26 C
Phnom Penh

រដ្ឋាភិបាល​កំពុង​ពិចារណា​ពី​សំណើ​របស់​​អូស្ត្រាលី​សុំ​ឲ្យ​​កម្ពុជា​ទទួលយក​ជន​ភៀសខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​ផ្ទៃបានមាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​សំណើរ​បស់​រដ្ឋា​ភិបាល​​​អូស្ត្រាលី​ឲ្យ​ទទួល​យក​អ្ន​ក​ស្វែង​​រក​សិទ្ធិ​ជ្រក​កោន​ដែល​ស្ទាក់​ចាប់​បាន​ពេល​ព្យាយាម​ចូល​​មក​កាន់​ប្រទេស​នេះ។

ថ្លែង​នៅ​ក្រៅ​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​​​​​​​អគ្គនាយក​​​នៃ​​​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ​​​និង​​​​​អត្តសញ្ញាណ​​​​​កម្ម​​​ដែល​ទើប​បង្កើត​ថ្មី​ លោក​ ​​​ស ខេង ​បាន​មាន​ប្រសា​សន៍​​ថា រដ្ឋាភិបាល​អូស្ត្រាលីនិង​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កិច្ច​​ព្រម​ព្រៀង​នៅ​ឡើយ​ទេ។

នៅ​ពេល​សួរ​អំពី​ដំណើរ​វិវឌ្ឍ​នៃ​កិច្ច​ពិភាក្សា​ជាមួយ​​រដ្ឋាភិបាល​អូស្ត្រាលី លោក​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌​មាន​ថា “រហូត​មក​ទល​់​ពេល​នេះ​យើង​មិន​ទាន់​បាន​សម្រេច​នៅ​​ឡើយ​ទេ ហើយ​ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ទេ ពីព្រោះ​​​វា​មិន​មែន​ជា​សិទ្ធិ​របស់​ខ្ញុំ​”។

ក្នុង​បទ​សម្ភាស​តាម​ទូរទស្សន៍​កាល​ពី​​ដើម​ខែ​េនះ​លោក ស្កុត ម៉ូរីសុន រដ្ឋមន្ត្រី​ក្រសួង​អន្តោ​​​​ប្រវេសន៍​អូស្ត្រាលី ថ្លែង​​​​ថា រដ្ឋាភិបាល​របស់​លោក​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​ទទួល​​​យក​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​បច្ចុប្បន្ន​នេះ​​​​​​​​​​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ប្រទេស​ណូរ៉ូជា​ប្រទេស​ដែន​កោះ​នៅ​ប៉ាស៊ី​​​ហ្វិក​ខាង​ត្បូង​។

លោក​ ម៉ូរីសុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាស​នោះ​ថា ដំណើរ​ការ​របស់ជន​ភៀស​ខ្លួននឹង​ចាប់​ផ្តើម​​នៅ​ខែ​ក្រោយ​​នេះ​។ នៅពេល​ត្រូវ​បាន​សួរ​កាល​ពី​ម្សិល​មិញថា តើ​​រដ្ឋាភិបាល​កំពុ​ង​ពិចារ​ណា​​នូវ​សំណើ​របស់​​​អូស្ត្រាលី​ឬយ៉ាង​ណា​នោះ​ លោក​ ស ខេង មាន​​​​ប្រសាសន៍​ថា “លោក​អាច​និយាយ​​ដូច្នេះ​បាន​ ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​​​លើ​អ្វី​មួយ​ឡើយ​”៕ សារុន​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស