38.8 C
Phnom Penh

មន្ត្រីក្រុង​បាត់​ដំបង​​ម្នាក់​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិពាក់ព័ន្ធ​ការ​ធ្វើ​យុទ្ធនាការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពីម្សិលមិញ​ ចៅសង្កាត់​រង​ក្រុង​បាត់ដំបង​ម្នាក់​បាន​ដាក់ពាក្យ​បណ្ដឹងទៅ​គណៈ​កម្មការ​រៀបចំការ​​បោះ​ឆ្នោត​ខេត្ត ដោយចោទ​ប្រកាន់​គណបក្ស​សង្គ្រោះជាតិ​ថា មិន​បាន​ជូន​ដំណឹង​រូបលោក​នៅពេល​ពួកគេ​បញ្ចាំងវីដេអូនយោបាយ​តាម​ទីសាធារណៈ​នៅក្នុង​សង្កាត់​របស់​លោក​កាលពីថ្ងៃទី៦ និង​​​ទី៧ ខែ​​​ឧសភា។

ទាក់​​​ទងនឹង​​​ពាក្យ​​​បណ្ដឹង​​​ដែល​​​ប្ដឹង​​​ដោយ​​​លោក សួន សុខេន ចៅសង្កាត់​​​រង​​​ស្វាយប៉ោ​​​លោក កែវ ស៊ីណា ដែល​​​ជាសមាជិក​​​គណៈកម្មការ​​​រៀបចំការ​​​បោះឆ្នោត​​​ខេត្ត​​​បាត់​​​ដំបង បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​ហើយ”។ លោក​​​មាន​​​ប្រសាសន៍​​​ថា “គណបក្ស​​​សង្គ្រោះជាតិ​​​មិនគោរព​​​ច្បាប់​​​បោះ​​​ឆ្នោត។ ពួកគេ​មិន​​​បា​នសុំការ​អនុញ្ញាត​ពីអាជ្ញាធរ​​​សង្កាត់​​​ស្វាយ​​​ប៉ោ ដើម្បីធ្វើយុទ្ធនាការ​​​ ឬ​​​សុំបញ្ចាំង​​​វីដេអូតាមទី​​​​​​សាធារណៈឡើយ”។

លោក ស៊ីណា បាន​​​បន្ថែម​​​ថា បើទោះណាជាគណបក្ស​​​ប្រឆាំង​​​មិន​​មានការ​​​អនុញ្ញាត​​​ពី​​​គណៈកម្មការ​​​រៀបចំការ​​​បោះឆ្នោត​​​ខេត្ត​​​ ដើម្បីធ្វើយុទ្ធនាការ​​​ឃោសនា​​​ក្នុង​​ខេត្ត​បាត់​​​ដំបង​​​ក៏ដោយ ក៏គណបក្ស​​​នេះ​​​គួរ​​​សុំការ​​​អនុញ្ញាត​​​ពី​​​មន្ត្រីសង្កាត់​​​សម្រាប់​​​សកម្មភាព​​​ជាក់​​​លាក់​​​មួយ​​​ចំនួន​​​ដែរ​​​។

កាលពីល្ងាច​​​ថ្ងៃទី៦ ខែឧសភា មន្ត្រីនិង​​​សកម្មជនគណបក្ស​​​សង្គ្រោះជាតិមួយ​​​ក្រុម​​​ដឹក​​​នាំ​​​ដោយ​​​លោកស្រី មូរ សុខហួរ សមាជិក​​​សភាជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​នៅក្នុង​​​ខេត្ត​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​បញ្ចាំង​​​វីដេអូនយោបាយ​​​តាម​​​អេក្រង់ដែល​​​ដាក់​​​នៅលើ​​​រថយន្ត​​​​​​តាម​​​ទីតាំង​​​មួយ​​​ចំនួន​​​ក្នុង​​​ក្រុង​​​បាត់ដំបង រួម​​​មាន​​​សង្កាត់​​​​​​ស្វាយប៉ោជាដើម។

នគរ​​​បាល​​​បាន​​​បិទ​​​ផ្លូវ​​​ដែល​​​យុទ្ធនាការ​​​ចល័តរបស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​បានឈប់ ដោយ​បាន​​​​​រារាំង​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​មិន​​​ឲ្យ​​​ទៅ​​​​មើល​​​​​​វីដេអូនោះ ដែល​​​រៀប​​​រាប់ពី​​​ការ​​​បណ្ដេញចេញពីដីធ្លី ការ​​​បង្ក្រាប​​​ដ៏ហិង្សា​​​របស់​​​នគ​​​រ​​​បាល​​​ទៅលើការ​​​តវ៉ា​​​​​​ និង​​​សារ​​​របស់​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​។

នៅពេល​​​ត្រូវបាន​​​ទាក់​​​ទង​​​កាលពីម្សិលមិញ លោកស្រី មូរ សុខហួរ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​របស់​​​លោកស្រីបាន​​​ធ្វើតាមនីតិវិធី​​​ចាំបាច់​​​មួយ​​​ចំនួន​​​ដើម្បីធ្វើយុទ្ធនា​​​ការ​​​នៅក្នុង​​​សង្កាត់​​​នេះ។

លោកស្រី មូរ សុខហួរ មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ការ​​​អនុញ្ញាត​​​ពីគណៈ​​​កម្មការ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​ខេត្ត​​​ដើម្ប​ីធ្វើយុទ្ធនាការ​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបងនេះ ហើយពួកគេ​​​ដឹងហើយ​​​​ថា យើង​​​នឹង​​​ចាក់​​​បញ្ចាំងវីដេអូរាល់​​​យប់​​​”។

ច្បាប់​​​ស្ដីពីការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​តំណាង​​​រាស្ត្រចែង​​​ថា គណបក្ស​​​ទាំង​​​អស់​​​ត្រូវ​​​ជូន​​​ដំណឹង​​​មន្ត្រី​​​ឃុំ-សង្កាត់ជា​មុនពីការ​​​​ប្រើ​​​ប្រាស់ទីសាធារណៈ​​​សម្រាប់សកម្មភាពយុទ្ធនាការ​​​។ ទោះជាយ៉ាង​​​ណា ច្បាប់​​​នេះ​​​មិន​​​មាន​ក្នុង​​​​​ច្បាប់​​​ស្ដីពីការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត​​​ ក្រុង​ ស្រុក​ ខណ្ឌ ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែឧសភាឡើយ​​​។

ប៉ុន្តែ​​​លោក អឹុម សួស្ដី ប្រធាន​​​គណៈកម្មាធិការ​​​ជាតិរៀបចំការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​គួរ​​​សហការ​​​ជាមួយ​​​មន្ត្រីមូល​​​ដ្ឋាន​​​ដើម្បី​​​រក្សា​​​សណ្ដាប់​ធ្នាប់​​​សាធារណៈ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​គួរ​​​ជូនដំណឹង​​​ដល់​​​មន្ត្រីមូល​​​ដ្ឋាន​​​ ដើម្បី​ឲ្យ​​​​ពួកគេ​​​អាច​​​រៀបចំ​​​ និង​​​ការ​​​ពារ​​​សន្តិសុខ​​​អំឡុង​​​ការ​ធ្វើយុទ្ធនាការ​​​​”៕ សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស