38 C
Phnom Penh

មេ​​​ដឹក​​​នាំ​​​សហជីព​​​ម្នាក់​​​ត្រៀម​​​បង់ប្រាក់​ធានា​ដើម្បី​បាន​នៅ​​​ក្រៅ​​​ឃុំ​​​តាម​​​ការ​បង្គាប់​​​​តុលាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អាត់​ ធន់ មេដឹក​​​នាំសហជីព​ឯករាជ្យ​​​ម្នាក់​បាន​លើក​ឡើង​កាល​​​ពីម្សិលមិញ​ថា លោក​បាន​ប្រមូល​​​ប្រាក់​ជិត​​​គ្រប់​ហើយ​ពី​ក្រុម​អ្នកគាំទ្រ​សម្រាប់​​​​បង់​​​ប្រាក់​​​ធានា​​​នៅក្រៅឃុំ​ចំនួន​២៥.០០០​ដុល្លារ​ទៅ​​​ឲ្យ​សាលា​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ ហើយ​លោក​​​នឹង​ប្រគល់​​ប្រាក់​នេះ​ទៅ​ឲ្យ​តុលាការ​នៅ​ថ្ងៃនេះ។

តុលាការ​បាន​ចោទ​ប្រកាន់​លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​​​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ពីបទ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​​​​​​​នៅ​​​ពេល​​​កម្មករ​រោងចក្រ​កាត់​ដេរ​​​ធ្វើ​​​កូដកម្ម​​​​កាលពីខែកញ្ញា ហើយ​បាន​​​បង្គាប់​ឲ្យ​លោក​​​បង់​ប្រាក់​​​ដើម្បី​​​បាន​នៅ​​​ក្រៅឃុំ​ឲ្យ​គ្រប់​ចំនួន​​នៅ​ថ្ងៃ​​​ច័ន្ទ​សប្ដាហ៍​​​ក្រោយ​ ដើម្បី​ចៀស​វាង​ការ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​។

លោក អាត់ ធន់ បាន​​​មាន​ប្រសាសន៍​ថា លោក​ប្រមូល​ប្រាក់​បាន​១០.០០០​ដុល្លារ​ពី​​​សមា​ជិក​សហជីព​ និង​អ្នក​គាំទ្រ​​​ផ្សេង​ទៀត និង​ប្រាក់១០.០០០​ដុល្លារ​ទៀត​ពី​សហជីព​ ​កម្មករ​ និង​អង្គការ​សិទ្ធិមនុស្ស​ រួម​មាន​សហព័ន្ធ​​​សហជីព​អន្តរជាតិ។

លោក​​​បាន​បន្ថែម​ថា “បើ​​​ទោះ​​​ណា​​​ជា​យើង​មិន​​​មាន​ប្រាក់​គ្រប់​គ្រាន់​ក៏ដោយ ក៏​​​យើង​អាច​ផ្ដល់​ឲ្យពួកគេ​នូវ​ចំនួន​ដែល​យើង​​ប្រមូល​បាន​។ យើង​​​នឹង​បន្ត​ប្រមូល​ប្រាក់​ទៀត​រហូត​ដល់​គ្រប់​​​ចំនួន​”។ លោក​បាន​​​មាន​ប្រសាសន៍​ថា ពេល​​​លោក​​​ទៅ​​​តុលាការ​​​នេះ លោក​ក៏​​​នឹង​ដាក់ពាក្យ​បណ្ដឹង​​​ជំទាស់​នឹង​សេចក្ដី​បង្គាប់​របស់​តុលាការ​កាល​​​ពីខែ​មុន​ដែល​បង្គាប់​​​លោក​​ឲ្យ​ចៀសវាង​ការ​ជួប​ជុំគ្នា​ជា​​​សាធារណៈ​ និង​មិន​ឲ្យ​លោក​ចុះ​​​ទៅ​​​មើល​រោងចក្រ​ពេល​​​មាន​​ករណី​ប្រឆាំង​រូប​លោក​​​ឬ មិន​ឲ្យ​​​លោក​​​ជួប​ជាមួយ​និយោ​​​ជិត​របស់​ខ្លួន​​​នោះ​​​ដែរ៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស