32 C
Phnom Penh

Trail-front

Latest

ទ័ព​មួក​ខៀវ​កម្ពុជា​៣​នាក់​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​នៅ​ប្រទេស​ម៉ាលី​ចេញពី​មន្ទីរពេទ្យ​ហើយ

កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​ក្នុង​ប្រទេស​ម៉ាលី បាន​ចេញពី​មន្ទីរពេទ្យ​ហើយ ក្រោយ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​២ របស់​អង្គការ​សហប្រជាជាតិ​ប្រទេស​នីហ្សេរីយ៉ា ប្រចាំ​ទីបញ្ជាការ​យោធា​ភូមិភាគ​ខាងលិច (Sector West MINUSMA)។ ថ្លែង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប ១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មីនេបៀ របស់​ជប៉ុន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ៣​នាក់​បាន​រង​របួស​ដោយសារ​ផ្ទុះ​គ្រាប់មីន​នៅ​ក្នុង​ប្រទេស​ម៉ាលី។ លោក​នាយករដ្ឋមន្ត្រី​អះអាង​ថា កងទ័ព​កម្ពុជា​ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​របួស ៣​នាក់​ក្នុង​ប្រទេស​ម៉ាលី ដោយសារ​ការ​ដាក់​មីន​ស្កាត់​ផ្លូវ​ក្នុង​ពេល​ដែល​កងទ័ព​របស់​កម្ពុជា​ធ្វើ​ដំណើរ។ លោក​ថា បច្ចុប្បន្ន កងទ័ព​មួក​ខៀវ​កម្ពុជា​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ចំនួន​៤...