29 C
Phnom Penh

ក្រុម​ហ៊ុន​តូយ៉ូតា​បញ្ជាក់​ថា ម៉ូដែល​រថយន្ត​ដែលត្រូវ​​​​ប្រមូល​មកវិញ​គឺ​ម៉ូដែល​ហ៊ីលុច 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុត្រសម្ព័​ន្ធ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​បាន​បញ្ជាក់​កាលពី​​​ម្សិល​​​មិញ​ថា រថយន្ត​ដែល​ត្រូវ​ប្រមូល​មក​ក្រុម​ហ៊ុន​វិញ​តាម​សេចក្ដី​ប្រកាស​កាលពី​ដើម​ខែ​នេះ​គឺ​រថ​យន្ត​ម៉ូដែល​ហ៊ីលុច ដែល​ត្រូវ​បាន​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ ក្នុង​ចន្លោះ​​​ពេល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០០៥​ដល់​ខែ​មីនា ឆ្នាំ​២០១០​។

ក្រុ​ម​ហ៊ុន​តូយ៉ូតា (ខេមបូឌា​) បាន​ឲ្យ​ដឹង​តាម​រយៈ​អុីម៉ែល​ថា បច្ចុប្បន្ន​អតិថិជន​កំពុង​ត្រូវ​បាន​ទាក់​ទង​ឲ្យ​យក​រថយន្ត​របស់​ខ្លួន​មក​ពិនិត្យ​នៅ​ផ្នែក​រ៉ឺស័រ​បាញ់​ពោង​ខ្យល់​​សម្រាប់​កន្លែង​អ្នក​បើក​បរ​ក្នុង​រថយន្ត​ម៉ូដែល​ហ៊ីលុច​ ដែល​អាច​បង្ករ​គ្រោះ​ថ្នាក់​ដល់​មនុស្ស​។

រថយន្ត​ជាង​១០០​គ្រឿង​ត្រូ​វបាន​ប្រមូល​មក​ក្រុម​ហ៊ុ​ន​វិញ​ តាំង​ពី​សេចក្ដី​ប្រកាស​ប្រមូល​រថយន្ត​ទូទាំង​ពិភព​លោក​ក្នុង​ម៉ូដែល​នេះ​ត្រូ​វបាន​ផ្សព្វ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំនេះ​មក​។

អុីម៉េល​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​មាន​ខ្លឹម​សា​រ​​​ថា “ពោ​ង​ខ្យល់​សម្រាប់​អ្នក​បើក​បរ​នៅ​ក្នុង​រថ​យន្ត​ម៉ូដែល​នេះ​​ត្រូវបាន​ភ្ជាប់​ទៅ​នឹង​គ្រោង​​​រ៉ឺស័រ​ ដែល​មាន​ភ្ជាប់​ចរន្ត​អគ្គិសនី​​នឹង​អាច​ខូច​នៅ​ពេល​កាច់​ចង្កូត​”។

អុីម៉េល​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ប្រសិន​បើ​មាន​រឿង​នេះកើ​ត​ឡើង អំពូល​ព្រមាន​សម្រាប់​បញ្ចេញ​ពោង​ខ្យល់នឹង​បញ្ចេញ​ពន្លឺ​។ ជាង​នេះ​ទៀត​ពោង​ខ្យល់​សម្រាប់​អ្នក​បើក​បរ​អាច​លែង​ដំណើរ​ការ​ ជា​​េហតុ​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​អាច​កើត​ឡើង​​ដល់​កម្រិត​ធ្ងន់​”។

លោក កែវ វឌ្ឍនៈ ប្រធាន​ផ្នែក​សេវា​កម្ម​អតិថិជន​នៅ​ក្រុម​ហ៊ុន​តូយ៉ូតា​ បាន​ប៉ាន​់​ស្មាន​កាលពីម្សិលមិញ​ថា ចំនួន​រថយន្ត​ដែល​នឹង​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​កើន​ឡើង​ដល់​ខ្ទង់​រយ​ ក៏ប៉ុន្តែ​លោក​បាន​សង្កត់​ធ្ងន់​ថា បញ្ហា​មាន​កម្រិត​ខុស​គ្នា​ទៅ​តាម​រថយន្ត​គ្រប់​ម៉ូដែល​ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​តែ​មួយ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស