40.6 C
Phnom Penh

មេធាវី​ដែលទិញពេស្យាចារកុមារ​មិន​ជាប់ពន្ធនាគារ​សូម្បី​​​មួយ​ថ្ងៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​ថា កាល​ពី​ថ្ងៃ​អង្គារ​ សាលា​ដំបូង​ខេត្ត​សៀម​រាប​បាន​ផ្តន្ទាទោស​លោក​ ម៉ៅ តាន់​អ៊ាម មេធាវី​ជន​ជាតិ​ខ្មែរ​ម្នាក់​ឲ្យជាប់​ពន្ធ​នាគារ​រយៈ​ពេល​ពី​រឆ្នាំ​កន្លះ ពីបទ​ទិញ​ពេស្យាចារ​កុមារ​ ប៉ុន្តែ គាត់នឹង​មិន​ជាប់​ពន្ធនាគារ​សូម្បី​តែ​មួយ​ថ្ងៃ​ បន្ទាប់​ពី​តុលាការ​បាន​ព្យួរ​ទោស​ទាំង​អស់​។

លោក​ ឈួន សុភា ព្រះ​អាជ្ញារងអម​សាលា​ដំបូង​ខេត្ត​បានមាន​ប្រសាសន៍​ថា តុលាការ​ក៏បាន​បង្គាប់​ឲ្យ​លោក​ ម៉ៅ តាន់​អ៊ាម បង់​ប្រាក់​ចំនួន​៤​លាន​រៀល​ឲ្យ​​​ជន​រង​គ្រោះ​ផង​ដែរ​។ លោក សុភា បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​គិត​ថា សេចក្តី​សម្រេច​របស់​តុលាការស័ក្តិ​សម​ហើយ​ ហើយ​យើង​អាច​ទទួល​យក​បាន​ ប្រសិនបើក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​យល់​ព្រម​ ពួកគេ​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​”។​​​ ប៉ុន្តែ​​លោក​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ។

លោក សម ប៊ុនប៉ា ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពីសាល​ក្រម​នេះ​​ទេ។

លោក​ តាន់​អ៊ាម ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពីខែ​កុម្ភៈ​ឆ្នាំ​២០១៣​ បន្ទាប់​ពី​នគរ​បាល​និង​ក្រុម​សើុប​អង្កេត​មក​ពី​អង្គការស​កម្មភាព​ដើម្បី​កុមារ​ ជា​អង្គការ​ប្រឆាំង​ជន​រូួម​ភេទ​ជាមួយ​កុមារ​បាន​ឆ្មក់​ចូល​ផ្ទះ​សំណាក់​របស់​លោក​​ក្នុងក្រុង​សៀម​រាប​ ហើយ​បាន​ឃើញ​លោក​នៅ​ជា​មួយ​ក្មេង​ប្រុស​អា​យុ​១៥​ឆ្នាំ​ម្នាក់​ ។ ក្មេង​ប្រុស​រូប​នេះ​បាន​និយាយ​ថា ខ្លួ​ន​ទទួលបាន​ប្រាក់​សម្រាប់​ការ​រួមភេទ​។

មេធាវី​រូប​នេះ​ដែល​ជា​សមាជិក​គណៈ​មេធាវី​កម្ពុជា​បាន​សារភាព​ប្រាប់​នគរបាល​ថា លោក​បាន​រួម​ភេទ​ជា​មួយ​អនី​តិជន​រូប​នេះមែន​ ប៉ុន្តែ បាន​លើ​ក​ឡើង​កាល​ពី​ម្សិលមិញ​ថា ការ​ផ្តន្ទា​ទោស​របស់​តុលាការ​គឺ​ធ្ងន់ធ្ងរ​ណាស់​។

លោក​បាន​បដិសេធ​ការ​​​ផ្តន្ទា​​​ទោស​​​នេះ ហើយ​បាន​និយាយ​ថា ក្មេង​ប្រុស​រូប​នេះ​ដែល​លោក​ធ្លាប់​ជួ​ប​នៅ​តាម​មាត់​ស្ទឹង​ក្នុង​ខេត្ត​សៀម​រាប​នោះ​ បាន​គោះទ្វារ​បន្ទប់​​ផ្ទះ​សំណាក់​របស់​លោក​ ហើយ​បាន​សុំ​​​​ឲ្យ​​​មេធាវី​​​រូប​​​នេះ​​​នាំ​​​គាត់ទៅ​​​​ហូប​​​​បាយ។លោក តាន់អ៊ាម​ បាន​អះ​អាង​ថា នៅពេល​អ្នក​ទាំង​ពីរ​បាន​ចេញ​ពី​ផ្ទះ​សំណាក់​ នគរ​បាល​បាន​តាម​ដាន​ពួកគេ​។ លោក​បានមាន​ប្រសាសន៍​ថា “វាអយុត្តិធម៌​ណាស់​ ពីព្រោះ​ខ្ញុំ​មិន​បាន​ប្រព្រឹត្តបទ​ល្មើស​ទេ។ នគរ​បាល​ និង​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ​បាន​ឃុប​ឃិត​គ្នា​ ពីព្រោះ​ពួកគេ​ចង់​បាន​ប្រាក់​​​ខ្ញុំ និង​​​​បង្ខូច​កេរ្តិ៍​ឈ្មោះ​ខ្ញុំ ហើយ​ពួកគេ​បាន​ប្រើ​ប្រាស់​ក្មេង​ប្រុស​នេះ​ធ្វើ​​​ជា​​​ធ្នាក់”។

លោក សំលៀង​ សិលា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្ម​ជន​ដើម្បី​កុមារ​បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​​​​ជំទាស់​​​សាល​​​ក្រម​​​នេះ ហើយ​​​​លោក​បាន​មាន​ប្រសាសន៍​ថា ​អង្គការ​​​របស់​​​លោក​​​មិន​​​ដែល​​​ជួប​​​រឿង​​​បែប​​​នេះ​ទេ។

លោក​បាន​បន្ថែម​ថា “អង្គការ​សកម្មភាព​ដើម្បី​កុមារ​មិន​ដែល​ជួប​​​រឿង​​​បែប​​​នេះ​ទេ​។​ ខ្ញុំ​សង្ឃឹម​ថា រឿង​នេះ​មិនជាប់​ទាក់​ទង​នឹង​​សមាជិក​ភាព​របស់​លោក​នៅ​គណៈ​មេធាវីកម្ពុជា​ ឬ​តួនាទី​របស់​លោក​នៅ​ក្នុង​សង្គម​ឡើយ​។ មិន​ថា​​​​​​មាន​​​តួនាទីប៉ុណ្ណាទេ​ គេ​​​មិន​​​ដែល​​​អនុញ្ញាត​​​ឲ្យ​ជន​ណាម្នាក់​បង្ក​គ្រោះ​ថ្នាក់​ដល់​កុមារ​ឡើយ​”៕​សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស