27 C
Phnom Penh

តំណាង​​​សហជីព​​​បី​​​នាក់​​​ទៀតត្រូវបានចាប់​​​ខ្លួន​​​​​​ពី​​​បទ​​​ញុះ​​​ញង់​​​កម្មករ​​​​​​ឲ្យធ្វើ​​​កូដកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលខេត្ត​​​កណ្តាល​​​បាន​​​ចាប់តំណាង​​​សហជីព​​​បីនាក់​​​ទៀត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ដោយ​​​សារ​​​មាន​​​ការ​​​ចោទ​​​ថា ​​​បាន​​​ញុះញង់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​ឲ្យ​​​ធ្វើ​​​កូដកម្ម និង​​​តវ៉ា​​​នៅមុខ​​​រោង​​​ចក្រ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​រយៈ​​​ពេល​​​ជាច្រើន​​​សប្តាហ៍​​​មក​​​​​​។

ការ​​​ចាប់ខ្លួន​​​នេះ​​​ធ្វើ​​​ឡើង​​​បន្ទាប់ពី​​​មាន​​​ការ​​​ចាប់ខ្លួន​​​តំណាង​​​ប្រាំ​​​មួយ​​​នាក់​​​របស់​​​សហជីព​​​មួយ​​​ទៀត​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ មុន​​​​ពេល​​មាន​​​ការ​​​តវ៉ា​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ វីង​​​​​​ស្តារ​​​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​​ដូច​​​គ្នា​​​ដែរ​​​។

​​​​​​ ការ​​ចាត់​​​វិធានការ​​​ផ្លូវ​​​ច្បាប់​​​ចំពោះ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុ​​​ង​​​វិស័យ​​​កាត់​​​ដេរ​​​នេះ​​​ កើ​​​ត​​​មាន​​​ចំ​​​ពេល​​​មាន​​​ពាក្យ​​​បណ្តឹង​​​ច្រើន​​​ឡើង​​​ៗ​​​ពី​​​ម្ចាស់​​​រោង​​​ចក្រ​​​ដែល​​​ចោទ​​​ថា រដ្ឋាភិបាល​​​មិន​​​បាន​​​ចាត់​​​វិធានការ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ទប់​​​ស្កាត់​​​ និង​​​បង្ក្រាប​​​សកម្ម​​​ភាព​​​ខុស​​​ច្បាប់​​​របស់​​​សហ​​​ជីព។

លោក​​​ អ៊ាវ ចំរើន ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​កណ្តាល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់ខ្លួន​​​ថ្មី​​​នេះ​​​ធ្វើ​​​ឡើង​​​តាម​​​ពាក្យ​​​​​​បណ្តឹង​​​របស់​​​រោង​​​ចក្រ​​​ ឃ្វីន​​​ មេជើ អិុន​​​ដាសស្ទ្រៀល (QuintMajorIndustrial)​​​ ដែល​​​មាន​​​កម្ម​​​ករ​​​រាប់​​​រយ​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២៣​​​ ខែ​​​មេសា​​​មក ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​យក​​​កម្មករ​​​ដែល​​​ត្រូវ​​​បាន​​​បញ្ចប់​​​កិច្ច​​​សន្យា​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ចំនួន​​​២៥​​​នាក់​​​ ​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។ លោក​​​ ចំរើន បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​តំណាង​​​សហជីព​​​ប្រហែល​​​បី​​​នាក់ ដែល​​​កំពុង​​​ញុះ​​​ញង់​​​កម្មករ​​​ឲ្យ​​​តវ៉ា​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​ដែល​​​មាន​​​ភារកិច្ច​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ការ​​​ងារ​​​​ថា “តំណាង​​​​​​សហជីព​​​ទាំង​​​នេះ​​​មិន​​​ស្តាប់​​​សេចក្តី​​​សម្រេច​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​ទេ ហើយ​​​បាន​​​​​​បន្ត​​​ដុត​​​កង់​​​ឡាន​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ និង​​​បង្ក​​​បញ្ហា​​​”។ លោក​​​ ចំរើន​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ” កម្ម​​​ករ​​​ដែល​​​ទៅ​​​ធ្វើ​​​ការ​​​ត្រូវ​​​បាន​​​គំរាម​​​កំហែង​​​ដោយ​​​អ្នក​​​ធ្វើ​​​កូដ​​​កម្ម​​​ដែល​​​បណ្តាល​​​ឲ្យមាន​​​ការ​​​វាយ​​​តប់​​​គ្នា ដូច្នេះ​​​វា​​​បាន​​​​​​ក្លាយ​​​ជា​​​បទ​​​ល្មើស ហើយ​​​រោង​​​ចក្រ​​​បាន​​​ប្តឹង​​​។ យើង​​​បាន​​​ចាប់ខ្លួន​​​ពួក​​​គេ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​រួ​​ច​​​ហើយ​​​”។​ ប៉ុន្តែ​​​ លោក​​​មិន​​​​​​បាន​​​ឆ្លើយ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទេ។

លោក អ៊ុក​​​ គឹមសិទ្ធិ ព្រះ​​​រាជអាជ្ញា​​​​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​បញ្ជាក់​​​ថា រឿង​​​ក្តី​​​េនះ​​​បាន​​​មក​​​ដល់​​​តុលាការ​​​ហើយ​​​ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​ចៅ​​​ក្រម​​​ទទួល​​​បន្ទុក​​​​​​រឿងក្តី​​​នេះ​​​ដែល​​​លោក​​​បាន​​​បដិ​​​សេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​មុន​​​ពេល​​​លោក​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​។

លោក ចាប សីុនាង ប្រធាន​​​ពន្ធ​​​នាគារ​​​ខេត្ត​​​កណ្តាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ទាំង​​​បី​​​នាក់​​​គឺ​​ ម៉ុក​​​ ម៉ាញ ប៊ីវ ម៉ាន់​​​ណូរិន និង​​​ សុខ វិច្ឆរ៉ា​​​ បាន​​​មក​​​​​​ដល់​​​ពន្ធនាគារ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​ សុខ រ៉ាវុធ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​សេរី​​​កម្មករ​​​ខ្មែរ​​​បាន​​​និយាយ​​​ថា តំណាង​​​សហជីព​​​លោក​​​ទាំង​​​បី​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ កន្លែង​​​ដែល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​សាក​​​សួរ​​​អំពី​​​កូដ​​​កម្ម​​​នេះ​​​។ លោក​​​បាន​​​ថ្កោល​​​ទោស​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ ហើយ​​​បាន​​​និយាយ​​​ថា សហជីព​​​នឹង​​​ដឹក​​​នាំ​​​ការ​​ហែ​​​ក្បួន​​​តវ៉ា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ ប្រសិន​​​បើ​​​មិន​​​ដោះ​​​លែង​​​ពួកគេ​​​នៅ​​​ពេល​​​ឆាប់​​​ៗ​​​នេះ​​​ទេ​​​។

គាត់​​​បាន​​​និយាយ​​​ថា “វា​​​អយុត្តិធម៌​​​ណាស់​​​សម្រាប់​​​តំណាង​​​របស់​​​ខ្ញុំ​​​ ពីព្រោះ​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​កូដ​​​កម្ម​​​​​​ និង​​​ការ​​​តវ៉ា​​​អហិង្សា ហើយ​​​ពួកគេ​​​មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ ឬ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​រោង​​​ចក្រ​​​ឡើយ​​​​​​។ យើង​​​នឹង​​ធ្វើ​លិខិត​​​មួយ​​​ទៅ​​​ក្រសួង​​​ការងារ​​​នៅ​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​ប្រសិន​​​បើ​​​មិន​​​​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​ទេ​​​ យើង​​​នឹង​​​ហែ​​​ក្បួន​​​ទៅ​​​ក្រសួង​​​នេះ​​​ និង​​​ភូមិ​​​គ្រឹះ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដើម្បី​​​ស្នើ​​​សុំ​​​​​​ឲ្យ​​​អន្តរាគមន៍​​​ដោះ​​​លែង​​​តំណាង​​​សហជីព​​​របស់​​​យើង​​​”។

លោក រ៉ាវុធ បាន​​​និយាយ​​​ថា សហជីព​​​របស់​​​លោក​​​បាន​​​បញ្ជូន​​​លិខិត​​​​ទៅ​​​រោង​​​ចក្រ​​​នេះ​​​បួន​​​ថ្ងៃ​​​មុន​​​ពេល​​​​​ធ្វើ​​​កូដ​​​កម្ម​ ដែល​​​មាន​​​ការ​​​តវ៉ា​​​ជា​​​ច្រើន​​​ រួម​​​ទាំង​​​​ការ​​​បណ្តេញ​​​កម្មករ​​​២៥​​​នាក់​​​​​​នៅ​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ដែល​​​លោក​​​ជឿ​​​ថា ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ទៅ​​​ជួ​​​យ​​​សហការី​​​របស់​​​ពួក​​​គេ​​​ដើម្បី​​​នាំ​​​យក​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ឲ្យ​​​គណៈ​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​។

គាត់​​​បាន​​​និយាយ​​​ថា នៅ​​​ពេ​​​ល​​​កូដ​​​កម្ម​​​បាន​​​ចាប់​​​ផ្តើម​​​ មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​រៀប​​​ចំ​​​កិច្ច​​​ប្រជុំ​​​ពីរ​​​លើក​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​នេះ​​​ ហើយ​​​រោង​​​ចក្រ​​​បាន​​​គេច​​​វេះ​​​ពី​​​កិច្ច​​​ប្រជុំ​​​ទាំង​​​ពីរ​​​លើក​​​នេះ មុន​​​ពេល​​​បញ្ជូន​​​រឿង​​​នេះ​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​​​កណ្តាល​​​។ នៅ​​​ពេល​​​តុលាការ​​​ខេត្ត​​​បង្គាប់​​​ឲ្យ​​​កម្មករ​​ត្រឡប់​​​ទៅ​​ធ្វើ​​​ការ​​​វិញ​​​​​​ត្រឹម​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មេសា លោក​​​ រ៉ាវុធ បាន​​​និយាយ​​​ថា លោក​​​បាន​​​ជំរុញ​​​ឲ្យ​​​ពួកគេ​​​ស្តាប់​​ ដើម្បី​​​ចៀស​​​វាង​​​បញ្ហា។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ប្រាប់​​​កម្មករ​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ ប៉ុន្តែ កម្មករ​​​មិន​​​ស្តាប់​​ ពី​​​ព្រោះ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​គេ​​​មិន​​​ទាន់​​​បាន​​​ដោះស្រាយ”។

កូដករ​​​ម្នាក់​​​​​​ឈ្មោះ ឈាន ថាវី បាន​​​បញ្ជាក់​​​ថា ពួក​​​គេ​​​បាន​​​​​​ដុត​​​កង់​​​ឡាន​​​ពីរ​​​បី​​​ដង​​​ហើយ និង​​​បាន​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤​​​ម្តង​​​ដើម្បី​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​​​​គេ​​​។ ឈាន​​​ ថាវី បាន​​​​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​ទាន់​​​សម្រេច​​​ថា ត្រូវ​​​​​​បន្ត​​​ធ្វើ​​​កូដ​​​កម្ម​​​ តវ៉ា ឬ​​​ប្តូរ​​​វិធី​​​សាស្ត្រ​​​នោះ​​​ទេ​​​។

ការ​​​ចាប់​​​ខ្លួន​​​តំណាង​​​ទាំង​​​បី​​​នាក់​​​នេះ​​​កើត​​​មាន​​​ឡើង​​​​​​​​​មិន​​​ដល់​​​មួយ​​​សប្តាហ៍​​​ផង​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​បាន​​​ចាប់ខ្លួន​​​តំណាង​​​សហជីព​​​ប្រាំ​​​មួយ​​​នាក់​​​ ចំពោះ​​​ការ​​​ជួយ​​​កម្មករ​​​រោង​​​ចក្រ​​​នៅ​​​ទី​​​នោះ​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​បើក​​​ប្រាក់​​ឈ្នួល​​​ដែល​​​មិន​​​ទាន់​​​បើក និង​​​អត្ថ​​​ប្រយោជន៍​​​ផ្សេង​​​ៗ​​​ទៀត​​​។ តំណាង​​​សហជីព​​​ទី​​​៧​​​ម្នាក់​​​ទៀត​​​​​ដែល​​​នគរបាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​ខ្លួន​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​កូដកម្ម​​​ដូចគ្នា​​​នេះ​​​ កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​នាំ​​​សម្លៀក​​​បំពាក់​​​ចេញ​​​ប្រហែល​​​៥០០នៅ​​​កម្ពុជា​​​បាន​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ធ្វើ​​​តាម​​​ច្បាប់ និង​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​នៅ​​​ពេល​​​មាន​​​ការ​​​ធ្វើ​​​កូដ​​​កម្ម​​​ជា​​​បន្ត​​​បន្ទាប់​​​ ដែល​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ។

តំណាងស​​​ហជីព​​​ដែល​​​នៅ​​​ពីក្រោយ​​​ការធ្វើ​​​កូដកម្ម​​​មួយ​​​ចំនួន​​​បាន​​​​​​ថ្កោល​​​ទោស​​​ការ​​​ចាប់​​​​​​ខ្លួន​​​នេះ និង​​បាន​​​​​​ចោទ​​​រដ្ឋាភិបាល​​​ថា បាន​​​ព្យាយាម​​​បំភិត​​​បំភ័យ​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ធ្វើ​​​សកម្ម​​​ភាព​​​ដោយ​​​ស្រប​​​ច្បាប់​​​៕ គឹម​​​ហឿន 

(រាយការណ៍​​​បន្ថែម​​​ដោយ  ZsomborPeter)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស