32 C
Phnom Penh

មន្ទីរ​ពេទ្យ​កាល់ម៉ែត​ផ្ដល់​សេវា​ពិនិត្យ​រោគ​ជំងឺ​មហារីក​កស្បូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​ស្ត្រី​រៀប​ការ​រួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីជិត​៥០០​នាក់​បាន​ចូល​រួម​ក្នុ​ង​កម្មវិធី​ពិនិត្យ​មួយ​ក្នុង​ខែ​នេះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ក្នុង​រាជ​ធានីភ្នំពេញ ដើម្បី​រ​ក​មេរោគ​បណ្ដុះ​សាច់​លើ​ស្បែក​មនុស្ស​ ដែល​ជា​មេរោគ​​​ពីរ​បង្ករ​ជំងឺ​មហារីក​កស្បូន​​ ក៏ប៉ុន្តែ​កម្មវិធីពិនិត្យ​​​ដោយ​ឥត​គិត​ថ្លៃ​នេះ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ថា សម្រាប់តែ​ស្ត្រី​រៀប​ការ​រួច​ហើយ​ប៉ុណ្ណោះ​។

លោកស្រី​ ហាវ មុនីរ័ត្ន ប្រធាន​មន្ទីរ​ពិសោ​ធន៍​រោគ​​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ បាន​ឲ្យ​ដឹង​ថា កាលពីពេល​ថ្មីៗ​នេះ មន្ទីរពេទ្យ​រដ្ឋ​នេះ​បាន​បញ្ចប់​សកម្មភាព​ពិនិត្យ​ដោយ​ឥត​គិត​ថ្លៃ​នេះ​បា​ន​ពីរ​ដំណាក់​កាល​មក​ហើយ​ ដោយ​បាន​ពិនិត្យ​ស្ត្រី​៤៩​០​នាក់​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​៩ ខែ​មេសា ដល់​ថ្ងៃ​ទី​២០ ខែមេសា ដោយ​ប្រើ​​ឧបករណ៍ពិនិត្យ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​សិង្ហបុរី​មួយ​។

លោកស្រី មុនីរ័ត្ន បាន​ឲ្យ​ដឹង​ទៀត​ថា កម្ម​វិធី​ពិនិត្យ​ទាំង​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ស្ត្រី​រៀប​ការ​រួច​ ព្រោះ​មេរោគបណ្ដុះ​សាច់​លើ​ស្បែក​មនុស្ស​​ឆ្លង​តាម​ការ​រួម​ភេទ​ ក៏ប៉ុន្តែ​វា​មិន​តែង​តែ​កើត​ឡើង​ជា​និច្ច​នោះ​ទេ​។

លោកស្រី​បាន​មាន​ប្រសាស​ន៍​ថា“ យើង​បាន​ប្រកាស​ថា យើង​ផ្ដល់​ការ​ពិនិត្យ​រក​មេ​រោគ​បណ្ដុះ​សាច់​នៅលើ​​ស្បែក​មនុស្ស​ជូន​តែ​​ស្ត្រី​រៀប​ការ​រួច​ ដែល​មាន​អាយុ​ពី​៣០​ទៅ​៦០​ឆ្នាំ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​យើង​មិន​សួរ​ពួក​គាត់​ថា តើ​ពួកគាត់​រៀប​ការ​ហើយ​ឬក៏នៅលីវ​ទេ​ នៅពេល​ពួកគាត់​មក​ពិនិត្យ”។

លោកស្រី មុនីរ័ត្ន មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្ត្រី​នៅលីវ​មួយ​ចំនួន​ក៏​រួម​ភេទ​ផង​ដែរ​ ដូច្នេះ​វា​គ្រាន់​តែ​ជា​វិធីមួយ​សម្រាប​់​ទប់​ស្កាត់​ស្ត្រី​នៅ​លីវ​​ដែល​រួមភេទ​ ពីការ​បៀត​បៀន​ប៉ុណ្ណោះ”​។

ការ​ពិនិត្យ​ទាំង​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ពីព្រោះ​ជំងឺ​មហារីក​កស្បូន​ប៉ះពាល់​ និង​សម្លាប់​ស្ត្រី​ខ្មែរ​អស់​ជា​ច្រើន​នាក់​នៅ​តំបន់​​អាស៊ីអាគ្នេយ៍ ​នេះ​បើ​យោង​តាម​លោកស្រី​មុនីរ័ត្ន ។

របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​​​មជ្ឈ​មណ្ឌល​ព័ត៌មាន​មេរោគ​បណ្ដុះ​សាច់​លើ​ស្បែក​​​មនុស្ស​ ដែល​មាន​មូល​ដ្ឋាន​នៅ​បាសេឡូណា កាលពីខែ​មុន បាន​បង្ហាញ​ចំនួន​បា៉ន់​ស្មាន​ថា ស្ត្រី​១.៥១២​នាក់​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​​លើ​ជំងឺ​មហារីក​កស្បូន​ ហើយ​ស្ត្រី​៧៩៥​នាក់​បា​ន​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​មួយ​ឆ្នាំ​ៗ​។ របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា ជំងឺ​មហារីកក​ស្បូន​​​ស្ថិ​ត​ក្នុង​ចំណោ​ម​មហារីក​ទូទៅ​បំផុត​ដែល​កើត​លើ​ស្ត្រី​ ជា​ពិសេស​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ដែល​មាន​អាយុ​ពី​១៥​ទៅ​៤៤​ឆ្នាំ​។

របាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “ស្ត្រី​ប្រហែល​១៧​,១​ភាគ​រយ​ក្នុង​ចំណោម​ប្រជា​ជន​ទូទៅ​​ត្រូវបាន​ប៉ាន់​ស្មាន​ថា ប្រឈម​នឹង​ការ​​​ឆ្លង​មេរោគ​បណ្ដុះ​សាច់​លើ​ស្បែក​មនុស្ស​​​ក្នុង​រយៈ​ពេល​មួយ​ ហើយ​៧៣​ភាគ​រយ​នៃ​ជំងឺ​មហារីក​កស្បូន​​ ដែល​​ឆ្លង​រាល​ដាល​​តែង​តែ​កើត​ឡើង​ដោយសារ​មេរោគ​បណ្ដុះ​សាច​់​លើ​​ស្បែក​មនុស្ស​១៦​ឬ១៨”​។ ខ្លឹម​សារ​នេះ​ចង​់​សំដៅទៅលើ​មេរោ​គ​​បណ្ដុះ​សាច់​លើ​ស្បែក​​​​​មនុស្ស​ទាំង​ពីរ​ ដែលទាក់ទងដោ​យ​ផ្ទាល់​ជាមួយ​​​​ការ​បង្ករ​ឲ្យមាន​ជំងឺ​មហា​រីក​នេះ​។

យោង​តា​ម​លោក​វេជ្ជបណ្ឌិត ម៉ៅ វណ្ណៈ គ្រូពេទ្យ​សម្ភព​ និង​ជា​អ្នក​សម្របសម្រួល​កម្មវិធី​បណ្ដុះ​បណ្ដាល​គ្លីនិក​​នៅ​អង្គការ​រ៉ាក់​ បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​​និង​ស្ត្រី​ដែល​មាន​អាយុ​​​ចន្លោះ​ពី​៩​ទៅ​២៩​ឆ្នាំ​​​ ដែល​ពុំ​ធ្លាប់​ឆ្លង​កាត់​​ការ​រួម​ភេទ​ គឺ​ជា​ក្រុម​មនុស្ស​ដែល​​ត្រូវ​ការ​ថ្នាំ​បង្ការ​ជំងឺ​មហារីក​កស្បូន​នេះ​ជា​ចាំបាច់​​ ពោល​​​គឺ​ថ្នាំ​ Gardasil​ ដែល​អាច​​​ត្រូវ​បាន​ពិនិត្យ​តាម​រយៈ​ការ​ចាក់​បញ្ចូល​។

លោក​បាន​មាន​ប្រសាសន៍​ថា មាន​គ្លីនិក​១៥​នៅទូទាំង​ប្រទេស​ដែល​ផ្ដល​់​ថ្នាំ​បង្ការ​​នេះ ក៏ប៉ុន្តែ​គ្លីនីក​ទាំង​នោះ​គិត​ថ្លៃ​ចាក់​ថ្នាំ​។

លោក​ ជា ម៉ូណេត អនុ​ប្រធាន​នាយក​ដ្ឋាន​​​​គ្រប់​គ្រងជំងឺ​ឆ្លង​​នៃ​ក្រសួង​សុខាភិបាល​បាន​លើ​ក​ឡើង​ថា ចាំបាច់​ត្រូវ​មាន​មូល​និធិ​មុន​ពេល​កម្មវិធី​ចាក់​ថ្នាំបង្ការ​ទូទាំង​​ប្រទេស​ត្រូវ​បាន​អនុវត្ត​។ លោក​បាន​មាន​ប្រសាសន៍​ថា “មិន​មា​ន​កម្ម​វិធី​ចាក់​ថ្នាំ​បង្ការ​ទូទាំង​​ប្រទេស​នៅ​ឡើយ​ទេ ព្រោះ​យើង​មិនមាន​អ្នក​ឧបត្ថម្ភ​នៅ​ឡើយ​​ទេ​ ហើយ​ថ្នាំ​បង្ការ​នេះ​ថ្លៃ​ណាស់”​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស