26 C
Phnom Penh

លោក ហ៊ុន សែន អញ្ជើញ​ចូល​រួម​ប្រជុំ​កំពូល​លើក​ទី​៤​នៅ​ក្រុង​សៀងហៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​​ខ្ពស់​​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​ស្ដី​​​ពី​​​វិធាន​​​ការ​​​កសាង​​​អន្ត​រ​កម្ម និង​​ទំនុក​ចិត្ត​នៅ​អាស៊ី ដែល​នៅ​ទី​នោះ​ លោក​គ្រោង​នឹង​ជួប​ជាមួយ​មេដឹកនាំ​ពិភពលោក​​ផ្សេងទៀត ដែល​រួម​មាន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតី​អីុរ៉ង់ លោក ហាសសាន រ៉ូហានី និង​លោក បាន គីមូន អគ្គ​លេខា​ធិការ​​អង្គការ​សហ​ប្រជាជាតិ។

សេចក្តី​ប្រកាស​​​ព័ត៌មាន​​​​មួយ​ពី​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នឹង​ឆ្លៀត​ឱកាស​អំឡុង​កិច្ច​ប្រជុំ​កំពូល​រយៈ​ពេល​ពីរ​ថ្ងៃ​ ដែល​បាន​ចាប់​​​ផ្តើម​នៅ​ថ្ងៃ​អង្គារ ដើម្បី​ជួប​ជា​ឯកជន​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន លោក ស៊ី ជិនភីង ដែល​នឹង​ធ្វើ​ជា​អធិបតី​កិច្ច​ប្រជុំ​កំពូល​នេះ។

សេចក្តី​ប្រកាស​​​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក៏​​នឹង​រួម​ដំណើរ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ដែរ។ ប្រទេស​ចិន​ជា​ប្រទេស​ដាក់​ការ​វិនិយោគ​ដ៏​ច្រើន​បំផុត​នៅ​ប្រទេស​កម្ពុជា និង​ជា​ម្ចាស់​បំណុល​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​​​​ដដែល​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន និង​លោក ស៊ី នឹង​ពិភាក្សា​អំពី​​​អ្វី អំឡុង​ពេល​ជួប​គ្នា​នោះ​ទេ ហើយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អធិប្បាយ​បាន​ឡើយ៕ មានិត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស