28 C
Phnom Penh

ទោះបីមានគម្រោងជួយសង្គ្រោះ​ត្រីផ្សោតក៏ដោយ ក៏​ត្រីនេះ​នៅតែ​​ជិតផុត​​ពូជ​ដដែល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​​ជាងពីរឆ្នាំ​​មកហើយ បន្ទាប់ពី​ការ​ចុះហត្ថលេខាលើគម្រោងមួយដែល​ផ្តោតលើ​ការ​ធ្វើឲ្យប្រសើរឡើង​នូវការ​ការ​ពារ​ត្រី​ផ្សោត​​អុីរ៉ាវ៉ាឌី​ដែលជិតនឹងផុតពូជទៅ​​ហើយ​នោះ ក្រុមអ្នកជំនាញ​​​បាន​លើក​ឡើងកាល​ពី​សប្តាហ៍មុន​​​ថា ពួកគេ​​ព្រួយបារម្ភ​​ថា ទំនប់​​មេគង្គ​​នឹងឈានទៅរកការ​បំផ្លាញ​ត្រីនេះ​ទាំងស្រុង​។

អំឡុងសិក្ខាសាលារយៈពេល​ពីរថ្ងៃ​​ដែល​បិទកាល​ពីថ្ងៃ​ព្រហស្បតិ៍​ មន្ត្រីមកពីស្ថាប័ន​រដ្ឋាភិបាលនានា អង្គការ​បរិស្ថាន និងសា្ថប័ន​ស្រាវជ្រាវ បានពិភាក្សាគ្នា​​​អំពី​វឌ្ឍនភាព​ ចាប់​តាំងពី​ការចុះហត្ថលេខា​ខែមី​នាឆ្នាំ​២០១២ លើ​សេចក្តី​ប្រកាស​​ខេត្តក្រចេះ​ ​នេះ​បើយោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គ​ការ​ WWF មួយ​ចេញកាល​ពីម្សិលមិញ។

ការបង្ក្រាបមួយ​លើការប្រើ​​មង​អញ្ចង បានធ្វើឲ្យការស្លាប់ត្រីផ្សោតជំទង់​ថយចុះ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​លើកឡើង​ការ​បារម្ភថា​ផែនការសង់ទំនប់​ ដុន សាហុង នឹងនាំឲ្យ​មាន​​ហានិភ័យ​​ធ្ងន់ធ្ងរ​ដល់ត្រីផ្សោត​អុីរ៉ាវ៉ាឌី ​នៅ​ក្នុង​ទន្លេនេះ​។

ក្នុងចំណោម​​​អនុសាសន៍​ដែលផ្តល់ជូន ​អំឡុង​សិក្ខាសាលា​នេះ គឺ​ការផ្អាក​រយៈ​ពេល​១០ឆ្នាំ​លើគម្រោង​សាងសង់​ទំនប់ទន្លេ​មេគង្គ រហូត​ដល់​​​អាច​ធ្វើការវាយ​តម្លៃ​ពីផល​ប៉ះពាល់​​ឲ្យបាន​ហ្មត់ចត់សិន។

លោក ណៅ ​ធួក ​នាយក​រដ្ឋបាល​នេសាទ​​​បានលើកឡើងអំឡុង​សុន្ទរកថាបើក​នៅ​សិក្ខាសាលានេះថា “តែប៉ុន្មានទសវត្សរ៍​កន្លង​មកប៉ុណ្ណោះ ខ្ញុំបានឃើញ​​ត្រីផ្សោត​អុីរ៉ា​វ៉ាឌី​ហែល​តាមទន្លេមេគង្គ និងចូលទៅ​បឹង​ទន្លេសាប នឹងភ្នែក​របស់ខ្ញុំ​”។ ​​ពេលនេះ ត្រី​ផ្សោតមិនច្រើនជាង​៩១​ក្បាល​ត្រូវបា​នគេ​ជឿថា​នៅក្នុង​ទន្លេមេគង្គ។​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស