38 C
Phnom Penh

សាច់​ញាតិ​​​​​​​​​​​អះអាងថា ​ការ​ស្លាប់​របស់លោក ​ដេវ វ៉កឃើ ​គឺជា​​​អំពើ​​​ឃាត​កម្ម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិត្តភក្ដិ​​​​​​និង​​​គ្រួសារ​​​សព​​​របស់​​​អ្នក​​​សារព័ត៌មាន​​​ជន​​​ជាតិ​​​កាណាដា ឈ្មោះ​​​ ដេវ វ៉កឃើ ​​​ដែលត្រូវ​​​បានគេ​​​រកឃើញ​​​កាល​​​ពីថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា​​​ ក្នុង​​​ខេត្ត​​​សៀមរាបនោះ​​​ បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​​​​របស់​​​ខ្លួន​​​ ដោយ​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​កម្ពុជា​​​ និង​​​រដ្ឋាភិបាល​​​កាណាដា​​​ថា បាន​​​ចូល​​​ដៃ​​​ចូល​​​ជើង​​​ក្នុង​​​សកម្មភាព​​​​​​ដែល​​​ពួក​​​គាត់​​អះអាង​​​ថា ជា​​​អំពើ​​​ឃាតកម្ម​​​លើ​​​អ្នក​​​សារព័ត៌មាន​​​រូប​​​នេះ​​​។

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ ដែល​​​ត្រូវ​​បាន​​​ផ្សព្វផ្សាយ​​​តាម​​​អីុនធើណិត​​​​​​ដោយ​​​អ្នក​​​សារព័ត៌មាន​​​ឈ្មោះ​​​ ណាតេ ថៃយ៉ើ ក៏​​​ប៉ុន្តែ​​​ត្រូវ​​​បាន​​​សន្និដ្ឋាន​​​ថា ជា​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​អ្នកស្រី​​​ តាមី ម៉ាដុន ដែល​​​ជា​​​ញាតិ​​​សាច់​​​ជិត​​​របស់​​​សព​​​ ដេវ វ៉កឃើ បាន​​​ឲ្យ​​​ដឹង​​​ថា ប្រតិបត្តិការ​​​ស៊ើប​​​អង្កេត​​​នៅ​​​ទីតាំង​​​ជាក់​​​ស្ដែង​​​ ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​ក្រុម​​​ធ្វើ​កោសល្យ​​​វិច័យដែល​មាន​​​សមាជិក​​​ប្រាំពីរ​​​នាក់​​​ និង​​​ក្រុម​​​អ្នក​​​ច្បាប់​​​ បញ្ជាក់​​​ថា នេះ​​​ជា​​ករណី​​​ឃាតកម្ម​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “សព​​​លោក​​​ វ៉កឃើ ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ថា បែរ​​​មុខ​​​ឡើ​​​ងលើ​​​នៅ​​​លើ​​​ខ្នង​​​របស់​​​សព​​​”។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “សេចក្ដី​​​សន្និដ្ឋាន​​​​​​បឋម​​លើក​​​ឡើង​​​ថា​​​ សព​​​លោក​​​ វ៉កឃើ បាក់​​​ក។ សព​​​បាន​​​ក្ដាប់​​​ដៃ​​​យ៉ាង​​​ណែន​​​នៅ​​​លើដី​​​។ ក្រុម​​​អ្នក​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​និង​​​អ្នក​​​ច្បាប់​​​បាន​​​ប៉ាន់​​​ស្មាន​​​យ៉ាង​​​ជាក់​​​លាក់​​លើ​​​ សព​លោក​​​ វ៉កឃើ ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ដ៏​​​លំបាក​​​មួយ​​​​​​ ដោយ​​​សល់​​​តែ​​​​​​រយៈ​​​ពេល​​​ប្រហែល​​​៥​​​នាទី​​​​​​មុន​​​ពេល​​​ស្លាប់​​​”។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា រដ្ឋាភិបាល​​​កាណាដា កំពុង​​​គ្រប់គ្រង​​​ព័ត៌មាន​​​ទាំង​​​នោះ​​​ ហើយ​​​បាន​​​ដឹង​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ខែ​​​ថា បុគ្គលដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​បាត់​​​ខ្លួន​​​របស់​​​សព​​​លោក​​​ ដេវ វ៉កឃើ  ដែល​​​បច្ចុប្បន្ន​​​ត្រូវ​​​បាន​​​បញ្ជាក់​​​ថា ជា​​​អំពើ​​​ឃាតកម្ម​​​លើ​​​​​​ជនជាតិ​​​កាណាដា​​​ម្នាក់​​​ទៀត​​​នោះ​​​ កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​លិខិត​​​ឆ្លង​​​ដែន​​​កាណាដា របស់​​​បុគ្គល​​​នោះ​​​បាន​​​អស់​​​សុពល​​​ភាព​​​ហើយ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​មាន​​​ការ​​​អះអាង​​​ទៀត​​​ថា បុគ្គល​​​ដែល​​​អាជ្ញាធរ​​​កម្ពុជា​​​ចង់​​​តាម​​​ចាប់​​​ខ្លួន​​​ដើម្បី​​​សាក​​​សួរ​​​អំពី​​​ករណី​​​ស្លាប់​​​នេះ​​​នោះ​​​ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ថ្មី​​​ ដែល​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​កាណាដា ចេញ​​​ឲ្យ​​​។

សព​​​​​​លោក​​​ ដេវ វ៉កឃើ អាយុ​​​៥៨​​​ឆ្នាំ​​​ បាន​​​បាត់​​​ខ្លួន​​​ក្នុង​​​ស្ថានភាព​​​ដ៏​​​អាថ៌កំបាំង​​​ពី​​​ផ្ទះ​​​សំណាក់​​​នៅ​​​ខេត្ត​​​សៀម​​​រាប​​​ កាល​​​ពី​​​ខែ​​​កុម្ភៈ​​​។ សព​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​ឧសភា​​​ ដោយ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​នៅ​​​ក្បែរ​​​ប្រាសាទ​​​អង្គរ​​​ធំ​​​ក្នុង​​​ឧទ្យាន​​​បុរាណ​​​វត្ថុវិទ្យា​​​អង្គរ​​​។

នគរបាល​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ថា សពលោក​​​​​​ វ៉កឃើ បាន​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ​​​គាំង​​​បេះ​​​ដូង​​​។ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ សត ណាឌី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​អះអាង​​​ថា សព​​​​​​លោក​​​ វ៉កឃើ ទំនង​​​ជា​​​​​​លែង​​​ដឹង​​​ខ្លួ​​​ន​​​តែ​​​ឯង​​​នៅ​​​ក្នុង​​​ព្រៃ ​​​និង​​​នៅឆ្ងាយ​​​ពី​​​ផ្ទះ​​​សំណា​​​ក់របស់ខ្លួន​​​ ​​​ដោយសារតែ​​​ខ្វះ​​​ខ្យល់បរិសុទ្ធនៅក្នុងដើមឈើ។

ក៏ប៉ុន្តែ ​​​អ្នក​​​ស្រី​​​ ម៉ាដុន​​​ ​​​បាន​​​លើកឡើងថា ​​​​​​មិន​​​ធ្លាប់​​​មាន​​​ការ​​​វះកាត់​​​ពិនិត្យសពទេ​​​ ​​​ហើយ​​​​​​មន្ត្រី​​​កម្ពុជា​​​បានហាម​​​ក្រុម​​​អ្នកច្បាប់​​​មិន​​​ឲ្យ​​​យក​​​សព​​​ទៅប្រទេស​​​ថៃ​​​ដើម្បី​​​ពិនិត្យ​​​បន្ថែម​​​ទេ។​​​ អ្នក​​​ស្រីបាន​​​មានប្រសាសន៍ថា “អស់​​​រយៈ​​​ពេល​​​៤៨​​​ម៉ោង​​​ហើយ តាំងពី ចាប់​​​ផ្តើម​​​​​​មាន​​​ការ​​​លាក់​​​​​​បាំង​​​ករណី​​​ឃាតកម្ម​​​លើ​​​សព​​​លោក​​​ វ៉កឃើ រដ្ឋាភិបាល​​​កាណា​​​ដា នៅ​​​តែ​​​រក្សាភាពស្ងៀម​​​ស្ងាត់​ ​​​និង​​​បាន​​​ចូល​​​ដៃ​​​ចូល​​​ជើង​​​ក្នុង​​​ការ​​​លាក់​​​បាំង​​​ដោយ​​​ចេតនា​​​ចំពោះ​​អំពើ​​​ឃាតកម្ម​​​លើ​​​​​​ប្រជា​​​ពលរដ្ឋ​​​កាណា​​​ដា​​​មួយ​​​រូប​​​នេះ​​​​​”។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​ទី​​​២ ដែល​​​ចេញ​​​ផ្សាយ​​​ដោយ​​​អ្នក​​​ស្រី​​​ ម៉ាដុន ផង​​​ដែរ​​​នោះ​​​បាន​​​បដិសេធ​​​សេចក្ដី​​​អះអាង​​​របស់​​​លោក​​​ ទូច​​​ ម៉ាឡៃ អនុប្រធាន​​​ការិយាល័យ​​​បច្ចេកទេស​​​ខេត្ត​​​ និង​​​នគរបាល​​​វិទ្យាសាស្ត្រ​​​ ដែល​​​ថា ក្រុម​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់​​​មក​​​ពី​​​ប្រទេស​​​កាណាដា និង​​​ថៃ​​​បាន​​​វះ​​​ពិនិត្យ​​​សព​​​នេះ​​​។

សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ថា “សេចក្ដី​​​អះអាង​​​ទាំង​​​នោះ​​​ពិត​​​ជា​​​មិន​​​ត្រឹម​​​ត្រូវ​​​ទេ​​​ ហើយ​​​ការពិត​​​គឺ​​​ថា អ្នក​​​សារព័ត៌មាន​​​ជនជាតិ​​​កាណាដា ឈ្មោះ​​​ ដេវ វ៉កឃើ ត្រូវ​​​បាន​​​គេ​​​ធ្វើឃាត​​​ ហើយ​​​រឿង​​​នេះ​​​ត្រូវ​​​បាន​​​ដឹង​​​ដល់​​​រដ្ឋាភិបាល​​​កាណាដា រដ្ឋាភិបាល​​​កម្ពុជា​​​និង​​​ក្រុម​​​អ្នក​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​ និង​​​ក្រុម​​​អ្នក​​​ច្បាប់​​​ ព្រម​​​ទាំង​​​គ្រួសារ​​​សព​​​របស់​​​ លោក​​​ ដេវ​​ វ៉កឃើ”។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ទៀត​​​ថា “រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មិន​​​មាន​​​ការ​​​វះ​​​ពិនិត្យ​​​សព​លោក​​​​​ទេ​​​”។

លោក​​​ ម៉ាឡៃ មិន​​​អាច​​​ទំនាក់ទំនង​​​ធ្វើ​​​សេចក្ដី​​​អត្ថាធិប្បាយ​​​បាន​​​ទេ ក៏ប៉ុន្តែ​​​លោក​​​ ហេង​​​ ពេជ្រ​​​ អនុប្រធាន​​​ការិយាល័យ​​​បច្ចេកទេស​​​ខេត្ត​​​ និង​​​នគរបាល​​​វិទ្យាសាស្ត្រ​​​បាន​​បដិសេធ​​​សេចក្ដី​​​អះអាង​​​ថា ជន​​​ជាតិ​​​កាណាដា​​​រូប​​​នេះ​​​​​ត្រូវ​​បាន​​​ធ្វើ​​​ឃាត​​​ ហើយ​​​មិន​​​មាន​​​​​​ការ​​​លាក់​​​បាំង​​​រឿង​​​នេះ​​ទេ។ លោក​​​សួរ​​​ថា “តើ​​​គេ​​​មាន​​​ភ័ស្ដុតាង​​​អ្វី​​​ដែល​​​បញ្ជាក់​​​ថា នេះ​​​គឺ​​​ជា​​​ករណី​​​ឃាត​​​កម្ម​​​?”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រសិន​​​បើ​​​គាត់​​​លើក​​​ឡើង​​​ថា វា​​​ជា​​​អំពើ​​​ឃាត​​​កម្ម​​​ សូម​​​អញ្ជើញ​​​គាត់​​​ឲ្យ​​​ចេញ​​​មុខ​​​ធ្វើ​​​សក្ខីកម្ម​​​ជាមួយ​​​នគរបាល​​​ ពីព្រោះ​​​យើង​​​មិន​​​បាន​​​ឃើញ​​​ថា វា​​​ជា​​​អំពើ​​​ឃាត​​​កម្ម​​​ទេ ដោយ​​​ផ្អែក​​​ទៅ​​​លើ​​​ការ​​​ពិនិត្យ​​​របស់​​​យើង​​​”។

លោក ពេជ្រ ក៏​​​បាន​​​ច្រាន​​​ចោល​​​សេចក្ដី​​​អះអាង​​​ដែរ​​​ថា អាជ្ញាធរ​​​កម្ពុជា​​​បាន​​​ហាម​​​ក្រុម​​​អ្នក​​​ច្បាប់​​​អន្តរជាតិ​​​មិន​​​ឲ្យ​​​​​​ពិនិត្យ​​​បន្ថែមលើ​​​សព​​​នេះ​​​នៅ​​​ប្រទេស​​​ថៃ​​​ ដោយ​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​នៅ​​​ទីនេះ​​​ត្រូវ​​​បញ្ចប់​​​កិច្ចការ​​​ផ្នែក​​​ឯកសារ​​​ក្នុង​​​ករណី​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​សព​​​កំពុង​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​មន្ទីរពេទ្យ​​​បង្អែក​​​ខេត្ត​​​ ដើម្បីរងចាំ​​​សាច់​​​ញតិ ឬ​​​ក៏​​​ស្ថាន​​​ទូត​​​មក​​​យក​​​”។  មន្ត្រី​​​នៅ​​​ស្ថានទូត​​​កាណាដា ក្នុង​​​ទីក្រុង​​​បាងកក​​​មិន​​​អាច​​​ទំនាក់ទំនង​​​ធ្វើ​​​សេចក្ដី​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕ ប៊ុននី

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ ឃួន ណារីម)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស