34 C
Phnom Penh

គ្លីនិកព្យាបាលរោគមហារីក​​​​​​នៅ​​​តែប្រតិបត្តិការ​​​​​​ដោយគ្មាន​​​អាជ្ញាប័ណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្លីនិកមួយ​​​ដែលអះអាង​​ព្យាបាល​ជំងឺ​​​មហារីក​​​ទឹកនោម​​​ផ្អែម​​​  និង​ជំងឺធ្ងន់​​​ផ្សេង​ទៀត តាម​រយៈ​​​​​​ការ​បំបាត់​ជាតិ​​​​​​ពុល​​​​​​កំ ​​​ពុង​ប្រតិបត្តិ​ការ​​​ដោយ​គ្មាន​អាជ្ញា​ប័ណ្ណ​នៅ​ឡើយរយៈ​ពេល​ប្រាំខែ​​​  បន្ទាប់​ពីគ្លីនិក​​​នេះ​បើក​​​ខុស​ច្បាប់​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ​។

មជ្ឈ​មណ្ឌល Immanuel Bicom True Healing Center នៅ​ក្នុង​ខណ្ឌ ​​​ចំការ​​​មន​​​បាន​​​ស្ថិត​ក្រោម​​​ការ​ត្រួត​ពិនិត្យ​​​ភ្លាមៗ ​​​​​​បន្ទាប់​​​ពី​​​បើក​ដំណើរ​​​ការ​​​​​​កាល​​​ពីដើម​​​ខែ​​​ធ្នូនៅ​​​ពេល​​​ ដែល​​​មន្ទីរ​​​សុខា​ភិបាល​​​រាជ​​​ធានី​​​បាន​​​រក​​​ឃើញ​​​ថា គ្លីនិក​​​ នេះ​​​កំពុង​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ដោយ​​​គ្មាន​​​អាជ្ញាប័ណ្ណ​។

លោក សំាង សារី ប្រធាន ​​​នាយ​កដ្ឋាន​​​សុខា​ភិបាល​​​របស់​​​ក្រសួង​​​សុខាភិបាល​​​បាន​​​មាន​​​ ប្រសាសន៍​​​កាលពី​​​ម្សិល​មិញ​​​ថា ទោះជា​​​យ៉ាង​​​ណា គ្លីនិក​​​នេះ​​​នៅតែ​ ​​ប្រតិបត្តិការ​​​មិន​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​គ្មាន​​​អាជ្ញា​ប័ណ្ណពី​​​ ក្រសួង​​​សុខា​ភិបាល​​​ឡើយ​​​។លោក សារី បាន ​​​ឲ្យ​​​ដឹង​​​ថា លោក​​​បាន​​​ស្នើ​​​ឲ្យ​​​គ្លីនិក​​​នេះ​​​ម្ដង​​​ទៀត​​​ នៅ​​​សប្ដាហ៍​​​នេះ​​​ឲ្យ​​​ឈប់​​​ប្រតិបត្តិការ​​​ បន្ទាប់ពី​​​​​​ទទួល​​​ បាន​​​ការ​​​សាក​​​សួរ​​​ពី​​​អ្នក​​​យកព័ត៌មាន​​​ម្នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បញ្ហា ​​​សំខាន់​​​ពេល​​​នេះ​​​គឺ​​​ថា យើង​​​បាន​​​ស្នើ​​​ឲ្យ​​​ពួកគេ​​​បញ្ឈប់​ ​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ជា​​​បណ្ដោះ​​​អាសន្ន និង​​​ឈប់​​​ព្យាបាល​​​ អ្នក​​​ជំងឺ​​​ថែម​​​ទៀត រហូត​​​ដល់​​​ពួកគេ​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​ ពីក្រសួង​​​សុខាភិបាល​​​

កាលពីខែធ្នូ លោក សារី និង ​​​មន្ត្រីសុខាភិបាល​​​ផ្សេង​​​ទៀតបាន​​​ឲ្យ​​​ដឹង​​​ថា ពួកគេ​​​នឹង​​​បិទ​ ​​គ្លីនិក​​​នេះ​​​ជា​​​បណ្ដោះ​​​អាសន្ន ដោយ​​​ថា មាន​​​គ្រោះ​​​ថ្នាក់​​​ ដល់​​​សុខភាព​​​សាធារណៈ​​​ ដោយសារ​​​តែ​​​ខ្វះ​​​បុគ្គលិក​​​ដែល​​​មាន​​​ ការ​​​បំពាក់​​​បំប៉ន​​​ត្រឹម​​​ត្រូវ និង​​​ឧបករណ៍​​​សម​​​រម្យ​​​ ដើម្បី​ ​​ព្យាបាល​​​ជំងឺ​​​ធ្ងន់​​​។

គ្លីនិក ​​​នេះ​​​អះអាង​​​ព្យាបាល​​​ជំងឺ​​​ដូច​​​ជា រោគមហារីក និង​​​ជំងឺ​​​ទឹក​​​ នោម​​​ផ្អែមតាម​​​រយៈការ​​​ព្យាបាល​​​បន្សាប​​​ជាតិ​​​ពុល​​​​​​ដែល​​​​​ សំដៅ​​​ដល់​​​រាង​​​កាយ​​​ ព្រម​​​ទាំងខ្យល់​​​ អាហារ​​​ និង​​​ទឹក​​​ ដែលអ្នកជំងឺ​​​ប្រើ​​​ប្រាស់។ លោកស្រី ហេលេណា គុណលីម ម្ចាស់​​​គ្លីនិក​​​ នេះ​​​បាន​​​អះអាង​​​ថា ការ​​​ព្យាបាល​​​ដោយ​​​ម៉ាស៊ីន​​​បន្សាប​​​ជាតិ​​​ ពុល​​​ពិសេស​​​អាច​​​ព្យាបាល​​​ជំងឺ​​​ស្ទើ​​​រតែទាំង​​​អស់​​​។ លោក​​​ ស្រី គុណលីម មិនអាច​​​ទាក់​​​ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន​​​ ឡើយកាលពីម្សិលមិញ។ 

នៅពេល ​​​ដែលមន្ទីរ​​​សុខាភិបាល​​​រាជ​​​ធានីភ្នំពេញ បាន​​​ធ្វើ​​​អធិការកិច្ច​​​ គ្លីនិក​​​នេះ​​​កាលពីដើម​​​ឆ្នាំ​​​នេះ អ្នក​​​ស្រី គុណលីម បាន​​​ឲ្យ​​​ ដឹង​​​ថា អ្នកស្រី​​​នឹង​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ឆាប់ៗ​​​នេះ​​ ​។

លោក សុខ សុគន្ធ ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា ពេល ​​​​​​​​​យើង​​​​​​ទៅគ្លីនិក​​​នេះ ពួកគេ​​​បាន​​​និយាយ​​​ថា ពួកគេ​​​កំពុង ​​​តែ​​​​​​រៀប​​​ចំ​​​​​ឯកសារ​​​ ដើម្បី​​​ស្នើ​​​សុំ​​​អាជ្ញាប័ណ្ណ​​​ពី​ ​​ក្រសួង​​​សុខាភិបាល​​​ បើទោះជា​​​ការ​​​ពិត​​​ថា ពួកគេ​​​មិន​​​អាច​​​បើក ​​​អាជីវកម្ម​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ក៏ដោយ

លោក សុគន្ធ បាន​​​បន្ថែម​​​ថា នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ មាន​​​គ្លីនិក​​​ជាង​​​២.០០០ ​​​កន្លែង​​​ ដូច្នេះ​​​យើង​​​មិន​​​អាច​​​ទៅ​​​បញ្ឈប់​​​គ្លីនិក​​​ទាំង​​​ នេះ​​​បាន​​​ភ្លាម​​​ៗ​​​នោះ​​​ទេ ពីព្រោះ​​​ដំបូង​​​យើង​​​ត្រូវ​​​ស្នើ​​​ ឲ្យ​​​ម្ចាស់​​​គ្លីនិក​​​ផ្ដល់​​​ឲ្យ​​​យើង​​​នូវ​​​ឯកសារ​​​ និង​​​ អាជ្ញាប័ណ្ណ​​​របស់​​​ពួកគេ​​​ចេញ​​​ដោយ​​​ក្រសួង​​​សុខាភិបាល​​​

លោក ធា គ្រុយ អនុរដ្ឋលេខាធិការ ​​​នៅ​​​ក្រសួង​​​សុខាភិបាល ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ ពាក្យ​​​សុំអាជ្ញាប័ណ្ណ​​​កំពុង​​​តែ​​​ត្រួត​​​ពិនិត្យ​​​ឡើង​​​វិញ​​​ នោះ មិន​​​គួរ​​​អនុញ្ញាត​​​ឲ្យ​​​គ្លីនិក​​​ធ្វើ​​​ប្រតិបត្តិការ​​​ស្រប​​ ​ពេល​​​តែ​​​មួយនោះ​​​ទេ។

លោក ធា គ្រុយ បាន​​​ឲ្យ​​​ដឹង​​​ថា នេះជា ​​​គ្លីនិក​​​ខុស​​​ច្បាប់​​​។ ប្រសិន​​​បើ​​​ពួកគេ​​​គ្មាន​​​អាជ្ញាប័ណ្ណ​ ​​ ពួកគេ​​​ក៏ត្រូវ​​​តែ​​​បិទ​​​ដែរ​​​ បើទោះជា​​​ឯកសារ​​​កំពុង​​​តែ​​​ រៀប​​​ចំ​​​ក៏ដោយ​​​”៕ ប៊ុននី​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស