31 C
Phnom Penh

អ្នកភូមិក្នុងរាជធានី​​​ភ្នំពេញ​​​ខក​​​ចិត្ត​ ដោយដឹង​​​ថា​​​លំនៅដ្ឋាន​​​របស់​​​ខ្លួន​​​ស្ថិត​​​ក្នុង​​​ការ​​​អភិវឌ្ឍ​​​ជាថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិ​​​រាប់​​​សិប​​​នាក់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សីកែវ​​​ រាជធានី​​​ភ្នំពេញ​​​ កំពុង​​​តែ​​​ប្រឈម​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​ បន្ទាប់​​​ពី​​​គណៈកម្មការ​​​សុរិយោ​​​ដី​​​ជាតិ​​​​​​ បាន​​​ប្រកាស​​​កាល​​​ពី​​​សប្ដាហ៍​​​មុនថា តំបន់​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​សង្កាត់​​​ទួល​​​សង្កែ​​​ ត្រូវ​​​បាន​​​ទុកសម្រាប់​​​ការ​​​អភិវឌ្ឍ​​​ជាថ្មី​​​នា​​​ពេល​​​អនាគត​​​។

ផែន​​​ការ​​​សម្រាប់​​​គម្រោង​​​ថ្មី​​​របស់​​​គណៈ​​​កម្មការ​​​នេះ​​​ ដែល​​​រាប់​​​ទាំង​​​ការ​​​​​​ពង្រីក​​​ផ្លូវថ្នល់​​​ផង​​​ ត្រូវ​​​បាន​​​បិទ​​​នៅ​​​តាម​​​ជញ្ជាំង​​​សាលា​​​រៀន​​​មួយ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៥​​​ ខែ​​​មេសា ដោយ​​​​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ស្រុក​​​ជា​​​ច្រើន​​​ខក​​​ចិត្ត​​​នៅ​​​ពេល​​​ដែល​​​ពួក​​​គេ​​​ដឹង​​​ថា ផ្ទះ​​​និង​​​អាជីវកម្ម​​​របស់​​​ពួក​​​គេ​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​ដែល​​​នឹង​​​ក្លាយ​​​ជា​​​ទី​​​កន្លែង​​​សាង​​​សង់​​​។

លោកតា ឡា សុខហេង​​​ អាយុ​​​៧៤​​​ឆ្នាំ​​​ ជាអ្នកភូមិនៅទីនោះ បាន​​​មាន​​​ប្រសាសន៍​​​ថាគាត់​​​​​​នឹង​​​ត្រូវ​​​បោះបង់​​​ចោល​​​ផ្ទះ​​​របស់​​​គាត់​​​រយៈ​​​ពេល​​​ជាង​​​៣០​​​ឆ្នាំ​​​ ប្រសិន​​​បើ​​​ការ​​​អភិវឌ្ឍ​​​បន្ត​​​ធ្វើ​​​។ លោក​​​តា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​រស់​​​នៅ​​​លើ​​​ដី​​​នេះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៨២​​​មក​​​ ហើយ​​​ខ្ញុំ​​​មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ ប៉ុន្តែ​​​ពេល​​​នេះ ​​​ខ្ញុំ​​​ដេកមិនលក់ទេ​​​​​​នៅ​​​ពេល​​​យប់​​​​​​ ពីព្រោះ​​​ខ្ញុំ​​​បារម្ភ​​​ថា ការ​​​អភិវឌ្ឍ​​​នឹង​​​បំផ្លាញ​​​ជីវិត​​​របស់​​​ខ្ញុំ​​​។ ខ្ញុំ​​​ជា​​​មនុស្ស​​​ចាស់​​​ តើ​​​ខ្ញុំ​​​អាច​​​ទៅ​​​ណា​​​បាន​​​?”។

ផ្ទះ​​​របស់​​​លោក​​​ ប៉ែន សុធន អាយុ​​​៣៣​​​ឆ្នាំ​​​ នឹ​​​ងមិនត្រូវ​​​កាត់ទាំង​​​ស្រុង​​​ ដោយ​​​សារ​​​ការ​​​វាស់​វែង​​​ថ្មី​​​នេះទេ ក៏​​​ប៉ុន្តែ​​​ត្រូវ​​​បាន​​​កំណត់​​​ព្រំ​​​ជាថ្មី​​​ ដើម្បី​​​ពង្រីក​​​ផ្លូវ​​​នៅ​​​ទល់​​​មុខ​​​ផ្ទះ​​​របស់​​​គាត់​​​ ដែល​​​នឹង​​​កាត់​​​បន្ថយប្រវែងដី​​​របស់​​​គាត់​​​ពី​​​១០​​​ម៉ែត្រ​​​ មក​​​ត្រឹម​​​៣ម៉ែត្រ​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​នឹង​​​នៅ​​​សល់​​​តែ​​​៣ម៉ែត្រ​​​ប៉ុណ្ណោះ​​​ ហើយ​​​ផ្លូវ​​​នឹ​​​ងពង្រីក​​​ទៅដល់​​​ត្រឹមបន្ទប់​​​ទឹក​​​របស់​​​ខ្ញុំ​​​​​​ តើ​​​ខ្ញុំ​​​អាច​​​រស់​​​នៅ​​​បែប​​​នេះ​​​យ៉ាងម៉េច​​​ទៅ​​​? តើ​​​ខ្ញុំ​​​នឹង​​​ទៅ​​​ណា​​​?”។ លោក​​​បន្ថែម​​​ថា អាជ្ញាធរ​​​មិន​​​បាន​​​និយាយ​​​អំពី​​​សំណងអ្វី​​​ដែល​​​ពួក​​​គេ​​​នឹង​​​ផ្ដល់​​​ឲ្យ​​​សម្រាប់​​​កា​​​រ​​​បាត់​​​បង់​​​ដី​​​នោះ​​​ទេ​​​។ លោក​​​ សុធន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​ពួក​​​យើ​​​ង​​​រស់​​​នៅ​​​ទីនេះ​​​ចាប់​​​តាំង​​​ពី​​ក្រោយ​​​សង្គ្រាម​​​សីុវិល​​​មក​​​ម្លេះ​​​ ដូច្នេះ​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ផ្ដល់​​​សំណងសមរម្យ​​​ទេ​​​យើង​​​នឹង​​​មិន​​​ព្រម​​​ចេញ​​​ឡើយ​​​”។

លោក​​​ សូយ សុកល ចៅ​​​សង្កាត់​​​ទួលសង្កែ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​មាន​​​សិទ្ធិ​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​អាជ្ញាធរ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​សប្បាយ​​​ចិត្ត​​​នឹង​​​លទ្ធផល​​​វាស់​​​វែង​​​ដី​​​នេះ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ “កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មេសា​​​ គណៈកម្មការ​​​សុរិយោដី​​​បាន​​​ប្រកាស​​​លទ្ធផល​​​ ហើយ​​​ទុក​​​ពេល​​​ឲ្យ​​​អ្នក​​​ភូមិ​​​៣០​​​ថ្ងៃ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ដើម្បី​​​ដាក់ពាក្យ​​​បណ្ដឹង​​​របស់​​​ខ្លួន​​​”។ លោក​​​ កុសល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ប្តឹងផ្លូវ​​​ការ​​​ក្នុង​​​ពេល​​​នោះ​​​ ​​​នឹង​​​សន្មត​​​ថា ពួក​​​គេ​​​គ្មាន​​​បញ្ហា​​​​​​​​​ជាមួយ​​នឹង​​​ផែន​​​ការ​​​នេះ​​​ឡើយ​​​ ហើយ​​​ពួក​​​​​​គេ​​​នឹ​​​ងបាត់​​​បង់​​​សិទ្ធិ​​​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​តវ៉ា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ដឹង​​​ថា គ្រួសារ​​​ខ្លះ​​​នឹង​​​បាត់​​​បង់​​​ដី​​​ និង​​​ផ្ទះ​​​របស់​​​ខ្លួន​​​ ហើយ​​​ថា អ្នក​​​ផ្សេង​​​ទៀត​​​​​​ប្រឈម​​​នឹង​​​​​​ការ​​​កាត់​​​ចូល​​​ក្នុង​​​អចលនទ្រព្យ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ហើយ​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​ប្រជាពលរដ្ឋ​​​៤៥​​​គ្រួសារ​​​ហើយ ​​​ក្នុង​​​ចំណោម​​​ប្រជាពលរដ្ឋ​​​ជាង​​​១.០០០​​​គ្រួសារ ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​”៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស