33 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ប៉ុន​ប៉ង​យក​កូន​ស្រីទើប​​​កើត​​​របស់ខ្លួន​ទៅ​កប់​ទាំ​ងរស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយ​ថា កាល​ពីម្សិលមិញ​ សាលាដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​បាន​ប៉ុន​ប៉ង​យក​​កូន​ស្រី​ទើបកើត​របស់​ខ្លួន​ទៅ​កប់​ទាំ​ងរស់​កាល​ពីថ្ងៃ​ពុធ​។

យោង​តាម​លោក​ ហឹុង​ ប៊ុនជា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​ គង់ សុខធី អាយុ​២៩​ឆ្នាំ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​ត្រូវ​ជាប់​ពន្ធ​នាគារ​យ៉ាង​ហោច​ណាស់ក៏​១៥​ឆ្នាំដែរ​​។

លោក​ ហឹុង​ ប៊ុនជា​ បានមាន​ប្រសាសន៍​ថា ព្រះ​រាជអាជ្ញារង​បាន​ចោទ​ប្រកាន់​បុរស​រូប​នេះ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​មាន​ស្ថាន​ទម្ងន់​ទោស​។ នេះ​ជា​​​បទ​ឧក្រិដ្ឋ​សាហាវ​ព្រៃ​ផ្សៃបំផុត​​

លោក សុខធី ដែលជា​គ្រូ​វិទ្យាល័យ​មក​ពី​ខេត្ត​ព្រៃ​វែង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទយក​កូន​ស្រីរបស់ខ្លួន​ទៅកប់​​នៅ​ថ្ងៃ​ដែល​នាង​កើត​​ក្នុង​ក្រុងស្វាយ​រៀង​ ដោយ​សា​រនាង​មាន​បបូរ​មាត់​ឆែប ។

លោក ប្រាក់​ ជុត អធិការ​រង​នគរបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា នគរបាល​ជឿថា បុរស​ជា​ឪពុក​រូប​នេះ​បា​ន​សហ​ការ​ជាមួយ​អ្នក​សម​គំនិត​ពីរ​នាក់​ទៀត​ គឺ​បង​ស្រី​របស់​ខ្លួន​ និង​អ្នក​រត់​រឺុម៉ក​ម៉ូតូ​កង់​បី​ម្នាក់​​ យក​​កូន​ស្រី​របស់​ខ្លួន​ទៅ​កប់​ក្នុង​វត្ត​មួយ។ តុលាការ​កំពុង​ចេញ​ដីកា​ចាប់ខ្លួន​អ្នក​សម​គំនិត​ទាំង​ពីរ​នាក់​ដែល​កំពុង​រត់​​​គេច​ខ្លួន​​​នៅ​​​ឡើយ​។

លោក​ ប្រាក់​ ជុត បាន​​​មាន​ប្រសាសន៍​​​បន្ថែម​ថា នេះ​ជា​លើក​ទី​១​ហើយ​​ ដែល​បុរស​ជា​ឪពុក​មាន​ចិត្ត​សាហាវ​ព្រៃ​ផ្សៃ​យក​កូនស្រី​របស់ខ្លួន​ទៅ​កប់​ទាំង​រស់ ដោយសារ​ខ្លួនមិន​ពេញ​ចិត្ត​នឹង​បបូរ​មាត់​ឆែប​របស់​នាង​។

យោង​តាម​លោក​ស្រី ឃិត ផល្លី​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​ដែល​​​កំពុង​​សើុប​អង្កេត​ករណី​នេះ​ឲ្យ​ដឹងថា មាន​​​ការ​​​អះអាង​​​ថា បុរស​ជា​ឪពុករូបនេះ​​បាន​ជួល​អ្នក​រត់​រឺុម៉កម៉ូតូ​កង់បី​ឲ្យ​យក​ទារិកានេះ​ទៅ​កប់​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ក្មេង​វត្ត​ម្នាក់​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នេះ​និយាយ​ថា បុរស​ជា​ឪពុក​នៅលើ​រឺុ​ម៉ក​ម៉ូតូកង់​បី ចំណែក​អ្នក​រត់​រឺុម៉កម៉ូត​ូ​កង់​បី​បាន​យក​ចប​កាប់​ពី​ក្មេង​វត្ត​រូប​នេះ​ បន្ទាប់មក​បាន​ជីក​រណ្តៅ​កប់​ទារិកា​នេះតែម្តង​

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ទារិកា​ដែល​ទើប​​កើត​នេះ​ត្រូវ​បាន​គេ​យក​ភួយ​ និង​ក្រមា​រំុជិត​ដើម្បីកុំ​ឲ្យ​នាង​យំឮ ខណៈ​ដែល​អ្នក​រត់​រឺុម៉ក​ម៉ូតូកង់​បី​បាន​ដាក់​នាង​ចុះ​លើ​ដី​។

បន្ទាប់​ពី​បុរសជា​ឪពុក​ និង​អ្នក​រត់​រឺុម៉ក​ម៉ូតូកង់​បី​បាន​ចាក​ចេញ​ពី​កន្លែង​នោះ​ភ្លាម ក្មេង​វត្ត​បាន​ឃើញ​ទារិកា​នេះ​នៅ​រស់​នៅ​ឡើយ​ ហើយ​បាន​រត់​ទៅ​ប្រាប់​ព្រះ​សង្ឃមួយ​​​អង្គ ហើយព្រះ​សង្ឃ​​​អង្គ​​​នោះ​​​បាន​យក​ទារិកា​នេះ​ទៅ​ងូត​ទឹក​ រួច​ទូរស័ព្ទ​ប្រាប់​នគរបាល​។

លោកស្រី ផល្លី បានមាន​ប្រសាសន៍ថា នេះគឺជា​ការ​សម្លាប់​ដោយ​ចេតនា​តែ​ម្តង​ ហើយ​វា​សំណាង​ណាស់​ដែល​ទារិកា​ទើប​​កើត​រូប​នេះ​នៅ​រស់សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស