31 C
Phnom Penh

ករណី​ជំងឺ​គ្រុន​ឈាម​ធ្លាក់​ចុះ​ខ្លាំង​បើ​ធៀបទៅ​នឹង​ឆ្នាំ​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ករណី​ស្លាប់​ និង​ករណី​កើត​ជំងឺ​គ្រុន​ឈាម​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លះ​​ដើម​ឆ្នាំ​នេះ​ បើ​​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៣។

លោក ង៉ាន ចន្ថា នាយក​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​របស់​លោក​បាន​ក​ត់​ត្រា​ករណី​ស្លាប់​មួយ​ករណី​ដោយសារ​មេ​រោគ​ចម្លង​តាម​មូស​ខ្លា​នេះ​ អំឡុង​រយៈ​ពេល​១៤​សប្តាហ៍​​ដំបូង​ដើម​ឆ្នាំ​នេះ និង​ករណី​កើត​ជំងឺ​នេះ​ចំនួន​២៤០​ករណី​។

​តួលេខ​នេះ​​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ខ្លាំង​ បើ​ប្រៀប​ធៀប​នឹង​ការ​​ស្លាប់​១១ករណី​ និង​ការ​​កើត​ជំងឺ​នេះ​ចំនួន​​១.៦២៨​ករណី ​ដែល​ក្រសួង​សុខាភិបាល​បាន​កត់​ត្រា​អំឡុង​រយៈ​ពេល​១៤​សប្តាហ៍​​ដើម​ឆ្នាំ​២០១៣។

​លោក​ ង៉ាន ចន្ថា បាន​សន្មត​​ថា ការ​ធ្លាក់​ចុះ​នេះ​បណ្តាល​មក​ពី​កត្តា​មួយ​ចំនួន​រួម​មាន​ ការ​គ្មាន​ភ្លៀង​កក់​ខែ​ដើម​ឆ្នាំ សាធារណជន​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​វិធាន​ការ​បង្ការ​ និង​ការ​ស៊ាំ​ជាង​មុន​ច្រើន​ពី​រដូវ​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​មុន​។

ប៉ុន្តែ លោក​បាន​ក្រើន​រំឭក​ថា កុំ​អាល​ត្រេក​អរ​នឹ​ង​ចំនួន​ករណី​តិច​តួ​ច​នេះ​អី ដោយសារ​តែ​រដូវ​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​បំផុត​មិនទាន់​មក​ដល់​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​អាច​និយាយ​ឲ្យ​ប្រាកដ​បាន​ថា តើ​វា​នឹង​នៅ​តែ​បែប​នេះ ឬ​យ៉ាង​ណា​នោះ​ទេ​។ ការ​ផ្ទុះ​ករណី​ជំងឺ​អាច​នឹង​កើត​ឡើង​គ្រប់​កន្លែង​ និង​គ្រប់​ពេល​”៕សុខុម​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស