ជនជាតិដើមភាគតិចបានជួបគ្នានៅក្នុងរាជធានីភ្នំពេញដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនដំណើរការចុះប័ណ្ណកម្មសិទ្ធិដីសហគមន៍ អំឡុងពេលលោក ហ្លាវីយ៉ា ប៉ាន់ស៊ារី (Flavia Pansieri) អនុឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលកំពុងបំពេញទស្សនកិច្ចបានលើកឡើងថា ជាបញ្ហាមួយក្នុងចំណោមបញ្ហាបន្ទាន់បំផុតដែលជនជាតិដើមភាគតិចកំពុងប្រឈម។
តំណាងជនជាតិដើមភាគតិចចំនួន២៤ក្រុមបានលើកឡើងនៅឯសិក្ខាសាលារបស់អង្គការ NGO Forum មួយស្តីពីនីតិវិធីចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីដែលមិនសូវមានសកម្មភាព ការបាត់បង់ដីនិងព្រៃដូនតា និងការមើលឃើញការបំពេញចិត្តចំពោះបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍។
លោក សំ នឿយ តំណាងក្រុមជនជាតិដើមភាគតិច ដែលបានធ្វើដំណើរពីខេត្តរតនគិរី បានមានប្រសាសន៍ថា “អាជ្ញាធរបានបដិសេធមិនផ្តល់ការចុះប័ណ្ណកម្មសិទ្ធិដីសហគមន៍ដល់ជនជាតិដើមភាគតិចកាចាក”។ លោកបានឲ្យដឹងថា “ចំណោមដី៥.០០០ហិកតា ដែលត្រូវបានស្នើសុំប័ណ្ណកម្មសិទ្ធិដីសហគមន៍ រដ្ឋាភិបាលបានផ្តល់ប័ណ្ណកម្មសិទ្ធិដីសម្បទានដល់ក្រុមហ៊ុនវៀតណាមមួយ”។ លោកបានបន្ថែម ទៀតថា ពេលនេះក្រុមនេះនៅសល់ដីតែ២.០០០ហិកតាប៉ុណ្ណោះ ហើយថា ជីវភាពរបស់ពួកគាត់ពឹងផ្អែកលើព្រៃឈើ។
ប័ណ្ណកម្មសិទ្ធិដែលមានតិចតួចប៉ុណ្ណោះត្រូវបានផ្តល់ឲ្យ តាំងពីដាក់បញ្ចូលក្នុងច្បាប់ជាងមួយទសវត្សរ៍មកហើយ ត្រូវបានបង្កើតឡើងជាវិធីមួយដើម្បីការពារដីសហគមន៍របស់ជនជាតិដើមភាគតិច និងទប់ស្កាត់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមិនទៀងត្រង់មិនឲ្យទិញចំណែកប័ណ្ណកម្មសិទ្ធិពីសហគមន៍នេះ។
លោក តេក វណ្ណារ៉ា នាយកប្រតិបត្តិរបស់ NGO Forum បានមានប្រសាសន៍ថា ខណៈដែលសហគមន៍ចំនួន៩៥ត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមហ៊ុនអភិវឌ្ឍន៍ជនបទជាតម្រូវការចាំបាច់ប័ណ្ណកម្មសិទ្ធិបែបនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មបានផ្តល់ឲ្យបានតែចំនួនប្រាំបីប៉ុណ្ណោះ។
លោក វណ្ណារ៉ា មានប្រសាសន៍ថា “ប្រសិនបើដំណើរការរដ្ឋាភិបាលយឺតយ៉ាវក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ យើងបារម្ភថា សហគមន៍ទាំងនោះនឹងប្រឈមនឹងការប្រឈមថែមទៀត ដូចជាសម្បទានដីសេដ្ឋកិច្ច ជម្លោះដីដែលកាន់តែកើនឡើង និងការកាប់ឈើខុសច្បាប់”។
លោកស្រី សៅ វ៉ារី ប្រធានការិយាល័យដែលធ្វើជាតំណាងឲ្យក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បានលើកឡើងថា មានការលំបាកក្នុងការកំណត់ព្រំដី កើតចេញពីបញ្ហារដ្ឋបាល ឬការអះអាងទាមទារដោយសហ គមន៍ផ្សេងទៀត។
ក្នុងសុន្ទរកថាមួយ លោកស្រី ប៉ាន់ស៊ារី ដែលថិតក្នុងប្រទេសកម្ពុជាក្នុងបេសកកម្មរយៈពេលប្រាំថ្ងៃ បានឲ្យដឹងថា សិក្ខាសាលា នេះមានតម្រូវការយ៉ាងច្រើន ដោយសារតែដំណើរ ការយឺតៗក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិ។
សំដៅដល់ការសន្យាមួយថានឹងបង្កើនអត្រានេះដល់១០ក្នុងមួយឆ្នាំ លោកស្រី ប៉ាន់ស៊ារី បានបង្ហាញថា “អត្រានោះនៅតែមានន័យថា អត្រានោះនៅតែមានន័យថា ត្រូវការពេលច្រើនទសវត្សរ៍ទៀត មុនពេលការផ្តល់ប័ណ្ណកម្មសិទ្ធិនឹងត្រូវដោះស្រាយ។ ខ្ញុំបានស្នើអ្នកថា គោលបំណងនេះគួរតែជាមហិច្ឆតាច្បាស់លាស់ជាងនេះ”៕ប៊ុននី