27 C
Phnom Penh

ស្វែង​រក​ចាប់ខ្លួន​បុរស​ម្នាក់​ដែលចាក់សម្លាប់​មិត្ត​ភក្តិ​របស់​ខ្លួន​ដោយ​សារ​ខ្ចីលុយ​​១០​ដុល្លារមិនបាន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ហ៊ុយ សុខា នាយប៉ុស្តិ៍​សង្កាត់​តាខ្មៅ បាន​មាន​ប្រសាសន៍​ថា លី​ គឹម​ស្រ៊ុន​ អាយុ​២៦​ឆ្នាំ​បាន​សុំ​ខ្ចី​លុយ១០​ដុល្លារ​ពី ធី សំអាត​ អាយុ​១៩​ឆ្នាំ បន្ទាប់​ពី​អ្នក​ទាំង​ពី​រ​បាន​ផឹក​ទឹក​ត្នោត​ជូរ​ជាមួយ​គ្នា​នៅ​ពេល​ល្ងាច​នៅ​ផ្ទះ​ជន​រង​គ្រោះ​ក្នុង​​ក្រុង​តាខ្មៅ។

មុន​ពេល​មាន​ជម្លោះ​ ជន​រងគ្រោះ​ និង​ជន​សង្ស័យ​បាន​ផឹក​ទឹក​ត្នោត​ជូរ​ជាមួយ​គ្នា។ បន្ទាប់​ពី​ពួក​គេ​ស្រវឹង​ គឹម​ស្រ៊ុន ដែលហៅក្រៅ​ថា ជុក បាន​សុំ​ខ្ចី​លុយ​១០​ដុល្លារ​ពី​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្លួន​​​​ ប៉ុន្តែ​ ជន​រងគ្រោះ​មិន​ព្រមឲ្យ។

លោក សុខា បាន​មាន​ប្រសាសន៍​ថា ដោយមាន​កំហឹង គឹម​ស្រ៊ុន ដែល​គ្មាន​ការ​ងារ​ធ្វើ​បាន​រត់​ទៅ​ផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១០០ម៉ែត្រ ហើយ​បាន​យក​កាំបិត​ត្រឡប់​មក​ចាក់​មិត្ត​ភក្តិ​របស់​ខ្លួន​ដែល​ជា​កម្មករ​សំណង់​ រួច​គេច​ខ្លួន​បាត់​។លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​បាន​យក​កាំបិត​ចាក់​ជន​រងគ្រោះ​ចំ​កញ្ចឹង​ក​ ធ្វើ​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​ រួច​ជន​សង្ស័យ​បាន​គេច​ខ្លួន​បាត់​។ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​កាល​់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​អង្គារ​៕ សារុន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស