29 C
Phnom Penh

អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​គយ​​​ និង​​​រដ្ឋាករ​​​នឹងត្រូវ​​​ចូល​​​និវត្តន៍​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ែន ស៊ីម៉ន អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​គយ​​​​​​និង​​​រដ្ឋាករ​​​ ​​​របស់​​​ក្រសួង​​​ហិរញ្ញវត្ថុ នឹង​​​ចូល​​​និវត្តន៍​​​ក្នុង​​​ខែ​​​តុលា នេះ​​​បើ​​​យោង​​​តាម​​​រាជ​​​ក្រឹត្យ​​​មួយ​​ឡាយ​​​ព្រះហស្តលេខា​​​ដោយ​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី និង​​​ចេញ​​​ប្រកាស​​​កាលពីម្សិលមិញ​​​ក្នុង​​​បណ្ដាញ​​​ព័ត៌មាន​​​ក្នុង​​​ស្រុក​​​។

ព្រះរាជក្រឹត្យចុះថ្ងៃ​​​ទី​​​៣ ខែមេសា បង្គាប់​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន អនុវត្ត​​​តាម​​​ព្រះរាជក្រឹត្យ​​​នេះ​​​។ ព្រះរាជក្រឹត្យ​​​នេះ​​​មាន​​​ខ្លឹម​​សារ​​​ថា ដាក់​​​ឯកឧត្តម ប៉ែន ស៊ីម៉ន ឋានន្តរស័ក្តិថ្នាក់លេខ៣ នៃក្របខណ្្ឌ​​​មន្ត្រី​​​គ្រប់​​​គ្រងរដ្ឋបាល​​​នៅក្រសួង​​​ហិរញ្ញវត្ថុ​​​ឲ្យ​​​ចូល​​​និវត្តន៍​​​​​​ ចាប់​​​ពីថ្ងៃទី១ ខែតុលា ឆ្នាំ​​​២០១៤ នេះទៅ​​​សម្ដេច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​ ត្រូវ​​​ទទួល​​​បន្ទុក​​​​​​អនុវត្ត​​​ព្រះ​​​រាជ​​​ក្រឹត្យ​​​នេះ​​​ចាប់​​​ពី​​​ថ្ងៃ​​​ឡាយ​​​ព្រះហស្តលេខា​​តទៅ​​​

លោក អ៊ុំ ដារា៉វុធ ប្រធាន​​​ខុទ្ទកាល័យ​​​ព្រះបរមរាជវាំង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ព្រះរាជក្រឹត្យ​​​នេះ​​​ទេ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្ញុំមិន​​​ដឹង​​​ទេ។ ប្រសិន​​​បើ​​​រាជក្រឹត្យ​​​នេះ​​​ត្រូវ​​​បាន​​​ចេញ គាត់​​​នឹង​​​ត្រូវ​​​ចូល​​​និវត្តន៍​​​។ 

លោក ប៊ូ ប៊ុនណារ៉ា ប្រធាន​​​ផ្នែក​​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​នៅ​​​អគ្គនាយក​​​ដ្ឋាន​​​​​​គយ​​​​​​និង​​​រដ្ឋាករ​​​នៃ​​​ក្រសួង​​​ហិរញ្ញវត្ថុ ក៏​​​បាន​​​​​​លើក​​​ឡើង​​​ដែរ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ព្រះរាជក្រឹត្យ​​​នេះ​​​ទេ។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្ញុំមិន​​​បាន​​​ទទួល​​​លិខិត​​​ណាមួយ​​​ឡើយ ប៉ុន្តែ​​​គាត់​​​នឹង​​​ចូល​​​និវត្តន៍​​ ​ប្រសិន​​​បើ​​​អាយុ​​​របស់​​​គាត់​​​ត្រូវ​​​ចូល​​​និវត្តន៍​​​ទៅតាម​​​ច្បាប់​​​។ លោក ស៊ីម៉ន មិនអាច​​​ទាក់​​​ទង​​​ដើម្បីធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​៕ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស