27.5 C
Phnom Penh

ប្រទេស​កម្ពុជា​ស្នើ​​ប្រទេស​​អាហ្សេ​បៃ​ហ្សង់​​ ឲ្យ​​ជួយ​​អភិ​វឌ្ឍ​វិស័យឧស្សាហកម្ម​​ប្រេង​​និ​ងឧស្ម័ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​សេចក្តីរាយការណ៍​​​​ព័ត៌មាន​​អាហ្សែបៃហ្សង់​​បាន​ឲ្យដឹងថា លោក​ស៊ុន​ចាន់ថុល រដ្ឋមន្ត្រីក្រសួង​​ពាណិជ្ជកម្ម​​បាន​ប្រកាស​​អំឡុង​ការ​បំពេញ​​ទស្សនកិច្ច​​ជាន់​ខ្ពស់​មួយ​នៅអាហ្សេបៃហ្សង់កាលពីថ្ងៃ​អង្គារ​ថា​ ប្រទេស​កម្ពុជា​បាន​ស្នើឲ្យ​ប្រទេស​អា​ហ្សេ​​​​​បៃហ្សង់​​​ដែល​សម្បូរ​​ដោយធនធាន​​ជួយ​អភិវឌ្ឍឧស្សាហកម្ម​ប្រេង​​និង ឧស្ម័ននៅ​ពេល​អនាគត​។

អំឡុងការបំពេញ​​ទស្សនកិច្ចរយៈពេល​បី​ថ្ងៃ ប្រទេស​​ទាំងពីរ​​បាន​​ព្រមព្រៀង​ពង្រីក​ទំនាក់ទំនង​​ពាណិជ្ជកម្ម​ក្នុង​វិស័យមួយ​ចំនួន​​និង​បង្កើតគណៈកម្មការ​អន្តរ​រដ្ឋាភិបាល​ទ្វេ​ភាគី​​មួយ​លើសហ​ប្រតិបត្តិការ​ផ្នែកសេដ្ឋ​កិច្ច។​

លោក ចាន់ថុល ​ត្រូវបាន​ដកស្រង់​សម្តី​ដោយគេហទំព័រព័ត៌មាន​អាហ្សេបៃ​ហ្សង់ trend.az. ថា “ កម្ពុជាចាប់អារម្មណ៍​ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេស​អាហ្សេបៃ​ហ្សង់​ក្នុង​វិស័យ​ផ្សេងៗ។ ម្យ៉ាងទៀត សេចក្តី​​ព្រាង​កិច្ចព្រមព្រៀងមួយ​ លើការ​លើក​ស្ទួយ​និងការ​​ការពារ​​ការ​វិនិយោគ​​ទៅវិញ​​ទៅវិញ​ទៅមក​ នឹងប្រព្រឹត្ត ទៅឆាប់ៗនេះ​”។ លោកបានមានប្រសាសន៍ថា វិស័យ​សំខាន់​ពីរ​នៃ​ផល​ប្រយោជន៍ទៅ​វិញទៅមក​នោះ គឺ​វិស័យឧស្សាហកម្ម និង​ថាមពល។

លោក ស៊ុន ចាន់ថុល ត្រូវបា​ន​ដក​ស្រង់​សម្តី​តាម​អុីន​ធើណិត​អាហ្សេ​បៃ​ហ្សង់ថា “ប្រទេស​របស់យើងផលិត​អង្ករបាន​ប្រហែល​ប្រាំបួនលានតោនហើយ យើងត្រៀម នាំ​ចេញ​​ទៅ​ប្រទេស​​អាហ្សេបៃហ្សង់​”។

លោករដ្ឋមន្ត្រីត្រូវបានដកស្រង់សម្តីថា​ “យើងក៏មានតំបន់ប្រេង​និងឧស្ម័ន​ផង​ដែរ ប៉ុន្តែ​​ត្រូវ​​តែ​វាយ​តម្លៃ​ រុករក និងអភិ​វឌ្ឍ​ហើយ​អាហ្សេបៃហ្សង់​​ត្រូវបា​នគេស្គាល់ថា​​ជាប្រទេស​មាន​​បទពិសោធន៍​និងការ​អនុវត្ត​​ដ៏ប្រសើរបំផុតរបស់​​ខ្លួន​​​ក្នុងវិស័យនេះ​ ដែល​អាចមាន​ផល​ប្រយោជន៍​ចំពោះ​​យើង​”។

ក្នុងឆ្នាំ​២០០៥ សម្ព័ន្ធមួយ​ដឹកនាំ​ដោយ​ក្រុមហ៊ុនប្រេង​ឆេវរ៉ុន​​​របស់​​អាមេរិក បន្ទាប់​ពី​ធ្វើការ​​រុក​រកប្រេង​​​លើក​ដំបូង​នៅក្នុង​សមុទ្រ​ក្នុងប្រទេស​នេះ បានប្រកាសថា​ ខ្លួន​បាន​រកឃើញ​តំបន់ប្រេងដ៏មាន​សក្តានុពល​។​ទោះយ៉ាងណា ចាប់តាំង ពីពេល នោះមក សម្ព័ន្ធនេះ​មិនអាច​ព្រមព្រៀងតាមលក្ខខណ្ឌ​​ចាប់ផ្តើម​រុករកប្រេងទេ។

អាហ្សេបៃហ្សង់ ជាប្រទេស​​មួយ​ក្នុង​ចំណោម​ប្រទេស​ផលិតប្រេងដ៏ចំណាស់ជាង​គេនៅក្នុង​ពិភពលោក​ ហើយក្រុមហ៊ុន​ប្រេង​រដ្ឋនៃសា​ធារណរដ្ឋ​អាហ្សេបៃហ្សង់​​របស់​ខ្លួន​បាន​ដាក់កម្រិត​ទិដ្ឋភាព​ទាំងអស់​​នៃឧស្សា​ហកម្មប្រេង ដោយ​៨០ភាគរយ​នៃផលិត​ផល​ប្រេង​​ផលិត​ដោយ​ក្រុមហ៊ុន​​អន្តរជាតិ​នេះបើ​យោងតាម​រដ្ឋបាល ព័ត៌មាន​ថាមពល​អាមេរិក​។

ប្រទេសនេះ យកបានចំហាយ​ឧស្ម័ន​និង​ប្រេង​៤៣,១លានតោន​ក្នុងឆ្នាំ​២០១៣ ពី​៤២,៩៨លានតោនក្នុងឆ្នាំ​២០១២ នេះបើ​យោងតាម​តួលេខ​ចុងក្រោយ​របស់​រដ្ឋាភិ​បាល​។

លោក ចាន់ថុល បានបង្ហាញ​គោល​បំណង​​មួយ​​ដើម្បី​​សម្រេចបានការ​ផ្លាស់​ប្តូរ​​​​វិស័យ​ពាណិជ្ជកម្ម​​​ទាំងមូល​​រវាង​ប្រទេស​​ទាំង​ពីរ​​មាន​​ទឹកប្រាក់​១០០លាន​ដុល្លារ​នៅចុង​ឆ្នាំ​២០១៥ ដែលនឹង​​​ជាការ​កើនឡើង​​មួយ​​​ពី​តួលេខបច្ចុប្បន្ន។

យោងតាម​សេចក្តីរាយការណ៍មួយ​ពីមជ្ឈ​មណ្ឌល​​​អាជីវកម្ម​អាហ្សេបៃហ្សង់​​បានឲ្យ​ដឹង​ថា “ ខ្ញុំគ្រាន់តែដឹងខ្លះថា ក្នុងឆ្នាំ​២០១២ ការ​នាំចេញ​​​ពីប្រទេស​កម្ពុជា​​ទៅប្រទេស​អា​ហ្សេបៃហ្សង់​ទទួលបាន​តែ​០,៥លានដុល្លារ​ប៉ុណ្ណោះ និងនាំចូល​៧,៧លានដុល្លារ ឯ​ក្នុង​ឆ្នាំ​២០១៣ ការនាំចេញរបស់​យើង​ទៅ​កាន់​ប្រទេស​​អាហ្សេបៃហ្សង់ស្ទើរតែគ្មាន​ និង​ការនាំចូល​ថយចុះមកត្រឹម​៣,២លាន​ដុល្លារ​”។

គណៈប្រតិភូកម្ពុជា​ដឹកនាំ​ដោយលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រាប់ទាំង​​សមាជិក​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ​និងថ្នាក់ដឹកនាំ​ខាង​ធុរកិច្ចបាន​ចេញដំណើរទៅកាន់ប្រទេស​បេឡា​រុស​កាលពីម្សិលមិញ៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស