41.3 C
Phnom Penh

សហជីព​សេរីកម្មករ​មិន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​របស់​កម្មករ​នៅ​ទិវា​ព​ល​កម្ម​អន្តរជាតិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា មុនី ប្រធាន​សហជី​ព​សេរីកម្ម​ករ​ ដែល​មាន​និន្នាការ​ប្រឆាំង​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សហជីព​របស់​លោក​ដែល​ស្ថិត​ក្នុង​ចំណោម​សហជីព​ធំៗ​បំផុត​នៅ​​ប្រទេស​កម្ពុជា​ នឹង​មិន​ចូល​រួម​ក្នុង​ផែន​ការ​ក្រុម​សហ​ជីព​ដទៃទៀត​​ដែល​នឹង​ជួប​ជុំគ្នា​នៅ​ទិវា​ពល​កម្ម​អន្តរជាតិ​ខាង​មុខ​ទេ ពីព្រោះ​លោក​ឈឺ​ និង​កំពុង​ធ្វើ​ដំណើរ​នៅ​តាម​ខេត្ត​។

ទោះជា​យ៉ាង​ណា ផែន​ការ​នានា​នៅតែ​គ្រោង​នឹង​ត្រូវ​បាន​អនុវត្ត​សម្រាប់​សហជីព​ដទៃ​ទៀត​​ក្នុង​ចលនា​ពល​កម្ម​​ដើម្បី​ពិសោធន៍​​បម្រាម​តា​ម​ទំនើង​ចិត្ត​លើ​ការ​ជួប​ជុំ​ជា​សាធា​រណៈ​នៅ​ថ្ងៃទី១ ខែ​ឧសភា ក្នុង​គោល​បំណង​​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ និង​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​។

លោក មុនី ដែលមាន​បង​ប្រុស​ធ្លាប់​ជា​ប្រធាន​សហជីព​​​ដែល​បានបាត់​បង់​ជីវិ​ត​ដើម្បី​កម្ម​ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ពេល​លោក​​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ក្នុង​រាជ​ធានីភ្នំពេញ កាលពីឆ្នាំ​២០០៤​នោះ​ បាន​ឲ្យ​ដឹង​ថា សហ​ជីព​របស់លោក​នឹង​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ជំនួស​ការ​ចូល​រួម​នេះវិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​មិនចូល​រួម​ជា​មួយ​សហជីព​ដទៃទៀត​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា​ទេ ដោយសារ​តែ​យើងបាន​ជួប​​​ពិភាក្សា​ជាមួយ​តំណាង​សហជីព​របស់​យើង​នៅ​រោងចក្រ​នីមួយ​ៗ​ ពីព្រោះ​ខ្ញុំ​ឈឺ​ ហើយ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្ត​មួយ​ចំនួន​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែ​ម​ទៀត​ថា “នៅ​ក្នុង​ទិវា​ព​ល​កម្ម​ យើ​ង​នឹង​គ្រាន់​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍មួយ​ ដើម្បី​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កែ​លម្អ​លក្ខខណ្ឌការ​ងារ​ និង​គោរព​សិទ្ធិកម្មករ​”។ លោក មុនី បាន​លើក​ឡើង​បន្ត​ទៀត​ថា ចំណាត់​ការ​នេះ​មិន​គួរ​មាន​ផល​ប៉ះពាល់​ទៅ​លើ​ផែន​ការ​ដែល​មាន​ស្រាប់​ទេ​ “ពីព្រោះ​មាន​សហជីព​ច្រើន​ស្រាប់​ទៅហើយ​” ។

ក៏ប៉ុន្តែ​សហជីព​មួ​យ​ចំនួន​ក្នុង​ចំណោម​សហជីព​ស្ថិត​នៅក្រោម​សហជីព​សេរីកម្មករ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ពួកគេ​មាន​កា​រ​ខក​ចិត្ត​ដែល​បាន​ឮដំណឹង​នេះ​។

លោក អៀន សំណាង តំណាង​សហជីព​សេរីកម្មករ​មកពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ វ៉ៃហ្វូ៊ល (Wai Full) បាន​ឲ្យ​ដឹង​ថា លោក​ និង​សហការី​របស់​លោក​​ចង់​ចូល​រួម​ក្នុង​ផែន​ការ​នោះ​ “ក៏ប៉ុន្តែ​យើង​មិន​អាច​ធ្វើ​បាន​ទេ ពីព្រោះ​យើង​មិន​បាន​ទទួល​ការ​ហៅ​ឲ្យ​ធ្វើ​បែប​​នេះទេ​”។

ដោយ​ឡែក​​កាលពីម្សិលមិញ​ រដ្ឋាភិបាល​បាន​រង​ការ​រិះគន់ពី​អង្គកា​រ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ ដែល​ថា “រដ្ឋាភិបាល​បាន​ដាក់​កម្រិត​​យ៉ាង​ខ្លាំង​លើ​ការ​ចុះឈ្មោះ​សហជីព​” ក្នុង​គោល​បំណង​រារាំង​សិទ្ធិ​កម្មករ​ក្នុង​ការ​ “ពឹង​ផ្អែក​លើ​ការ​ការ​ពារ​សហជីព​”។

កាលពីខែ​កុម្ភៈសហជីព​សេរីកម្មករ​បាន​ប្ដឹង​ថា ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​​ជីវៈ​បាន​បដិសេធ​មិន​ចុះបញ្ជី​សាខា​១០​កន្លែង​​​របស់​ខ្លួន​​។ អ្នក​នាំពាក្យ​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា ​​ការ​ចុះឈ្មោះ​សហជីព​ថ្មី​នឹង​ត្រូ​វ​បាន​ហាម​រហូត​ដល់​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុ​ម័ត​ ក៏ប៉ុន្តែ​ក្រោយ​មក​ក្រសួង​នេះ​នឹង​ពិនិត្យ​សំណុំ​ឯកសារ​ដាក់ពាក្យ​សុំ​របស់​សហជីព​មុន​ពេល​ចេញសេចក្ដី​យល់​ព្រម​។ យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គ​ការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​បាន​ឲ្យ​ដឹង​ថា មាន​ការ​ថយ​ចុះ​យ៉ាង​ច្រើន​នៃ​ការ​ចុះបញ្ជី​សហ​ជីព​តាំង​ពីខែ​ធ្នូ​ ឆ្នាំ​២០១៣​មក​៕ សុធា

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers​ និង Matt Blomberg)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស