31 C
Phnom Penh

ប្រទេសបារាំង​ផ្តល់​ប្រាក់ចំនួន​១៥លាន​ដុល្លារ​ សម្រាប់​​កម្ចី​ផ្នែក​ទឹក និងអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារបារាំងសម្រាប់ការ​​អភិវឌ្ឍ​(AFD)​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​កម្ចីសម្បទាន​​មួយមាន​​ទឹកប្រាក់​ចំនួន​១៥​លាន​​ដុល្លារ​​កាលពីម្សិលមិញ​ជាមួយ​​ធនា​គារ​​​ពាណិជ្ជកម្ម​ក្រៅប្រទេស​(FTB) ​ដើម្បី​បង្កើន​​​​ការ​ទទួលបាន​កម្ចី​ក្នុងចំណោម​អ្នក​ផ្គត់​​​ផ្គង់​​​អគ្គិសនី​និងទឹក​​សាធារណៈ​​និងឯកជន​។

នៅអំឡុង​​ពិធីមួយ​នៅក្រសួង​ហិរញ្ញ​​វត្ថុ​ ធនាគារ FTB ក៏ទទួលបាន​ជំនួយ​ឥតសំណង​​មួយមាន​​ទឹកប្រាក់​​៤,២លានដុល្លារ​ពីសហ​ភាព​​អឺរ៉ុបដែរ។

លោកស្រី ឡាយ រចនា អ្នកចាត់ការ​​ជាន់​ខ្ពស់​នៅ​ធនាគារ​ FTB ទទួល​បន្ទុក​គម្រោង​នេះ​​​បានឲ្យដឹងថា “កម្ចីនេះ​​នឹងត្រូវ​ផ្តល់​​​ទៅ​ឲ្យ​អ្នកផ្គត់ផ្គង់​​​ទឹក​និងអគ្គិសនី​ទាំងអស់​​​នៅ​ទូទាំង​ប្រទេស​”។ លោកស្រី​បន្ថែមទៀតថា “ ក្រុមមួយមកពី AFD អាច​ពិនិត្យ​ប្រតិបត្តិការ​អាជីវកម្ម​របស់​​អ្នក​ផ្គត់ផ្គង់ទឹកនិងភ្លើង និង​កំណត់​​ថាតើ​ពួកគេ​មាន​ស្តង់ដារ​ ​និង​ស្រប​តាម​គម្រោង​​​របស់យើង​​ឬយ៉ាងណា​”។

សេចក្តីប្រកាស​​ព័ត៌មានមួយ​ដែល​ចែក​ចាយ​កាលពីម្សិលមិញ ​មាន​ខ្លឹមសារថា ​មូល​និធិ​​របស់​ AFD ​ផ្តោតលើ​ការ​​ពង្រីក​​​ទឹកនិង​ភ្លើង​​​ទៅកាន់​​តំបន់​​ជ​នបទ។

​សេចក្តីប្រកាស​​ព័ត៌មាន​នេះ​​​លើកឡើង​ថា “លំនៅដ្ឋាន​ចំនួន​៥០.០០០ខ្នងត្រូវបាន​គេ​រំពឹងថាទទួលប្រ​យោជន៍​​ពី​​ការ​​ទទួល​​បាន​សេវាកម្ម​ទឹកបានប្រសើរ​ ខណៈ​​ដែល​លំនៅ​ដ្ឋាន​ប្រមាណ​៣៥.០០០​ខ្នង​​​អាចទទួល​​បាន​ប្រយោជន៍​ពីការ​ទទួលបានអគ្គិសនីកាន់តែ​កើនឡើង​ តាមរយៈ​​​ជំនួយ​​​ពី​ប្រតិបត្តិករខ្នាត​តូច​និងមធ្យម​ចំនួន​៥០”។

លោកស្រី រចនា មិនអាច​​បង្ហាញ​​​អត្រា​ការប្រាក់​ ដែល​ FTB ​នឹងយក​​ពី​ប្រតិបត្តិករ​ទេ ប៉ុន្តែ​​បានបញ្ជាក់ថា ​អត្រាការប្រាក់​​​​ប្រកប​ដោយស្តង់ដារ​សម្រាប់ឥណទាន​ក្នុងវិស័យ​នេះ គឺ​១១ទៅ​១២ភាគ​​រយ៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស