27.5 C
Phnom Penh

ភាគច្រើននៃគម្រោងសំណងរបស់​​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​​ទទួលបានមូលនិធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាក្តី​ខ្មែរ​ក្រហម​បានប្រកាស​កាល​ពីម្សិលមិញ​ថា​ ទឹកប្រាក់​ប្រមាណ​៧៧០.០០០​ ​ដុល្លារ​​ក្នុងមូល​និធិ​ត្រូវ​បានផ្តល់ឲ្យ​សម្រាប់​ចំណាយ​លើគម្រោង​សំណងទាក់​​ទងនឹង​រឿង​​ក្តី​​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្រឆាំងនឹង​​មេដឹក​នាំជាន់ខ្ពស់​ក្នុងរបបខ្មែរ​ក្រហម​។

យោងតាម​សេចក្តីប្រកាសមួយ​ពី​សាលា​ក្តីខ្មែរក្រហម ​​បានឲ្យដឹងថា គម្រោង​១០​ក្នុង​ចំណោម​​គម្រោង​​ចំនួន​១៣​​​ ដែល​ស្នើឡើង​​ដោយ​មេធាវី​​របស់​ជនរងគ្រោះ​ ​ដែល​រាប់​ទាំង​​រូបចម្លាក់ ​ទិវា​រំឭកខួប​​អនុស្សាវ​រីយ៍​ជាតិ​​​​ ពិធីតាំង​ពិព័រណ៍​និង​សៀវភៅ​​អម​ដោយ​​រូប​ភាព​ ​​​ទទួលបានការ​គាំទ្រ​​ផ្នែក​ហិរញ្ញ​វត្ថុ​។

សេចក្តីប្រកាសនេះបាន​ឲ្យដឹង​បន្ថែម​ទៀត​ថា ប្រសិន​បើ​អង្គជំនុំជម្រះនេះ​រក​ឃើញ​ថា ​នួន ជា បងធំទី២ និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​មាន​ពិរុទ្ធភាព​ក្នុងដំណាក់​កាលទី១​នៃការ​​ជំនុំជម្រះ​​របស់​ខ្លួន​​​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្ស​ជាតិ​ ​​វា “ ប្រហែល​ផ្តល់​សំណង​ប្រកប​ដោយសីលធម៌​​​និងសមូ​ហភាព​​ដល់​ភាគី​រដ្ឋប្ប​វេណី​ក្នុងការ​វិនិច្ឆ័យ​​របស់​ខ្លួន​”​ ដែលជា​លក្ខខណ្ឌមួយបញ្ជាក់​ថា​មូលនិធិនេះ​​អាចត្រូវ​បាន​ផ្តល់​ឲ្យ។

កន្លងមក វិធាន​​របស់​សាលាក្តី​នេះ​​បាន​ចែងថា ជនជាប់ចោទត្រូវតែ​បង់សំណង​ចេញពី​ហោប៉ៅ​របស់​ខ្លួន​ ប៉ុន្តែ​ដោយសារ​ចុង​ចោទ​នៅក្នុងតុលាការ​​នេះ​​ក្រ ចៅ​ក្រម​​បាន​បោះឆ្នោត​​ក្នុងឆ្នាំ​២០១០ ដើម្បីអាច​ឲ្យ​គម្រោងជួសជុល​សំណង​​​នេះទទួល​បាន​មូល​និធិ​ពី​ប្រទេស​ផ្តល់​ជំនួយ​ផ្សេងៗ។

សេចក្តី​សម្រេច​​​របស់​​ពួកគេ​ធ្វើឡើងបន្ទាប់់​​ពី​សាល​ក្រម​​ក្នុងរឿង​ក្តី​របស់ កាំង ហ្គិចអុីវ ហៅ ឌុច ប្រធាន​គុក ស-២១ ​ដែល​​ធ្វើ​ឲ្យ​​ភាគី​រដ្ឋ​​ប្ប​វេណី​​មានការ​ខកចិត្ត​ នៅពេល​​សំណើ​​ស្ទើរ​តែ​​ទាំង​​អស់​​សុំឲ្យមាន​ការ​ជួស​ជុល​​ត្រូវបាន​បដិសេធ​ដោយសារ​ខ្វះ​មូលនិធិ។

គម្រោងពីរ​ក្នុង​ចំណោម​គម្រោងទាំង​នោះ​ គឺគម្រោង​​ទិវា​រំឭកខួប​​អនុស្សាវ​រីយ៍​ជាតិ​​​និងការ​ផ្សព្វផ្សាយតាម​​ប្រព័ន្ធអុីន​​ធឺណិត​​​​អំពីឈ្មោះ​​ភាគី​រដ្ឋ​ប្បវេណី​នៅ​ដំណាក់កាល​​​ដំបូងនៃ​សំណុំ​រឿង​០០២ ដែល​មិន​ត្រូវ​ការ​មូលនិធិ។ ​​អង្គការ​ Public Memorials Initiative ​​ដែលសង្ឃឹមថា នឹង​បង្កើតពិធីរំឭក​​​ជាសា​ធារណៈ​ប្រហែលជា​​ប្រាំមួយ​សម្រាប់​​ជន​រងគ្រោះ​ដោយសារ​របប​ខ្មែរ​​ក្រហម​ មិន​ទទួល​បាន​ការផ្តល់​មូលនិធិ​​ទេ​។

រដ្ឋាភិបាល​អូស្ត្រាលី​នឹងផ្តល់​មូលនិធិ​សម្រាប់​កម្មវិធី​​ព្យាបាល​រោគ​​មួយគ្រប់គ្រង​ដោយ​អង្គការ​សុខភាព​សរសៃប្រសាទ មាន​ឈ្មោះថា ​អង្គការ​ Transcultural Psychosocial Organization ខណៈដែល​ទីភ្នាក់ងារ​ព័ត៌មាន​ស្វីស ​​នឹង​បង្កើត​មណ្ឌល​សិក្សា​សហគមន៍​មួយ​នៅក្នុងខេត្ត​បាត់​ដំបង​។

ក៏​ប៉ុន្តែ​ភាគច្រើន​​នៃមូល​និធិ​បាន​មក​​ពី​ប្រទេស​​​អាល្លឺម៉ង់​ តាមរយៈទីភ្នាក់ងារ​អភិ​វឌ្ឍន៍អាល្លឺម៉ង់ GIZ ក្រសួងសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសហព័ន្ធ​​អាល្លឺ​ម៉ង់​​ និង​​វិទ្យាស្ថាន​​​​​ទំនាក់​ទំនង​​បរទេស​​អាល្លឺម៉ង់​​​បាន​ផ្តល់​មូល​​និធិ​​សម្រាប់គម្រោង​​ចំនួន​ប្រាំ​​ពីរ។

លោក ឡុង បញ្ញាវុធ មន្ត្រី​ផ្នែក​កម្មវិធី​​​អង្គការ​គំនិត​ផ្តួចផ្តើម​​​យុត្តិធម៌កម្ពុជា ដែល​​ពិនិត្យ​​តាមដាន​​​តុលាការ​នេះ ​បាន​លើក​ឡើង​ថា លោក​​ចង់ឃើញ​ប្រទេស​ផ្តល់​ជំនួយ​​កាន់​តែ​ច្រើនទៀត​​​បង្កើន​​ជំនួយ​បែប​នេះ​ទៀត។

លោកបានបន្ថែមថា អង្គជំនុំជម្រះ​របស់​សាលាក្តីនេះ​​​គួរតែ​មាន​ភាព​បត់បែន​​ក្នុងការ​​​អនុម័ត​​គម្រោងទាំងនេះ​ ដោយ​គំនិត​​​ថា ម្ចាស់​ ជំនួយ​មួយចំនួនប្រហែលជា​​មិនចង់​សន្យា​ផ្តល់​ការគាំទ្រទេ​លុះត្រាតែ​​គម្រោង​ទាំង​នេះ​​ត្រូវ​បាន​ដំណើរការ​​ដោយតុលា​ការ​នេះ​៕​​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស