Latest
រដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជការនិងកម្មករឈប់សម្រាក៣ថ្ងៃអំឡុងពេលបោះឆ្នោតជាតិខែក្រោយនេះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចឲ្យមន្ត្រីរាជការ កម្មករ និយោជិតទូទាំងប្រទេសឈប់សម្រាក ៣ថ្ងៃ ដើម្បីឲ្យពួកគេមានពេលគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិនតម្រូវឲ្យកាត់ប្រាក់ឈ្នួលឡើយ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយកាលពីទី៣ មិថុនា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៥ មិថុនា នេះថា ដោយផ្អែកតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានអនុញ្ញាតឱ្យមន្ត្រីរាជការ កម្មករ និយោជិតឈប់សម្រាកពីការងារចំនួន ៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា...