27 C
Phnom Penh

​អ្នក​​​នេសាទ​​​ខ្មែរ​​​ចាប់អ្នក​​​នេសាទ​​​វៀត​​​​​​ណាម​​​ដែល​​​ចូលមក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​ខេត្តកំពត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​យោង​​​តាម​​​​តំណាង​​​អ្នក​​​ភូមិ​​​ម្នាក់​​​ និង​​​លោក​​​អភិបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​វៀត​​​ណាម​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​១៣នាក់​​​ត្រូវបាន​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ឃាត់​​​ខ្លួន​​​កាល​​​ពីយប់​​​ថ្ងៃ​​​អាទិត្យ​​ពេល​​​កំពុង​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​​​​សមុទ្រ​​​​ខេត្ត​​​កំពត​​​ ហើយ​​​កំពុងត្រូវ​​​​​​ឃុំ​​​ខ្លួន​​​ ដើម្បី​​​បញ្ជូន​​​ពួកគេ​​​​​​ត្រឡប់​​​ទៅ​​​វិញ​​​។

លោក​​​ នាក់ សែន តំណាង​​​សហគមន៍​​​នេសាទ​​​ក្នុង​​​ឃុំ​​​ត្រើយ​​​កោះ​​​ ក្រុង​​​កំពត​​​បាន​​​និយាយ​​​ថា ទូក​​​នេសាទ​​​ខ្មែរ​​​តូច​​​ៗ​​​ប្រហែល​​​៧០​​​ទូក​​​​​​មាន​​​ប្រវែង​​​ពី​​​៨​​​ម៉ែត្រ​​​ ទៅ​​​១០​​​,៥​​​ម៉ែត្រ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​និង​​​៣០​​​នាទី​​​យប់​​​ បាន​​​​​​ឡោម​​​ព័ទ្ធ​​​ទូកនេសាទ​​​​​​វៀតណាម​​​ពីរ​​​​​​គ្រឿង​​​មាន​​​​​ប្រវែង​​​២២​​​ម៉ែត្រ​​​ ដែល​​​​​​លួច​​​ចូល​​​មក​​​នេសាទ​​​ពេល​​​យប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក សែន បាន​​​ពន្យល់​​​ថា ទូកនេសាទ​​​ទាំង​​​ពីរ​​​នេះ​​​នៅ​​​ឆ្ងាយ​​​ពី​​​គ្នា​​​ចម្ងាយប្រហែល​​​៣០០​​​ម៉ែត្រ​​​នៅក្នុង​​​សមុទ្រ​​​ ហើយ​​​បាន​​​រាយ​​​មង​​​នេសាទ​​​នៅ​​​ចន្លោះ​​​ទូក​​​ទាំងពីរ​​​នេះ។ លោក​​​បាន​​​និយាយ​​​ថា ក្រុម​​​របស់​​​លោក​​​ ដែល​​​មាន​​​ទូកចំនួន​​​៧០​​​ ពេល​​​នោះ​​​បាន​​​បំបែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ​​​ឡោម​​​ព័ទ្ធ​​​ និង​​​ឡើង​​​ទៅ​​​លើ​​​ទូក​​​ទាំង​​​នោះ​​​ ហើយ​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​អាជ្ញាធរ​​​។

លោក​​​ សែន បាន​​​ពន្យល់​​​ទៀត​​​ថា “ក្នុង​​​ការ​​​​​​ចាប់​​​ទូក​​​នេសាទ​​​វៀតណាម​​​នេះ​​​ សហគមន៍​​​នេសាទ​​​របស់​​​យើង​​​បាន​​​ប្រមូល​​​ផ្ដុំ​​​ទូក​​​របស់​​​យើង​​​ ហើយ​​​បើក​​​ទៅ​​​កាន់​​​ចំណុច​​​ដែល​​​ទូក​​​នេសាទ​​​វៀតណាម​​​កំពុង​​​នេសាទ​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​របស់​​​យើង​​​។ នៅ​​​ពេល​​​យើង​​​ទៅ​​​ដល់​​​ទូក​​​របស់​​​ពួកគេ ​​​ យើ​​​ងបាន​​​លោត​ចូល​​​ទៅ​​​ក្នុង​​​ទូក​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ពួក​​​គេតែម្តង​​​”។

រយៈពេលមួយ​​​ម៉ោង​​​ក្រោយ​​​មក​​​ អ្នក​​​នេសាទ​​​ខ្មែរ​​​ចាប់បាន​​​​​​ទូក​​​នេសាទ​​​វៀតណាម​​​ទី​​​៣​​​មួយ​​​គ្រឿង​​​ទៀត​​​ ហើយ​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​នេសាទ​​​នៅ​​​លើ​​​ទូក​​​នោះ​​​។

លោក​​​ សែន​​​ បាន​​​និយាយ​​​ថា ទូក​​​ទាំង​​​នេះ​​​បានចូល​​​មក​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​ខេត្ត​​​កំពត​​​រាល់​​​ថ្ងៃ​​​តែ​​​ម្ដង​​​នៅ​​​ម៉ោងប្រហែល​​​​​​៨យប់​​​ មុន​​​ពេល​​​ចាកចេញ​​​ទៅ​​​វិញ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៥​​​ទៀប​​​ភ្លឺ​​​។ លោក​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ថា ទូក​​​ទាំង​​​នេះ​​​បំពាក់​​​ម៉ាស៊ីន​​​កម្លាំង​​​៣០០​​​cc ដែលអាច​​​ចាប់​​​ត្រី​​​បាន​​​ប្រហែល​​​១.០០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​យប់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ទូក​​​នេសាទ​​​ខ្មែរ​​​ដែលជា​​​មធ្យមអាច​​​ចាប់​​​ត្រី​​​បាន​​​ប្រហែល​​​១០០​​​ដុល្លារ​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​យប់​​​។

លោក សែន បាន​​​និយាយ​​​ដល់​​​ប្រតិបត្តិការ​​​យ៉ាង​​​ប្រុង​​​ប្រយ័ត្ន​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ថា ប្រសិន​​​បើ​​​យើង​​​មិន​​​ចាប់​​​ទូក​​​នេសាទរបស់​​​ពួក​​​គេ​​​ទេ យើង​​​នឹង​​​​​​បា​​​ត់​​​​​​បង់​​​ចំណូលនៅ​​​ក្នុង​​​របរ​​​នេសាទ​​​របស់​​​យើង​​​”។

លោក ខូយ ឃុន​​​ហួរ​​​ អភិបាល​​​ខេត្ត​​​កំពត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​នេសាទ​​​ទាំង​​​១៣​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​នគរបាល​​​ជើង​​​ទឹក​​​ឃុំ​​​ខ្លួន​​​​​​ដើម្បី​​រង់​​​ចាំ​​​អាជ្ញាធរ​​​វៀតណាម​​​មក​​​ទទួល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “យើង​​​នឹង​​​បញ្ជូន​​​ពួក​​​គេ​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ​​​វៀតណាម​​​ដើម្បី​​​ធ្វើការ​​​អប់រំ​​​ ពីព្រោះ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ចាប់​​​ខ្លួន​​​ពួក​​​យើង​​​ ពួក​​​គេ​​​ក៏​​​បាន​​​បញ្ជូនប្រជា​​​ពលរដ្ឋ​​​​​​របស់​​​យើង​​​មក​​​វិញ​​​ដែរ​​​”។

លោក​​​ ខូយ ឃុនហួរ បាន​​​បន្ថែម​​​ថា អ្នក​​​នេសាទ​​​វៀតណាម​​​ទាំង​​​១៣​​​នាក់​​​នេះ​​​បាន​​​ត្អូញ​​​ត្អែរ​​​ថា ឧបករណ៍​​​នេសាទ​​​នៅ​​​លើ​​​ទូក​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​គេ​​​យក​​​អំឡុង​​​ហេតុ​​​ការណ៍​​​កាល​​​ពី ថ្ងៃ​​​អាទិត្យ​​​​​​នេះ។

លោក​​​ តូច វល័ក្ខណ៍​​​ ប្រធាន​​​នគរ​​​បាល​​​ជើង​ទឹក​​​ខេត្ត​​​កំពត​​​បាន​​​អះអាង​​​ថា ជនជាតិ​​​វៀតណាម​​​ទាំង​​​នេះកំពុង​​​ត្រូវ​​ឃាត់​​​ខ្លួន​​​នៅ​​​ការិយាល័យ​​​របស់​​​លោក​​​រង់​​​ចាំ​​​ការ​​​មក​​​ទទួល​​​ពួក​​​គេ​​​ត្រឡប់​​​ទៅ​​​វិញ​​​។ គេមិន​​​អាច​​​ទាក់ទង​​​ស្ថានទូត​​​វៀតណាម​​​បាន​​​ទេ៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស