31 C
Phnom Penh

អ្ន​​ក​​​ជំនាញ​​​កោសល្យ​​​វិច័យ​​​ នឹង​​​ពិនិត្យ​​​សាក​​​សព​​​អ្នក​​​យកព័ត៌មាន​​​ជន​​​ជាតិ​​​កាណាដាដែល​​​បាត់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​ ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាលពីថ្ងៃ​​​សុក្រ​​​ថា ក្រុមអ្នក​​​ជំនាញ​​​ផ្នែក​​​កោសល្យ​​​វិច័យ​​​ ដែល​​​ត្រូវបាន​​​ជួល​​​ដោយ​​​ស្ថាន​​​ទូត​​​កាណាដា នៅ​​​ក្នុង​​​​​​ប្រទេស​​​ថៃ​​​ នឹង​​​មក​​​ដល់​​​ខេត្ត​​​សៀម​​​រាប​​​នៅ​​​ថ្ងៃសៅរ៍​​​នេះ ដើម្បីពិនិត្យ​​​សាក​​​សព​​​ដែល​​​គេ​​​ជឿ​​​ថា ជា​​​អ្នក​​​យក​​​ព័ត៌មាន​​​ជន​​​ជាតិ​​​កាណាដាម្នាក់​​​ដែល​​​បាត់​​​ខ្លួន​​​។

លោក​​​ ចៅ ម៉ៅវីរៈ នាយការិយាល័យ​​​​​​អន្តោ​​​ប្រវេសន៍​​​​​​ខេត្ត​​​សៀម​​​រាប បាន​​​ឲ្យ​​​ដឹង​​​ថា តំណាង​​​ម្នាក់​​​របស់​​​ស្ថានទូត​​​កាណាដា ប្រចាំ​​​ប្រទេស​​​ថៃបាន​​​មក​​​ខេត្ត​​​សៀម​​​រាប​​​កាលពីថ្ងៃ​​​សុក្រ ហើយ​​​ថា ការ​​​ពិនិត្យ​​​សាកសព​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​​​​ព្រឹក​​​ថ្ងៃសៅរ៍។

លោក ម៉ៅវីរៈ បានមាន​​​ប្រសាសន៍​​​ថា “ស្ថានទូត​​​កាណាដា​​​បាន​​​ជួល​​​អ្នក​​​ជំនាញ​​​ពិនិត្យ​​​សាក​​​សពជន​​​ជាតិ​​​ថៃ​​​​​​មួយ​​​ចំនួន​​​ វេជ្ជ​​​បណ្ឌិត​​​បួន​​​នាក់​​​ និង​​​អ្នក​​​ជំនាញកោសល្យវិច័យ​​​ពីរ​​​នាក់​​​ អ្នក​​​ថត​​​រូប​​​ម្នាក់​​​ និង​​​ជំនួយ​​​ការ​​​ម្នាក់​​​ ដែល​​​នឹង​​​មក​​​ដល់​​​សៀម​​​រាប​​​នៅ​​​ថ្ងៃ​​​សៅរ៍”។

សាកសព​​​នេះ​​​ត្រូវ​​​បាន​​​​​​ប្រទះ​​​ឃើញ​​​នៅ​​​ក្នុង​​​បរិវេណ​​​ប្រាសាទ​​​អង្គរធំ​​​ដោយ​​​ក្មេង​​​​​​ប្រុស​​​ជំទង់​​​ពីរ​​​នាក់​​​កាលពីព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍។ ដើម​​​ឡើយ​​​ មិត្ត​​​ភក្ដិ​​​ម្នាក់​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​សាក​​​សព​​​នេះ​​​ថា ជា​​​សព​​​ឈ្មោះ ដេវ វ៉កឃើ (Dave Walker) ជា​​​អ្នក​​​យកព័ត៌មាន និង​​​ផលិត​​​ករ​​​​​​ភាព​​​យន្ត​​​ជនជាតិ​​​កាណាដា ដែល​​​បាត់​​​ខ្លួន​​​នៅ​​​ក្នុ​ង​​​ខេត្ត​​​នេះ​​​រយៈពេ​​ល​​​ជាង​​​ពីរ​​​ខែ​​​មក​​​ហើយ​​​។

លោក ផេង ពេជ្រ នាយរង​​​ការិយាល័យ​​​នគរ​​​បាល​​​បច្ចេកទេស​​​ និង​​​វិទ្យាសាស្ត្រ​​​ខេត្ត​​​សៀម​​​រាប​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ស្លាប់​​​របស់​​​ ដេវ វ៉កឃើ មិនជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​ឃាត​​​កម្មនោះទេ​​​។ លោក​​​ ផេង ពេជ្រ បានមាន​​​ប្រសាសន៍​​​ថា ” យោងតាម​​​វេជ្ជបណ្ឌិត​​​ម្នាក់​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​រូប​​​នេះ​​​ស្លាប់​​​ដោយសារ​​​គាំងបេះដូង​​​”៕ ប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស