះ​ទៅ​មុខ​។ ព្រះ​បរម​រូប​សម្តេច​ឪ​នេះ​​មាន​​​​​​​​​​ទី​តាំាង​នៅ​លើ​ជាន់​ផុត​ភាគ​ខាង​ជើង​នៃ​អគារ​កម្ពស់​៣៤,៥​ម៉ែត្រ​ ដែលជា​អគារ​​មាន​កម្ពស់​ខ្ពស់​ជាង​អគារ​ផ្សេង​ៗ​នៅ​ជុំវិញ​ព្រះ​បរម​រាជ​វាំង​។

លោក គឹម​ហេង​ បាន​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​មុន​ថា លោក​ពិត​ជា​បាន​សាង​សង់​អគារ​​ខ្ពស់នេះ​លើស​ចំនួន​១០​ម៉ែត្រ​ពិត​មែន ​ព្រោះ​​​​​ក្នុង​កិច្ច​សន្យា​ជាមួយ​មន្ទីរ​រៀប​ចំ​ដែន​ដី​ នគរូប​នីយកម្ម ​និង​សំណង់​​អនុញ្ញាត​ឲ្យ​សាងសង់​តែ​២៤​,៥​ម៉ែត្រប៉ុណ្ណោះ។​

លោក​​​បាន​និយាយថា គាត់​បាន​សម្រេច​សាង​សង់​លើស​កម្ពស់​នេះ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​លុប​ចោល​បម្រាម​​​​ជា​​​សាធារណៈ​​​ដែល​ហាម​មិន​ឲ្យ​សាង​​​សង់​អគារ​ខ្ពស់​ជាង​១៤​ម៉ែត្រ​នៅ​តំបន់​ជុំវិញ​ព្រះ​បរម​រាជ​វាំង។

រូបសំណាកសម្តេចតា​ឈរលើកដៃលើដំបូលអាគារ ដែលម្ចេស់បានសាងសងនៅជិត​​​​ព្រះ​បរម​រាជ​វាំង។​​​ ស៊ីវ​​​ ចាន់ណា​​​
រូបសំណាកសម្តេចតា​ឈរលើកព្រះហស្តស្តាំឡើងលើ ដែលម្ចេស់អាគារនេះបានសាងសងនៅជិត​​​​ព្រះ​បរម​រាជ​វាំង។​​​ ស៊ីវ​​​ ចាន់ណា​​​

ព្រះ​​ហស្ត​ស្តាំ​ឡើង​លើ

លោក​ ឡុង​ ឌី​ម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​​​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​​​ថា​ សាលា​រាជ​ធានី​បាន​បង្កើត​គណៈ​កម្ម​ការ​មួយ​​​​​​​​​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អគារ​​ខ្ពស់​ដែល​ត្រូវ​បាន​​​​​​​សាង​សង់​នៅ​ក្បែរ​ព្រះបរម​រាជ​វាំង​។

អគារ​ខ្ពស់​មួយ​ផ្សេង​ទៀត​ ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​កាត់​បន្ថយ​កម្ពស់​ កាល​ពី​ឆ្នាំ​មុន​ គឺ​មាន​ទី​តាំង​នៅ​តាម​តីរវិថីព្រះ​ស៊ី​សុវត្ថិ នឹង​ត្រូ​វបាន​គ្រប់​​​គ្រង​​​​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​វឌ្ឍនៈ​។ អគារ​ខ្ពស់​នេះ​​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​សាង​សង់​​​ត្រឹម​តែ​កម្ពស់​១៤​ម៉ែត្រប៉ុណ្ណោះ​ ប៉ុន្តែ​វា​ត្រូវ​​​​​​​បាន​សាង​សង់​ លើស​២០​ម៉ែត្រ​ទៅ​ទៀត​ នៅ​ពេល​​​​អគារ​នេះ​ត្រូវ​បាន​បញ្ឈប់​ការ​សាង​សង់​ កាល​ពី​ខែ​តុលា​។

លោក​ ឡុង ឌី​ម៉ង់​ បាន​មាន​ប្រសាសន៍​ថា​ “យើង​នឹង​សហការ​ជាមួយ​ព្រះ​បរម​រាជ​​​​វាំង​ ហើយ​ស្នើ​ឲ្យ​ព្រះ​បរម​រាជ​វាំង​ មើល​ចេញ​ពី​ខាង​ក្នុង​ព្រះ​បរម​រាជ​វាំ​ងមក​វិញ​ ប្រសិន​បើ​អគារ​ណា​មួយ​នៅ​តែ​ខ្ពស់​ជាង​​ព្រះ​បរម​រាជ​វាំង​នោះ​ អ៊ីចឹង​យើង​នឹង​ស្នើ​ឲ្យ​ម្ចាស់​អគារ​កាត់​បន្ថយ​កម្ពស់​អគារ​របស់​ខ្លួន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ពាក់​ព័ន្ធ​នឹង​ការ​យក​ព្រះ​បរម​រូប​សម្តេច​ឪចេញ​​ពី​លើ​អគារ​នេះ​ ខ្ញុំ​មិន​ដឹង​ទេ​ ព្រោះ​វា​ជា​ការ​សម្រេច​របស់​ព្រះ​បរម​រាជ​វាំង​។ ព្រះ​បរម​រាជ​វាំង​អាច​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​ អភិ​បាល​រាជ​ធានី​ ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​​ប្រសិនបើ​ព្រះ​បរម​រាជ​វាំង​គិត​ថា ព្រះ​បរម​រូប​សម្តេច​ឪ​មិន​អាច​​​អនុញ្ញាត​ឲ្យ​រក្សាទុក​នៅ​លើ​អគារ​នោះ​បាន​​​”។

ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ ដែល​ធ្លាប់​ជា​លេខាផ្ទាល់​របស់​សម្តេច​ឪ​បាន​មាន​បន្ទូល​ថា​ បទ​បញ្ជា​កាល​ពី​ឆ្នាំ​មុន​គួរ​តែ​ត្រូវ​បាន​អនុ​វត្ត​ ប៉ុន្តែ​ព្រះ​បរម​រូប​សម្តេច​ឪ​គួរ​តែ​រក្សា​ទុក​។ ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ បាន​​​​​មាន​បន្ទូល​​ទៀតថា “យើង​​គួរ​តែ​រក្សា​ព្រះ​បរម​រូប​សម្តេច​ឪ​ ព្រោះ​ព្រះ​បរម​រូប​នេះ​ត្រូវ​បាន​សាង​សង់​រួច​ហើយ​ ប៉ុន្តែ​រដ្ឋាភិ បាល​គួរ​តែ​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​អគារ​ខ្ពស់​ដែល​ខ្ពស់​ជាង​ព្រះ​បរម​រាជ​វាំង​នេះ​”៕​ស៊ុយ​ឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស