29.3 C
Phnom Penh

​លោក អាត់​ ធន់ ផ្ទេរ​ការ​ងារ​ឲ្យអគ្គ​លេខាធិការ​ដោយ​សារ​មាន​ការ​រឹត​បន្តឹង​ពី​តុលាការ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្តី​ប្រកាស​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ បាន​ឲ្យ​ដឹង​ថា លោក អាត់​ ធន់ បាន​ផ្ទេរ​ការងាររ​បស់​លោក​​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ( សីុខៅឌូ) ខណៈ​ពេល​ពាក្យ​បណ្តឹង​ និង​លក្ខ ខណ្ឌ​សុំ​នៅ​ក្រៅ​ឃុំរបស់​លោក​ប៉ះពាល់​ដល់​​តួនាទី​ជា​មេដឹកនាំ​សហជីព​ការ​ងារ​ឯករាជ្យ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​​កម្ពុជា។

លោក អាត់​ ធន់ ដែល​ក៏​ជា​ប្រធាន​​សហភាព​ការងារ​កម្ពុជា​ជា​សហជីព​កម្មករ​ដ៏​ធំ​មួយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យមាន​ការ​ប្រើ​អំពើ​ហិង្សា​អំឡុង​ការ​តវ៉ា​​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កញ្ញា​នៅ​រោងចក្រ​កាត់​ដេរ​ អេស អិល ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​សាលា​ដំបូង​រាជធានី​បាន​រឹត​បន្តឹង​ទៅលើ​សកម្មភាព​សហជីព​របស់​លោក​ជា​លក្ខខណ្ឌ​សុំនៅ​ក្រៅ​ឃុំ​។

ហេតុដូច្នេះ​ហើយ លោក អាត់​ ធន់ បាន​ផ្ទេរ​ការ​ទទួ​ល​ខុស​ត្រូវ​របស់​លោក​ក្នុង​នាម​ជា​មេដឹក​នាំ​សីុ​ខៅ​ឌូ ទៅ​លោក ឯក សុខភក្តី ជា​អគ្គលេខា​ធិការ​។

សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក អាត់​ ធន់ ​បាន​លើក​ឡើង​ថា ចាប់​ពីថ្ងៃ​នេះទៅ​លោក ឯក សុខ​ភក្តី​ មាន​សិទ្ធិ​គ្រប់​គ្រង​ និងចាត់ចែង​ការងារ​សហ​ជីព​ទាំង​អស់​ ដូច្នេះ​ខ្ញុំ​សូម​ឲ្យ​បុគ្គលិក និង​សមាជិក និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​បន្ត​សហ​ការ​ចាប់​ពី​ទទួល​បាន​ព័ត៌​មាន​​នេះ​​ទៅ​

លោក ឯក​ សុខភក្តី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ប្រឹង​ប្រែង​ឲ្យអស់​ពី​សមត្ថភាព​នៅក្នុង​កាលៈទេសៈ​នេះ​ដើម្បី​បំពេញ​តួនាទី​ថ្មី​របស់​លោក​។ លោក ឯក សុខភក្តី បាន​មាន​ប្រសាសន៍ថា លោក អាត់​ ធន់ មាន​ការ​ងារច្រើន​ណាស់​ត្រូវ​ធ្វើ​នៅ​សហភាព​ការងារ​កម្ពុជា​ ហើយ​លោក​ក៏​មាន​ដីកា​បង្គាប់​ពីតុលាការ​ហាម​ឃាត់​រូប​លោក​មិន​​ឲ្យ​ធ្វើ​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ​ផង​ដែរ​ ហេតុ​ដូច្នោះ​ហើយ​លោក​បាន​ផ្ទេរការ​ងារ​មួយ​ចំនួន​ទៀត​​ឲ្យ​​ខ្ញុំធ្វើ ហើយ​​ខ្ញុំ​នឹង​ប្រឹង​ប្រែង​​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បីរ​ក​យុត្តិធម៌​ និង​​គាំទ្រ​ដល់​កម្មករ​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស