29 C
Phnom Penh

ប្រធាន​​​សហជីព​​​បង់ប្រាក់​​​ធានា​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​នៅ​​​សាលាដំបូង​​​រាជធានី​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​​​ពី​​​ប្រមូល​​​ប្រាក់​​​បរិច្ចាគ​​​និង​​​កម្ចី​​​បាន​​​ជា​​​ច្រើន​​​នោះ លោក អាត់ ធន់ ប្រធាន​​​សហ​​​ជីព​​​ ដែល​​​មាន​​​បញ្ហា​​​ច្រើន​​​បាន​​​យក​​​លុយ​​​សម្រាប់​​​បង់ធានា​​​នៅ​​​ក្រៅ​​​ឃុំ​​​ចំនួន​​​​​​២៥.០០០​​​ដុល្លារ​​​ទៅ​​​ឲ្យ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ។

លោក អាត់ ធន់ ប្រធាន​​​សហ​​​ជីព​​​​​​យក​​​លុយ​​​២៥.០០០​​​ ដុល្លារ​ដើម្បី​តម្កល់នៅឯ​​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​ម្សិលមិញ​។ Srey Samnang/Independent Monks Network for Social Justice
លោក អាត់ ធន់ ប្រធាន​​​សហ​​​ជីព​​​​​​យក​​​លុយ​​​២៥.០០០​​​ ដុល្លារ​ដើម្បី​តម្កល់នៅឯ​​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​ម្សិលមិញ​។ Srey Samnang/Independent Monks Network for Social Justice

ការ​​​បង់​​​ប្រាក់​​​ធានា​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​កើត​​​ចេញ​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ថា គាត់​​​បាន​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​អំពើ​​​ហិង្សា​​​នៅ​​​ពេល​​​កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ធ្វើ​​​កូដកម្ម​​​កាល​​​ពី​​​ខែ​​​កញ្ញា ហើយ​​​តុលាការ​​​បាន​​​គំរាម​​​ឃុំ​​​ខ្លួន​​​គាត់​​​ប្រសិន​​​បើ​​​គាត់​​​មិន​​​បង់​​​ប្រាក់​​​នេះ​​​ត្រឹម​​​ថ្ងៃ​​​ច័ន្ទ​​​ទេ​​។

លោក​​​ អាត់​​​ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ​​​កម្មករ​​​កាត់ដេរ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​បញ្ជូន​​​ប្រាក់​​​បង់​​​ធានា​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​​​​ទៅ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ ហើយ​​​មន្ត្រី​​តុលាការ​​​បាន​​​ចុះ​​​បញ្ជី​​​ថា ខ្លួន​​​បាន​​​ទទួល​​​លុយ​​​នោះ​​​ជា​​​ផ្លូវ​​​ការ​​​ ដូច្នេះ​​​យើង​​​បាន​​​បំពេញ​​​តាម​​​ការ​​​តម្រូវ​​​របស់​​​តុលាការ​​​ហើយ​​​។​​​

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ខ្ចី​​​លុយ​​​ពី​​​សហការី​​​របស់​​​យើង​​​ ដែល​​​អ្នក​​​ខ្លះ​ឲ្យ​​​យើង​​ខ្ចី​​​ចំនួន​​​២.០០០​​​ដុល្លារ​​​ ១.០០០​​​ដុល្លារ ៥០០​​​ដុល្លារ ហើយ​​​យើង​​​បន្ត​​​ប្រមូល​​​លុយ​​​ពី​​​សប្បុរសជន​​​ដើម្បី​​​សង​​​គេវិញ​​​”។ លោក​​​ អាត់ ធន់​​​ ក៏​​​បាន​​​ទទួល​​​ការ​​​ដាក់​​​កម្រិត​​​ធ្ងន់​​​ធ្ងរ​​​លើ​​​សេរីភាព​​​នៃ​​​ការ​​​ដើរ​​​ហើរ​​​ផង​​​ដែរ​​​ ដោយ​​​តុលាការ​​​បាន​​​បង្គាប់​​​​​​ឲ្យ​​​គាត់​​​ចៀសវាង​​​​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​សាធារណៈ​​​ ព្រម​​​ទាំង​​​មិន​​​ឲ្យ​​​ទៅ​​​ជួប​​​កម្មករ​​​នៅ​​​រោងចក្រ​​​ ដោយ​​​សារ​​​បទ​​​ចោទ​​​ប្រកាន់​​​នេះ​​​ផង​​​ដែរ​​​។ នៅ​​​ឯ​​​តុលាកា​​​រកាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ អាត់ ធន់ បាន​​​ប្ដឹង​​​តវ៉ា​​​ឲ្យ​​​ដក​​​ការ​​​ដាក់​​​កម្រិត​​​ទាំង​​​នេះ​​​ចេញ​​​៕ គឹមហឿន​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស