34 C
Phnom Penh

​សហគមន៍បឹង​កក់​នាំគ្នា​ធ្វើ​សកម្មភាព​តវ៉ា​នៅ​សាលា​ក្រុង​ដើម្បី​ទាមទារ​សំណង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​ជន​ប្រហែលជា​​៥០​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីសហគមន៍​បឹង​កក់​ក្នុង​រាជ​ធានីភ្នំពេញ​កាលពីឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩​ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​គម្រោង​​​អចលនទ្រព្យ​​របស់​សមាជិក​​ព្រឹទ្ធ​សភា​មួយ​រូប​​ជា​ថ្មីម្ដង​ទៀត​បាន​តវ៉ា​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​​កាលពីម្សិលមិញ​ ក្នុង​គោល​បំណង​ទាម​ទារ​សំណង​ច្រើនជាង​មុន​។

ប្រជាជន​​​ដែល​​​ត្រូ​​​វ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពីលំនៅដ្ឋាន​​​ប្រមូល​​​ផ្ដុំគ្នា​​​តវ៉ា​​​នៅ​​​មុខ​​​ក្រុម​​​មន្ត្រី​​​នគរ​​​បាល​​​ខណ្ឌ​​​ នៅ​​​ក្បែរ​​​សាលា​​​រាជ​​​ធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីទាមទារ​​​លក្ខខណ្ឌ​​​សំណងល្អជាង​​​មុន​​​​​​​​​។ សីុវ  ចាន់​ណា​
​​​ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ និង​​​ក្រុមសន្តិសុខ​​​ខណ្ឌប្រឈមមុខដាក់គ្នា​​​ នៅ​​ខាងមុខ​​​សាលា​​​រាជធានីភ្នំពេញ កាលពីម្សិលមិញ​​​​​​​​​។ សីុវ  ចាន់​ណា​

ប្រជា​ជន​ទាំង​នោះ​ស្ថិត​ក្នុង​ចំណោម​ប្រជា​​​​ជន​ប្រហែល​៣.០០០​គ្រួសារ​​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ជ្រើស​រើស​រវាង​​ប្រាក់​សំណង​​​ចំនួន​៨.៥០០​ដុល្លារ​ ឬក៏លំនៅដ្ឋាន​មួយ​ខ្នង​នៅ​​តំបន់​ជាយ​រាជ​ធានីភ្នំពេញ​ ជា​ថ្នូរ​នឹង​លំនៅ​ដ្ឋាន​របស់​ពួកគាត់​​ដែល​ស្ថិត​នៅ​កណ្ដាល​រាជ​ធានីភ្នំពេញ​ ក៏ប៉ុន្តែ​ពួកគាត់​បាន​អះអាង​ថា គ្មាន​ជម្រើស​ណា​មាន​យុត្តិធម៌ទេ។

ព្រីង គា បាន​និយាយ​ថា “យើង​កំពុង​ធ្វើ​យុទ្ធនាការ​នៅមុខ​សាលា​រាជ​ធានីភ្នំពេញ​ ដើម្បី​ដាក់​សម្ពាធ​លើ​សាលា​ក្រុង​នេះ​ឲ្យ​បង់​ប្រាក់​ចំនួន​២0.០០០​ដុល្លារ​ក្នុង​មួយ​គ្រួសារ​ ពីព្រោះ​សំណង​ដែល​យើង​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​យក​នោះ​មិន​សម​ស្រប​ទេ”​​​។

អ្នក​តវ៉ា​មួ​​យ​ចំនួន​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​សាលា​រាជ​ធានីភ្នំពេញ​​បាន​មួ​យ​រយៈ​ពេល​ខ្លី​ ដើម្បី​ប្រគល់​លិខិត​មួយ​ច្បាប់​​ដែល​មាន​ចំណុច​ទាម​ទារ​របស់​ពួកគាត់​ ក៏ប៉ុន្តែ​​ពួកគាត់​បាន​លុប​ចោល​ផែន​ការ​​បោះ​តង់​ពេល​យប់​ បន្ទាប់ពី​មន្ត្រី​សន្តិសុខ​ខណ្ឌ​ដូន​ពេញ តាម​ការ​ចោទ​ប្រកាន់​ថា បាន​រឹប​អូស​សម្ភារ​ចម្អិន​ម្ហូប​របស់​ពួកគាត់​ និង​បាន​យក​សម្ភារ​ទាំង​នោះ​ចេញពី​ខ្លោងទ្វា​រ​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំណុច​ទាមទារ​របស់​អ្នក​តវ៉ា​មិន​អាច​ទទួល​យក​បានទេ​។

លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌ​បដិ​​​សេធ​​​​ថា មន្ត្រី​របស់​លោក​មិន​បាន​យក​សម្ភារ​ចម្អិន​ម្ហូប​របស់​ស្ត្រី​ទាំង​នោះទេ​៕ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស