34 C
Phnom Penh

តួលេខ​វិស័យទេសចរណ៍កើន១០ភាគ​​រយ​ក្នុងរយៈ​ពេលបីខែ​ដំបូង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​​តួលេខបឋម​របស់​ក្រសួង​ទេសចរណ៍​​​ចេញកាលពីម្សិលមិញ​បានឲ្យ​ដឹង​ថា ភ្ញៀវទេសចរ​មក​ដល់​​ប្រទេស​កម្ពុជា​បាន​កើនឡើង​១០ភាគ​​រយ​ គឺចំនួន​ប្រហែល​១,២​លាននាក់​ ​អំឡុង​​​ត្រីមាស​ដំបូង​​​នៃឆ្នាំ​នេះ បើ​​​ធៀបនឹង​​រយៈពេល​ដូចគ្នា​​​កាលពីឆ្នាំ​​ទៅ​។​​​

បើទោះជា​មានការ​វិភាគ​​តួលេខ​​មិ​ន​ទាន់​ទទួលបានភ្លាមៗក៏ដោយ ក៏លោក គង់​ សុភារៈ ប្រធាននាយកដ្ឋាន​​ស្ថិតិ​​​របស់​ក្រសួង​ទេស​​​ចរណ៍​​បាន​លើកឡើងថា ចំនួន​​ភ្ញៀវ​​ទេសចរ​​​ភាគច្រើនមកពី​ប្រទេស​កូរ៉េ និង​ប្រទេស​វៀតណាម​។

លោកបានមានប្រសាសន៍ថា “ប្រជាជន​កូរ៉េ​ធ្វើ​​ជំនួញច្រើននៅក្នុងប្រទេស​នេះ​ ដូច្នេះ​ពួកគេ​មកទស្សនា​និង​ធ្វើវិនិយោគ។​ចំនួនភ្ញៀវទេសចរ​អន្តរជាតិ​​នឹងបន្តកើន​ឡើង​”។ លោក សុភារៈ បានថ្លែងថា បន្ទាប់​ភ្ញៀវទេសចរកូរ៉េ​​និងវៀតណាម​ គឺ​ភ្ញៀវ​ទេស​ចរ​​​​ចិ​ន​និងជប៉ុន៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស