38 C
Phnom Penh

កង​យោធពល​ខេមរភូមិន្ទ​និង​ទាហាន​​អាមេរិក​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រយៈ​ពេល​១០​ថ្ងៃ​នៅ​ខេត្ត​កំពង់​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង​យោធពល​ខេមរភូមិន្ទ និង​កង​ទ័ព​អាមេរិក​បាន​ចាប់​ផ្តើម​សមយុទ្ធ​រយៈ​ពេល​​១០​ថ្ងៃ​នៅក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពីម្សិលមិញ​។​ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាេមរិក​ឲ្យដឹង​ថា សមយុទ្ធ​ឆ្មាំ​អង្គរ​លើក​ទី​៥នេះ​​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​​​របស់​កង​វរសេនាតូច​ ការ​បណ្តុះ​បណ្តាល​ផ្នែក​វេជ្ជសាស្ត្រ និង​សកម្ម​ភាព​នានា​ដើម្បី​ត្រៀម​ទាហាន​ខ្មែរ​ដែល​ត្រូវ​បំពេញ​បេ​សក កម្ម​ថែរក្សា​សន្តិភាព​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN)។

សេចក្តី​ប្រកាស​ព័ត៌មាន​​នេះ លើក​ឡើង​ថា ទាហាន​អាមេរិក​ជាង​៤៧០​នាក់​ និង​ទាហាន​កម្ពុជា​នឹង​ចូលរួម​​​ព្រឹត្តិការណ៍​នេះ​។

ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​ ចន ហ្គូដេល ឧត្តម​សេនីយ៍​ត្រី​កង​ទ័ព​អាមេរិក​បានធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​សមយុទ្ធ​ដែល​មាន​ការ​ចូល​រួម​​ពី​កង​យោធពល​ខេមរភូមិន្ទចំនួន​១.៣០០នាក់​នេះ​​​កាល​ពីម្សិលមិញ​។

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ដែល​បាន​កោត​សរសើរ​ចំពោះសន្តិភាព​នៅ កម្ពុជា​ក្នុង​រយៈពេល​​ជាង​​ពីរ​ទសវត្សរ៍​មក​នេះបាន​មាន​ប្រសាសន៍ថា “សមយុទ្ធ​ថ្ងៃ​នេះ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​​ពី​ទាហាន​ថ្មើរ​ជើង​អាមេរិក​​ ​អាច​ជួយ​​​បង្កើន​សមត្ថភាព​ ព្រម​ទាំង​ជំនា​ញ​ផ្សេង​ៗ​ទៀត​របស់​កង​ទ័ព​ថ្មើរជើង​កម្ពុជា​​នៅក្នុងការ​សង្គ្រោះ​បន្ទាន់​ពេល​មាន​គ្រោះ​មហន្តរាយ​”។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​ចង់​ឲ្យ​មានការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កង​ទ័ព​នៃ​ប្រទេសទាំង​ពីរ គឺ​កម្ពុជា​ និង​អាមេរិក​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​គឹម​ហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស