38 C
Phnom Penh

ជនសង្ស័យ​រំលោភ​​​កូន​​​ចុង​​​ធ្វើអត្តឃាត​ក្នុង​ស្នង​​​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ជន​​​សង្ស័យ​​​ម្នាក់​​​ដែល​​​ជាប់​​​ឃុំ​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​ធ្វើ​​​អត្ត​​​ឃាត​​​នៅ​​​ស្នង​​​ការដ្ឋាន​​​នគរបាល​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

យោង​​​តាម​​​លោក នៅ សាវុធ នាយ​​​ការិយាល័យនគរបាល​​​ព្រហ្មទណ្ឌ​​​ខេត្ត​​​បាន​​​ឲ្យដឹង​​​ថា ឈួន រដ្ឋា​​​ អាយុ​​​៣៥​​​ឆ្នាំ​​​ដែ​​​ល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅពេល​​​ព្រឹ​​​ក​​​ពី​​​បទ​​​ចោទ​​ថា គាត់​​​បាន​​​ប៉ុន​​​ប៉ង​​​រំលោភ​​​កូន​​​ចុង​​​អាយុ​​​១៣​​​ឆ្នាំ​​​របស់​​​ខ្លួន​​​នោះ ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ចង​​​ក​​​នឹង​​​កន្សែង​​​ពោះ​​​គោ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១២​​​និង​​​៣០​​​នាទី​​​ថ្ងៃ​​​ត្រង់​​​។

លោក​​​ សាវុធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ម៉ោង​​​ប្រហែល​​​១២ និង​​​១៥​​​នាទី​​​ថ្ងៃត្រង់​​​ ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​សុំ​​​នគរ​​​បាល​​របស់​​​យើង​​​​ទៅ​​​ងូត​​​ទឹក​​​ក្នុង​​​បន្ទប់​​​ទឹក​​​ ហើយ​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​បានយក​​​កន្សែង​​​ពោះ​​​គោ​​​មួួ​យឲ្យ​​គាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ជាអកុសល​​​ ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​យក​​​កន្សែង​​​ពោះ​​​គោ​​​នេះ​​​ទៅ​​​ចង​​​កធ្វើ​​​​​​អត្ត​​​ឃាត​​​​។ ប្រហែល​​​១៥​​​នាទី​​​ក្រោយ​​​មក​​​ នគរ​​​បាល​​​បាន​​​បើក​​​ទ្វារ​​​ ហើយ​​​បាន​​​ឃើញ​​​បុរស​​​​រូប​​​នេះ​​​ចង​​​ក​​​នឹង​​​កន្សែង​​​ពោះ​​​គោ​​​ក្រោម​​​​​​ដំបូល​​​បន្ទប់​​​ឃុំ​​​ខ្លួន”។ លោក​​​ សាវុធ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​ដឹក​​​គាត់​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ ហើយ​​​គាត់​​​ត្រូវ​បាន​គេ​​​បញ្ជាក់​​​ថា ស្លាប់​​​ពេល​​​មក​​​ដល់​​​មន្ទី​​​រ​​​ពេទ្យ​​​។

ឈួន​​​ រដ្ឋា គ្រោង​​​បង្ហាញ​​​ខ្លួន​​​នៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​សុក្រ។ លោក​​​ សែ រស្មី អ្នក​​​ស្រាវ​​​ជ្រាវ​​​ពន្ធនាគារ​​​ម្នាក់​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​ “មាន​​​កំហុស​​​បច្ចេក​​​ទេស” ដោយ​​​បណ្តោយ​​​ឲ្យ​​​ជន​​​សង្ស័យ​​​ទៅ​​​ងូត​​​ទឹក​​​ម្នាក់​​​ឯង​​​មាន​​​ទាំង​កន្សែង​​​ពោះ​​​គោ​​​ទៀត៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស