33 C
Phnom Penh

អ្នក​​​ភូមិ​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ផាន​​​អីុមិុច​​​ដាក់​​​​ញត្តិ​​​ទៅ​​​អាជ្ញាធរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​ខេត្ត​​​កណ្ដាល​​​ចំនួន​​​៤០០​​​នាក់​​​ ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ស្រុក​​​ពញាឮ ជាមួយ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ផានអីុមិុច​​​ បាន​​​ដាក់​​​ញត្តិ​​​​​​កាល​​​ពីម្សិលមិញ​​​ទៅ​​​អាជ្ញាធរ​​ស្រុក​​​​​​ និង​​​​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ ឲ្យ​​​ជួយ​​​ស្វែង​​​រក​​​ដំណោះស្រាយ​​​។

ការ​​​ដាក់​​​ញតិ្ត​​​នេះ​​កើត​​​មាន​​​ឡើង​​​​​​មួយ​​​ថ្ងៃ​​​បន្ទាប់ពី​​​អ្នកភូមិ​​​បាន​​​បិទ​​​កំណាត់​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​ ជាង​​​២ម៉ោង​​​ បន្ទាប់ពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​​​​បោះ​​​បង្គោល​​​ព្រំ​​​ដី​​​នៅ​​​លើ​​​ដី​​​ដែល​​​អ្នកភូមិ​​​និយាយ​​​ថា ជា​​​កម្មសិទ្ធិ​​​របស់​​​ខ្លួន​​​។

អ្នកភូមិ​​​ម្នាក់​​​ឈ្មោះ​​​ លី លៀង អាយុ​​​៣៧​​​ឆ្នាំ​​​និយាយ​​​ថា នៅ​​​ក្នុង​​​ញត្តិ​​​នេះ​​​​​​បញ្ជាក់​​​ថា ពួក​​​យើង​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ [ក្រុមហុ៊ន​​​ផាន​​​អីុមិុច​​​ចំពោះ​​​ការ​​​​​​ចាប់​​​យក​​​ដី​​​កសិកម្ម​​​៦៣​​​ហិកតា​​​នៅ​​​ក្នុង​​​ភូមិ​​​ទួលអំពិល​​​ និង​​​ភូមិ​​​ពញាឮ ក្នុង​​​ឃុំ​​​ពញាឮ

គាត់​​​និយាយ​​​ទៀត​​​ថា នៅ​​​ក្នុង​​​ញត្តិ​​​ដំបូង​​​ ពួក​​​យើង​​​​​​បាន​​​អំពា​​​​​​វនាវ​​​ឲ្យ​​​អាជ្ញាធរ​​​ស្រុក​​​លុប​​​ចោល​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​របស់​​​ក្រុមហ៊ុន​​​ ដែល​​​កំពុង​​​ចាប់​​​យក​​​ដី​​​របស់​​​អ្នកភូមិ​​​​​​ជាង​​​​​​១៨០​​​គ្រួសារ​​​។ គាត់បាន​​​បន្ត​​​ថា ញត្តិ​​​នេះ​​​ក៏​​​អំពាវនាវ​​​ឲ្យ​​​អាជ្ញាធរ​​​វាស់​​​វែង​​​ដី​​​របស់​​​អ្នក​​​ដែល​​​គ្មាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដីធ្លី​​​ផង​​​ដែរ​​​ ដើម្បី​​​ការ​​​ពារ​​​វា​​​​​​ពី​​​ការ​​​ទន្ទ្រាន​​​​​​​​​គ្មាន​​​ច្បាប់​​​ទម្លាប់​​​។

មន្ត្រី​​​ និង​​​ក្រុមហ៊ុន​​​ផាន​​​អីុមិុច​​​ បញ្ជាក់​​​ថា ក្រុមហ៊ុន​​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​១៩៩៧​​​​​​មក​​​ម្លេ៉ះ ប៉ុន្តែ​​​អ្នកភូមិ​​​អះអាង​​​ថា ប័ណ្ណ​​​កម្មសិទ្ធិ​​​នោះ​​​​​​ទទួល​​​បាន​​​​​​ដោយ​​​ខុស​​​ច្បាប់​​​។

លោក​​​ តុង សីុមី​​​ អភិបាល​​​​​​ស្រុក​​​ពញាឮ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​បាន​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​លុប​​​ចោល​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​របស់​​​​​​ក្រុមហ៊ុន​​​ ប៉ុន្តែ​​​​​​ក្រុមហ៊ុន​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ធ្លី​​​នេះ​​​​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក​​​ម្លេ៉ះ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ពួក​​​គាត់​​​មិ​​​ន​​​ដែល​​​លក់​​​ដីរបស់​​​ខ្លួន​​​ឲ្យ​​​ក្រុមហ​​​៊ុន​​​ទេ

លោក​​មាន​​​ប្រសាសន៍​​​ថា យើង​​​បាន​​​សម្រេច​​​ចិត្ត​​​អនុញ្ញាត​​​ឲ្យ​​​អ្នក​​​ភូមិ​​​បង្កបង្កើន​​​ផល​​​ស្រូវ​​​នៅ​​​លើ​​​ដីនេះ​​​ ហើយ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ចុះ​​​វាស់​​​វែង​​​ ឬ​​​ធ្វើ​​​ការ​​​អភិវឌ្ឍ​​​ណាមួយ​​​លើ​​​ដី​​​នេះ​​​ឡើយ​​​ ខណៈ​​​ពេល​​​ពួក​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ដំណោះស្រាយ​​​នៅ​​​ឡើយ​​

អភិបាល​​​ស្រុក​​​​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ពួក​​​យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ថា​​​​​​ហេតុ​​​អ្វី​​​បាន​​​ជា​​​​​​​​​ក្រុមហ៊ុន​​​មាន​​​កម្មសិទ្ធិ​​​ដីធ្លី​​​​​​​​ ហើយ​​​នឹង​​​​​​ពិនិត្យ​​​មើល​​​​​​​​ថា តើ​​​ពួក​​​គេ​​​កំពុង​​​ចាប់​​​យក​​​ដី​​​ដែល​​​ជា​​​កម្មសិទ្ធិ​​​របស់​​​អ្នក​​​ភូមិ​​​ឬ​​​ក៏​​​អត់​​​។ បុគ្គលិក​​​ម្នាក់​​​​​​នៅ​​​ក្រុមហ៊ុន​​​ផាន​​​អីុមិុច​​​ ដែល​​​ប្រាប់​​​ឈ្មោះ​​​ត្រឹម​​​ថា ឡា និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​របស់​​​អ្នកភូមិ​​​គ្មាន​​​មូល​​​ដ្ឋាន​​​ទេ។

បុគ្គលិក​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា ក្រុមហ៊ុន​​​មិន​​​បាន​​​ចាប់​​​យក​​​ដីធ្លី​​​នោះទេ​​​។ ការ​​​ចោទ​​​ប្រកាន់​​​របស់​​​ពួក​​​គាត់​​​​​​មិន​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​។ ក្រុមហ៊ុន​​​បាន​​​​​​ទិញ​​​ដី​​​នោះ​​ពី​​​ប្រជាពលរដ្ឋ​​​ដែល​​​បាន​​​រស់​​​នៅ​​​តំបន់​​​នោះ​​​​​​មុន​​​ឆ្នាំ​​​១៩៩៧។​​​ យើង​​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​​​​កាន់​​​កាប់​​​ដី​​​ជាង​​​៦០​​​ហិកតា នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក​​​។  ចំណែក​​​ឯ​​​លោក​​​ស្រី ស៊ុយ​​​ សុផាន​​​ ប្រធាន​​​ក្រុមហ៊ុន​​​ផាន​​​អីុមិុច​​​​​​វិញ​​​មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​​​ពាក់ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​​៕ សុខុម​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស