35 C
Phnom Penh

បុរសម្នាក់ស្លាប់ និង​ពីរនាក់ទៀត​រងរបួស​នៅ​​​ក្នុង​​​ការ​​​ផ្ទុះមីន​​​ប្រឆាំង​រថក្រោះ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

 មន្ត្រី​ដោះ​មីន​ក្នុង​មូលដ្ឋាន​ម្នាក់​បាន​និយាយថា មីន​ប្រឆាំង​រថក្រោះ​បាន​ផ្ទុះធ្វើឲ្យ​​បុរស​ម្នាក់​ស្លាប់​និង​មនុស្ស​​​ពីរនាក់​ទៀត​រង​របួសនៅ​ក្នុង​ស្រុក​មេមត់​ ខេត្ត​ត្បូង​ឃ្មុំ​កាលពី​រសៀល​ថ្ងៃសុក្រ។

យោង​តាមលោក​ កែវ សារ៉ាត់ ប្រធាន​ក្រុម​ដោះ​មីន​ទី៥​នៃមជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត​់​មីន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា បុរសបីនាក់​​អាយុ​ចាប់​ពី​២២​ឆ្នាំ​ដល់​២៥​ឆ្នាំ​បាន​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ក្បឿង​ ហើយ​បាន​បើក​រថយន្ត​ដឹក​ក្បឿង​ទៅ​ឲ្យ​អតិថិជន​ នៅពេល​នោះ​ពួកគេ​បាន​បើក​កិន​មីន​ប្រឆាំង​រថក្រោះ​នៅ​ក្នុង​ឃុំជាំក្រវៀន។

លោក​បាន​មាន​ប្រសាសន៍​ថា បុរស​ម្នាក់​បាន​ស្លាប់​ និង​ពីរ​នាក់​ទៀត​រង​របួស​ស្រាល​ ដោយសារ​ផ្ទុះមីន​ប្រឆាំង​រថក្រោះនេះ​។ កាប៊ីនមុខ​រថយន្ត​​ត្រូវ​បាន​ខូច​​ខាតទាំង​ស្រុង​ ដោយសារ​មីន​ប្រឆាំ​ង​រថក្រោះ​នេះ​

លោក កែវ សារា៉ាត់ បានមាន​ប្រសាសន៍​ថា បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ​ អាន ទូច អាយុ​២៥​ឆ្នាំ​បាន​រង​របួស​សុសសាច់​តែម្ដង​ ចំណែក​ ស្វេត ក្លូត អាយុ​២៣​ឆ្នាំ​រយះ​ផ្ទៃមុខ​និង​ត្រចៀក​ ហើយ​ ហឿន ចិន្តា អាយុ​២២​ឆ្នាំ​មាន​ស្នាម​ជាំ​ពេញខ្លួន​​។

លោក កែវ សារ៉ាត់ បានមាន​ប្រសាសន៍​ថា គ្រាប់​មីន​នេះ​សល់​ពី​សម័យ​សង្គ្រាម​ ហើយ​វា​បាន​លេច​ឡើង​ដោយសារ​ភ្លៀង​ដែល​បាន​ធ្វើ​ឲ្យ​ដីទន់​ជ្រាយ​សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស