27 C
Phnom Penh

មហាសេដ្ឋី​រុស្ស៊ី ប្រធាន​សហព័ន្ធ​ចតុរង្គ​​ពិភពលោកផ្តល់អំណោយដល់​ក្រុមលេងចតុរង្គខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហព័ន្ធ​​​ចតុរង្គ​​ពិភពលោក​​បាន​​មក​ដល់​​ព្រះរាជាណាចក្រ​​កម្ពុជា​កាលពីថ្ងៃ​អង្គារ​​ដើម្បី​​ជួយ​​ក្រុម​​លេង​ចតុរង្គ​​​ជាតិ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​កីឡាស៊ីហ្គេមនៅ​ឆ្នាំ​២០​២៣។

លោក Kirsan Ilyumzhinov អតីត​ប្រធាន​​សាធារណ​រដ្ឋ​កាលមីគា ​និងជាមហា​សេដ្ឋី​មួយ​រូប​ បាន​សន្យា​ឲ្យក្តារ​​អុក​ចំនួន​២០០​​បន្ទះ​និងប្រាក់​ចំនួន​១០.០០០​ដុល្លារ​​ដល់​សហព័ន្ធ​ចតុរង្គកម្ពុជា​ ​នេះ​បើ​​យោងតាម​លោក វ៉ាត់​ចំរើន ​​អគ្គលេខាធិការ​​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​។

លោក ចំរើន ​បានមានប្រសាសន៍ថា លោក​សង្ឃឹម​​ថា ​ជំនួយ​នេះ​នឹង​ជួយ​​ដល់​ការ​ប្រកួត​លេង​ចតុរង្គ​​របស់កម្ពុជា​​ជាមួយ​ជើង​ខ្លាំងក្នុង​តំបន់​​​ ដូចជាវៀត​ណាម​ និង​សិង្ហ​បុរី ក្នុង​ការប្រកួត​​​ស៊ីហ្កេម​ឆ្នាំ​២០២៣។ លោក ចំរើន ​​បានបន្ថែមថា ក្តីសង្ឃឹម​​បែប​នេះ​​​អាច​​ស្របគ្នា​​នឹង​យុវជន​កាន់​​តែ​កើនឡើង​ដូច​ជា​លោក ឈីវ បូរ៉ា ជាដើម។

​កាលពីថ្ងៃទី១៦ ខែមេសា លោក បូរ៉ា ​​អាយុ​២៤ឆ្នាំ​បាន​ប្រកួត​ក្នុងកម្មវិធី​ចាញ់​ធ្លាក់​ជាច្រើន​​ទំរាំ​ក្លាយជា​​​ជ័យលាភីក្នុងចំណោម​គូប្រកួត​៦៤នាក់​នៅក្នុងព្រឹត្តិុការណ៍ប្រកួត​លេង​ចតុរង្គ​ សម្រាប់​​​អង្គរមហាសង្ក្រាន​បុណ្យចូលឆ្នាំប្រពៃណី​ខ្មែរ​ ហើយ​ទទួលបាន​ប្រាក់​រង្វាន់​៤.៨០០​ដុល្លារ។

លោក ចំរើន ឲ្យដឹងថា “ដូច​​យុវជន​ឆ្លាតៗ​ដែលចូល​ចិត្ត​លេង​ចតុរង្គ​​ជាមួយ​កុំព្យូទ័រ គេ​លេង​​លឿនណាស់​។ អ៊ីចឹង​ហើយ បាន​ជា​​រាម​ច្បង​លេងចាញ់​​គេ​ ពីព្រោះ​​ពួកគាត់​បានចំណាយពេលយ៉ាង​ច្រើន​សម្រាប់​​គិត​”។ លោកបាន​កត់សម្គាល់​ថា លោក បូរ៉ា ​បាន​ឈ្នះ​វគ្គផ្តាច់ព្រ័ត្រ​​តែបីនាទី​​ប៉ុណ្ណោះ​៕ប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស