30 C
Phnom Penh

តំណាង​អង្គ​ការ​សហប្រជាជាតិ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ផ្តោ​ត​លើ​បម្រាម​មិន​ឲ្យ​ជួប​ជុំ​គ្នា​ជា​សាធារណៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្តម​​​ស្នង​​​កា​​​ររង​​​​​​អង្គការ​​​​​​សហប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​លោក​​​ស្រី​​​ ហ្ល្វាវៀ បា៉ាន​​​​សៀរី ដែល​កំពុង​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​នៅ​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​​​ស្រាយ​​​​​​បម្រាម​​​​​​មិន​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​សាធា​​​រណៈ​​​ដែល​​​បាន​​​​​​ដាក់​​​តាំង​​​ពី​​​ខែ​​​មករា​​​​មក​​​។

នៅ​​​ក្នុង​​​លិខិត​មួយ​​​​​​​ចេញ​​​​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ មុត​​​ ចន្ថា អគ្គលេខាធិការ​​​​​​​​​គណបក្ស​​​ជាតិ​​​និយម​​​លើក​​​ឡើង​​​ថា បម្រាម​​​​​​នេះ​​​​​​ គឺ​​​ជា​​​ការ​​​បំពាន​​​​​​យ៉ាង​​​ខ្លាំង​​​​​​លើ​​​មាត្រា​​​យ៉ាង​​​តិច​​​ចំនួន​​​ពីរ​​​នៅ​​​ក្នុង​​​រដ្ឋ​​​ធម្មនុញ្ញ។

លិខិត​​​នោះ​​​លើក​​​ឡើង​​​ថា “យើង​​​សូម​​​​ស្នើ​​​​ឲ្យ​​​លោក​​​ស្រី​​​លើក​​​ឡើង​ពី​​​បញ្ហា​​​នេះ​​​ជាមួយ​​​​​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​អាជ្ញា​​​ធរ​​​របស់​​​លោក​​​​​​ដើម្បី​​​​ឲ្យ​ដ​ក​​​បម្រាម​​​នេះ​​​​​​។​យើង​​​​ក៏​​​ជំរុញ​​​​​​ឲ្យ​​​​​​លោកស្រី​​​​​​​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ខ្លាំង​​​ៗមួយ​​​​​​​​​រំឭក​​​រាជរដ្ឋាភិបាល​​​​​​កម្ពុជា​​​អំពី​​​​​​កាតព្វកិច្ច​​​របស់​​​​​​ខ្លួន​​ក្នុង​​​​ការ​​​គោរព​ច្បាប់​អន្តរជាតិ​ស្តី​ពី​​​​សិទ្ធិ​​​មនុស្ស​​​”។

លោកស្រី​​​ ប៉ានសៀរី បាន​​​មក​​​ដល់​​​​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បី​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​។

នៅ​​​ពេល​​​​​​ទាក់ទង​​​តាម​​​​​​ទូរស័ព្ទ​​​លោក​​​ ផៃ​​​ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្ដីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ មុត​​​ ចន្ថា មាន​​​​​​សិទ្ធិ​​​​​​ស្នើ​​​សុំ​​​ឲ្យ​​​គេ​​​​​​ដាក់​​​សម្ពាធ​​​​​​លើ​​​​​​លោក​​​ ហ៊ុន​​​ សែន​​​ ប៉ុន្តែ​​​លោក​​​បាន​​​បន្ថែម​​​ថា “វា​​​ជា​​​​​​បម្រាម​​​​បណ្ដោះ​​​អាសន្ន​​​ ពីព្រោះ​​​ចាប់​​​តាំង​​​ពី​​​​​​មាន​​​បម្រាម​​​នេះ​​​​​​ មនុស្ស​​​គ្រប់​​​គ្នា​​​​​​សប្បាយ​​​ចិត្ត​​​។​​​ ទីក្រុង​​​ភ្នំពេញ​​​​​​​​​បាន​​​ត្រឡប់​​​​​​​ទៅ​រក​​​សភាព​​​ធម្មតា​​​វិញ​​​ហើយ​​​”៕ គឹម​​​ហឿន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស