28 C
Phnom Penh

មេដឹកនាំ​​​សហជីព​​​​​​​​​ប្ដឹង​​​ជំទាស់​​​​​​នឹង​​​​​​សេចក្ដី​​​បង្គាប់ដ៏​​​តឹង​​​រុឹង​​​របស់​​​​​​សាលា​​​ដំបូង​​​​​​​​​រាជធានី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ លោក​​​ អាត់ ធន់​​​ ប្រធាន​​​​​​សហជីព​​​​​​ឯករាជ្យ​​​ដ៏​​​ធំបំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ បានឲ្យ​​​ដឹង​​​ថា លោក​​​​​​បាន​​​​​​ប្ដឹង​​​ជំទាស់​​​នឹង​​​​​​​​​សេចក្ដី​​​បង្គាប់​​​​​​របស់​​​តុលាការ​​​ដែល​​​រឹត​​​បន្ដឹង​​​សកម្មភាព​​​​​​របស់​​​សហជីព​​​លោក​​​ ហើយ​​​​​​លោក​​​​​​កំពុង​​​ស្វែង​​​រក​​​ការ​​​គាំទ្រ​​​​​​ពី​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ ខណៈ​​​​​​លោក​​​​​​ប្រឈម​​​​​​នឹង​​​ការ​​​​​​ចោទ​​​​​​ប្រកាន់​​​ពីបទ​​​ញុះញង់​​​​​​។

សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​​ បាន​​​​​​ចេញ​​​សេចក្ដី​​​បង្គាប់​​​ឲ្យ​​​​​​លោក​​​​​​ អាត់​​​ ធន់​​​ ប្រធាន​​​​​​​​​សម្ព័ន្ធ​​​សហជីព​​​​​​ប្រជាធិបតេយ្យ​​​កម្មករ​​​​​​កាត់​​​ដេរ​​​​​​កម្ពុជា​​​ ហៅកាត់​​​ថា ស៊ីខៅឌូ បង់​​​ប្រាក់​​​​​​សុំឲ្យ​​​មាន​​​ការ​​​​​​ដោះលែ​​​ង​​​នៅ​​​ក្រៅ​​​ឃុំ​​​ចំនួន​​​២៥.០០០​​​ដុល្លារ​​​ ដើម្បី​​​​​​រួច​​​ពី​​​ការ​​​​​​ឃុំ​​​ខ្លួន​​​ជា​​​បណ្ដោះ​​​អាសន្ន​​​​​​​​​ទាក់ទិន​​​​​នឹង​​​បទ​​​ចោទ​​​ដែល​​​​​​ចោទ​​​ប្រកាន់​​​ថា លោក​​​​​​បាន​​​ញុះញង់​​​​​​​​​ឲ្យ​​​កើត​​​មាន​​​អំពើហិង្សា​​​អំឡុង​​​ការ​​​តវ៉ា​​​នៅ​​​ថ្ងៃ​​​ទី​​​២០ ខែ​​​កញ្ញា​​​ នៅ​​​រោងចក្រ​​​​​​កាត់​​​ដេរ​​​​​​ SL ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​​​​។

កាល​​​ពី​​​ថ្ងៃអង្គារ​​​ តុលាការ​​​​​​បាន​​​ចេញ​​​ដីកា​​​បង្គាប់​​​មួយ​​​​​​​​​ឲ្យ​​​លោក​​​ អាត់​​​ ធន់​​​ នៅ​​​ឲ្យ​​​ឆ្ងាយ​​​​​​​​​ពី​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​​​​ SL និង​​​មិន​​​ឲ្យ​​​លោក​​​ចូល​​​រួម​​​​​​នៅ​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​ជា​​​សាធារណៈ​​​។

លោក​​​ អាត់​​​ ធន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​​​​​បាន​​​ប្ដឹង​​​​​​ទៅ​​​កាន់​​​សាលា​​​ឧទ្ធរណ៍​​​​​​កាល​​​ពី​​​សប្ដាហ៍​​​កន្លង​​​ទៅ​​​នេះ​​​​​​ ហើយ​​​យើង​​​ក៏​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​​​​ទៅ​​​​​​សហជីព​​​អន្តរជាតិ​​​​​​ និង​​​​​​រដ្ឋាភិ​​​បាល​​​បរទេស​​​​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​ពួក​​​​​​គេ​​​ជួយ​​​អន្តរាគមន៍​​​ផង​​​ដែរ​​​។ យើ​​​ង​​​ស្នើ​​​ឲ្យ​​​លុប​​​ចោល​​​សេចក្ដី​​​សម្រេច​​​របស់​​​តុលាការ​​​ ព្រោះ​​​យើង​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ណា​​​មួយ​​​ដូច​​​ដែល​​​​​​តុលាការ​​​​​​បាន​​​ចោទ​​​​​​ប្រកាន់​​​​​​នោះ​​​ទេ​​​”។

លោក​​​ អាត់​​​ ធន់​​​ បាន​​​លើក​​​ឡើ​​​ង​​​ថា សេចក្ដី​​​បង្គាប់ឲ្យ​​​​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​សាលា​​​​​​ដំបូង​​​រាជធានី​​​​​​ គឺ​​​ជា​​​មធ្យោ​​​បាយ​​​​​​​​​ដើម្បី​​​រារាំង​​​​​​​​​ការ​​​​​​ប្រឹង​​​ប្រែង​​​របស់​​​សហជីព​​​លោក​​​​​​​​​​​​នៅ​​​ក្នុង​​​​​​ការ​​​កៀរគរ​​​​​​ការ​​​គាំទ្រ​​​ពី​​​​​​​​​កម្មករ​​​​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ ខណៈ​​​​​​រដ្ឋា​​​ភិបាល​​​​​​កំពុង​​​បង្ក្រាប​​​យ៉ាង​​​ធ្ងន់​​​​​​ដៃ​​​​​​លើ​​​កូដកម្ម​​​ និង​​​ការ​តវ៉ា​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​។​​​ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំពោះ​​​​​​​​​តុលាការ​​​​​​ ដែល​​​បាន​​​ចេញ​​​​​​សេចក្ដី​​​បង្គាប់​​​​​​ឲ្យ​​​ខ្ញុំ​​​បង់​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​​​​ ដើម្បី​​​សុំ​​​ឲ្យ​​​មាន​​​​​​ការ​​​ដោះ​​​លែង​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​​​​​​​ វា​​​កំពុង​​​តែ​​​បង្ខំ​​​ឲ្យ​​​មាន​​​​​ការ​​​​​​បំបិទ​​​សិទ្ធិរបស់​​​​​​យើង​​​ជាសហជីព​​​”។

ចៅ​​​ក្រម​​​ ជា សុខ​​​ហៀង​​​ ដែល​​​ជា​​​អ្នក​​​ចេញ​​​​​​ដីកា​​​បង្គាប់ឲ្យ​​​ដោះលែ​​​ង​​​នៅ​​​ក្រៅ​​​ឃុំ​​​នៅ​​​ក្នុង​​​​​​សំណុំ​​​រឿង​​​របស់​​​​​​លោក​​​ អាត់​​​ ធន់​​​ នេះ​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ ​​​​​​​​​នៅ​​​ពេល​​​ទាក់ទង​​​​​​កាល​​​ពី​​​ម្សិលមិញ​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​ សាន សាក់​​​នី​​​ ដែល​​​​​​ជា​​​ក្រឡា​​​បញ្ជី​​​របស់​​​លោក​​​​​​​​​បាន​​​​​​លើក​​​ឡើង​​​ថា តុលាការ​​​​​​ធ្វើ​​​យ៉ាង​​​នេះ​​​​​​ គឺ​​​វា​​​យុត្តិធម៌​​​​​​ហើយ​​​ចំពោះ​​​មេដឹក​​​នាំ​​​សហជីព​​​​​​​​​ដ៏​​​លេច​​​ធ្លោ​​​រូប​​​នេះ​​​​​​។​​​​ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​របស់​​​តុលាការ​​​​​​​​​លើ​​​គាត់​​​​​​គឺ​​​មិន​​​ខុស​​​នោះ​​​ទេ​​​ ព្រោះ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​គាត់​​​ដោយ​​​​​​ផ្អែក​​​លើ​​​ច្បាប់​​​”។

លោក អាត់​​​ ធន់​​​ ក៏​​​ត្រូវ​​​បាន​​​​​​​​​កោះ​​​ហៅ​​​ឲ្យ​​​​​​បង្ហាញ​​​​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​​​​ផង​​​ដែរ​​​ក្នុង​​​ខែ​​​​​នេះ​​​​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​ពី​​​សំណាក់​​​​​​មេដឹក​​​នាំ​​​ ស៊ីខៅឌូ ពីរ​​​នាក់​​​​​​ផ្សេង​​​ទៀត​​​​​​ ដែល​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ថា លោក​​​​​​និង​​​អនុប្រធាន​​​សហ​​​ជីព​​​​​​ ព្រម​​​ទាំង​​​​​​អគ្គលេខាធិការ​​​​​​​​​បាន​​​​​​កឹប​​​កេង​​​​​​ប្រាក់​​​​​​ជាង​​​៩០.០០០​​​ដុល្លារ​​​ ពី​​​កម្មករ​​​​​​ ជា​​​ផ្នែក​​​​​​មួយ​​​​​​​​​នៃការ​​​ដោះស្រាយ​​​​​​ជាមួួ​​​យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨៕ ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស