28 C
Phnom Penh

យុវជន​ម្នាក់​កាប់​​​​អ្នក​ជិត​​ខាង​ខ្លួន​​ស្លាប់​ដោយ​សារ​ជម្លោះ​រឿង​ដី​ដាំចេក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​មូលដ្ឋាន​បានឲ្យ​ដឹង​កាលពី​ម្សិល​​​មិញថា បុរស​អាយុ​៤៩ឆ្នាំម្នាក់​ត្រូវ​អ្នក​ជិត​ខាងខ្លួន​ដែល​ជា​ក្មេង​ជំទង់​កាប់​​​៦ពូ​​​ថៅ​រហូត​ដល់​ស្លាប់​​​កាលពី​ថ្ងៃពុធ​ ដោយ​​​សារ​ជម្លោះ​រឿង​ព្រំ​ដី​នៅក្នុង​ស្រុក​​​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ។

យោង​តាម​លោក ប្រាក់​ ប៊ុនឡៃ នាយ​​​ប៉ុស្តិ៍ឃុំ​ត្រែង​ត្រយឹង​​​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ មាស វន អាយុ​​​១៩ឆ្នាំ បច្ចុប្បន្ន​​​នេះ​កំពុង​រត់​គេច​​​ខ្លួន​​​បន្ទាប់​​​ពីកាប់​លោក លាង វណ្ណឈាង បី​​​ពូថៅ​​​ចំកញ្ចឹង​ក។

លោក ប៊ុនឡៃ បាន​មាន​​​ប្រសាសន៍ថា មូល​​​ហេតុ​នៅ​ពីក្រោយ​ការ​សម្លាប់នេះគឺដោយសារ​…​ជន​រងគ្រោះបាន​ដាំ​​​ចេក​​​នៅលើ​ដី​មួយ​ក្បាលត​ូច​ស្ថិត​នៅ​តាម​ព្រំ​​​ប្រទល់​​​ដី​របស់​បុរស​ទាំងពីរ​ ដែល​​​បាន​បណ្តាល​ឲ្យ​មាន​វិវាទ​ដីធ្លីកើត​​ឡើង​ ពីព្រោះ​ជន​សង្ស័យ​អះ​អាង​ថា ដីនេះ​ជា​កម្មសិទ្ធិ​របស់ខ្លួនច​​​”

នាយប៉ុស្ត​ិ៍រូបនេះ​បាន​បន្ថែម​ថា នៅ​​​ពេល​បុរស​ទាំង​​​ពីរនាក់​នេះ​ឈ្លោះ​គ្នា​រឿង​ដីធ្លី​នោះ ឈ្មោះ វន​ បាន​​​យក​ពូថៅ​កាប់​ជន​រងគ្រោះ​​តែម្ត​ង។ ក្រុម​គ្រួសារលោក លាង វណ្ណឈាង​ បាន​ប្រញាប់​​​ប្រញាល់​បញ្ជូន​គាត​់​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​គាត​់​បាន​ស្លាប់នៅ​តាម​ផ្លូវ​តែម្តង។លោក​បាន​មាន​ប្រសាសន៍ថា “​ជន​សង្ស័យ​បាន​រត់គេច​ខ្លួន​​បន្ទាប់ពី​កាប់​អ្នក​ជិត​ខាង​​​របស់​​​ខ្លួន​ឲ្យ​រង​របួស​ធ្ង​ន់។ បច្ចុប្បន្ន​នេះ យើង​​កំពុង​ស្វែង​រក​ចាប់​​​ខ្លួន​ជន​នេះច​​​”សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស