33 C
Phnom Penh

ផ្ទេរ​អ្នក​ជាប់ឃុំ​ទាំង​២១នាក់​ពីពន្ធនាគារ​ខេត្ត​កំពង់​ចាម​មកព្រៃស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ សកម្ម​ជន​ការ​ងារ​និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​២១នាក់​ត្រូវ​បាន​ផ្ទេរពី​មណ្ឌលអប់រំ​កែប្រែ​ទី៣ក្នុង​ខេត្ត​កំពង់​ចាម​មក​ពន្ធនាគារ​ព្រៃស​ក្នុង​រាជ​ធានី​ភ្នំេពញ ខណៈដែល​សាលាដំបូង​រាជ​ធានី​រៀប​ចំ​បើក​សវនាការ​ជំនុំជម្រះ​ក្តីពួកគេ​ពាក់​ព័ន្ធការ​ធ្វើ​កូដកម្ម​កាលពី​បីខែ​មុន។

អ្នកគាំទ្រ​​​ និង​​​សាច់ញាត​​​ិ​​​អ្នកជាប់ឃុំទាំង​​​២១​​​នាក់​​​ លែង​​​ប៉េងប៉ោងនៅខាង​​​មុខ​​​ពន្ធនាគារ​​​ព្រៃស​​​។ អ្នកជាប់ឃុំ​​​ទាំង​​​២១​​​នាក់​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ចាម​​​មក​​​ពន្ធនាគារ​​​ព្រៃស​​​​​​ កាល​​​ពីម្សិលមិញ​​​។
អ្នកគាំទ្រ​​​ និង​​​សាច់ញាតិអ្នកជាប់ឃុំទាំង​​​២១​​​នាក់​​​ បានបង្ហោះ​​​ប៉េងប៉ោងនៅខាង​​​មុខ​​​ពន្ធនាគារ​​​ព្រៃស​​​ អ្នកជាប់ឃុំ​​​ទាំង​​​២១​​​នាក់​​​ត្រូវ​​​បាន​​​ផ្ទេរ​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ចាម​​​មក​​​ពន្ធនាគារ​​​ព្រៃស​​​​​​ កាល​​​ពីម្សិលមិញ​​​។

លោក គា​​​ សុវណ្ណា​​​ ប្រធាន​មណ្ឌល​អប់​រំ​កែ​ប្រែទី​៣​បាន​មាន​ប្រសាសន៍ថា ​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​ត្រូវ​បាន​​ផ្ទេរ​ពី​ពន្ធនា​ការ​ដាច់​ស្រយាល​ដែល​បាន​ឃុំខ្លួន​ពួកគេ​ដោយ​គ្មានការ​ជំនុំជម្រះ​​​ចាប់​តាំង​ពីថ្ងៃទី​២ និង​ទី​៣​ខែ​មករា​មក កាល​ពីព្រឹកថ្ងៃ​ម្សិល​មិញនេះ​ហើយ​បាន​ដឹក​មកមណ្ឌល​អប់រំកែ​ប្រែទី​១​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។

លោកបាន​មាន​ប្រសាសន៍​ថា យើង​បាន​ដឹក​​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​តាមរថ​យន្ត​មក​ពី​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​នៅម៉ោង​៦​ព្រឹក​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ​”។

ការ​ផ្ទេរ​នេះធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធាន​ការិយាល័យ​នៃឧត្តម​ស្នងការ​​សហ​ប្រជាជាតិ​​ទទួល​បន្ទុ​ក​សិទ្ធិ​មនុស្ស​នៅ​​​ក្នុង​ប្រទេសកម្ពុជា​សម្តែង​ការ​ព្រួយ​បារម្ភ​ថា អ្នកជាប់​ឃុំ​ទាំង​នេះ​ប្រហែល​ជា​មិនត្រូវ​យក​ទៅ​ជំនុំ​ជម្រះ​ក្តី​ឡើយ​។

លោក ពិន​ ចាន់​នី មន្ត្រី​ពន្ធនាគារ​នៅ​មណ្ឌល​ អប់​រំកែ​ប្រែទី​១ បានមាន​ប្រសា​សន៍​ថា អ្នក​ជាប់​ឃុំ​ទាំង​នេះ​បានមក​ដល់​នៅ​ម៉ោង​ប្រហែល​១០​ព្រឹក​។

នៅខាង​ក្រៅ​ពន្ធនាគារ​ សាច់​ញាតិ​ និង​អ្នកគាំទ្រ​ប្រហែល​៣០​នាក់​បាន​អុជ​ធូប​ និង​លែង​ប៉េង​ប៉ោង​ចំនួន​២៣​ដែល​តំណាង​ឲ្យ​សកម្មជន​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ការ​ធ្វើ​កូដ​កម្ម​។ ក្រោយ​មក​អ្នក​ជាប់​ឃុំ​ពីរ​នាក់​ត្រូវ​បាន​​ដោះ​លែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។

អ្នកស្រី​ ប្រាក់​ សុវណ្ណារី ដែលប្តី​របស់អ្នក​ស្រីគឺ​​លោក​​​លោក​ វន់ ពៅ​ ជា​សកម្មជន​ការ​ងារ​មាន​​សុខ​ភាព​មិន​​ល្អ​ដោយ​សារ​ការ​វះកាត់​តម្រង​នោម​មុន​ពេល​ការ​ឃុំ​ខ្លួន​បន្ត​ិច នោះ​ បាន​អំពាវ​នាវ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទំាង​នេះ។

អ្នកស្រី​បាន​និយាយ​បន្ទាប់​ពី​គេ​អនុ​ញ្ញាត​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​ប​្តី​អ្នកស្រី​ថា “ប្តីរបស់​ខ្ញុំ​នៅ​ឈឺ​ចាប​់​ត្រង់​មុខ​របួស​នៅ​ឡើយ​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ប្តេជ្ញា​ថា នឹង​បង្ហាញ​មុខ​នៅសវនាការ​ ហើយ​ប្រាប់​តុលា​ការ​ថា គាត់​មិន​បាន​ធ្វើ​អ្វី​ខុសទេ​”។

អ្នក​ជាប់​ឃុំ​ទាំង​២៣នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ញុះ​ញង់​ បង្ក​របួស​ស្នាម​ដោយ​ចេតនា​ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធា​រណៈ​ដោយ​ចេតនា​។

ព្រះតេជគុណ​ លន់ សុវ៉ាត សកម្ម​ជន​ជា​ព្រះសង្ឃ​បាន​មាន​សង្ឃ​ដីកាថា តុលា​ការ​ត្រូវ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​​។ ព្រះតេជ គុណ​បានមាន​សង្ឃដីកា​ថា “​​​ពួក​គាត់​ទាំង​អស់​គ្រាន់​តែ​ជាសកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ”។

ការ​អំពាវ​នាវនេះ​ត្រូវ​បាន​គាំទ្រ​ដោយ​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែងការ​ណ៍​មួយ​ថា “អ្នក​​​ជាប់​ឃុំ​ទាំង​២៣នាក់​គឺជា​ជន​រងគ្រោះដែល​ត្រូវ​បាន​បង្ក្រាបដោយ​កម្លាំង​ប្រដាប់អាវុធ​របស់​រដ្ឋាភិបាល​អំឡុង​បាតុកម្ម​អហិង្សា​ទាម​​​ទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​”។

កម្មករ​ប្រាំនាក់​ត្រូវ​បាន​បាញ់ស្លាប់​នៅ​ពេល​កង​រាជអាវុធ​ហត្ថ​បាញ់​សំដៅ​កូដករ​ដែល​តវ៉ា​នៅតាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​​សម្បូរ​ដោយ​រោងចក្រនោះ។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​លើក​ឡើង​ថា “អំឡុងការ​បង្ក្រាប ​មនុស្ស​ទាំង​២៣​នាក់​គឺ​គ្មាន​អាវុធ​ក្នុង​ដៃ​ឡើយ​។​ រដ្ឋាភិបាល​បាន​រំលោភ​ច្បាប់​…​ប៉ុន្តែ​​​តុលាការ​ និង​ព្រះ​រាជ​អាជ្ញា​មិន​បាន​ធ្វើ​ការ​សើុប​អង្កេត​ទេ​”៕​​​សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស