28 C
Phnom Penh

មន្ត្រីអប់រំ​​​រង​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​​​កិប​​​កេង​​​ប្រាក់​​​​​គ្រូបង្រៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមគ្រូបង្រៀន​​​បាន​​​ចោទ​​​ប្រកាន់​​​មន្ត្រីអប់​​​រំ​​​នៅ​​​ស្រុក​​​អន្លង់​​​វែង ខេត្ត​​​ឧត្តរមានជ័យ​​​ថា បាន​​កិបកេង​ប្រាក់​​​ចំនួន​​​២១​​​លាន​​​រៀល​​​ ដែល​​​​​​ទុក​​​សម្រាប់​​​បើក​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ដល់​​​គ្រូ​បង្រៀនសាលា​​​​​​បឋមសិក្សា​​​។

នៅក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​ផ្ញើជូន​​​ក្រសួង​​​អប់រំ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ សមាគមគ្រូបង្រៀន​​​កម្ពុជា​​​ឯក​​​រាជ្យ បាន​​​អះអាង​​​ថា ការិយាល័យ​​​អប់រំ​​​ស្រុក​​​អន្លង់​​​វែង ដែល​​​មកបើក​​​ប្រាក់​​​​​ពីមន្ទីរ​អប់រំ​​​ខេត្ត មិន​​​បាន​​​បើក​​​ប្រាក់​​នោះដល់គ្រូបង្រៀន​​​មួយចំនួ​​​ន​​​ឡើយ ហើយ​​​បាន​​​ប្រើ​​​ឈ្មោះ​​អ្នកផ្សេង​​ដើម្បីយក​​​ប្រាក់ទាំង​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​។

លោក រ៉ុង ឈុន ប្រធាន​​​សមាគមគ្រូបង្រៀន​​​កម្ពុជា​​​ឯករាជ្យ​​​ បានមាន​​​ប្រសាសន៍​​​ថា “នេះ​​​គឺ​​​ជា​​​អំពើពុក​​​រលួយ​​​ ហើយ​​​វា​​​ប៉ះពាល់​​​ដល់​​​គុណភាព​​​អប់រំ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​​​​ថត​​​ចម្លង​​​លិខិត​​នេះ​​​ផ្ញើជូន​​​ខុទ្ទកាល័យ​​​នាយក​​​រដ្ឋមន្ត្រី និង​​​អង្គភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​ ហើយ​​​យើង​​​ស្នើ​​​ឲ្យ​​​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​​​​​​ក្រសួង​​​អប់រំ ចាត់​​​វិធានការ​​​រឿង​​នេះ”។

គ្រូបង្រៀន​​​ទទួលបាន​​​ប្រាក់​​​ខែគោល​​​ប្រហែល​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ប៉ុន្តែ​​​ដោយ​​​សារ​​​កន្លែង​​​មួយ​​​ចំនួន​​​ខ្វះគ្រូបង្រៀន​​​ ដូចជា​​​ស្រុក​​​អន្លង់​​​វែង​​​ជាដើមនេះ គ្រូបង្រៀន​​​មួយ​​​ចំនួន​​​ត្រូវ​បង្រៀន​​​ពីរ​​​វេន ហើយ​​បាន​បើក​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​រៀង​​​រាល់​​​ប្រាំមួយ​​​ខែម្ដង​​​។

គ្រូបង្រៀន​​​មួយ​​​ចំនួន​​​នៅ​​​សាលា​​​បឋម​​​សិក្សា​​​អន្លង់វែងលើក​​​ឡើង​​​ថា ពួកគាត់​​​មិន​​​បាន​​បើក​​​ប្រាក់​​​បន្ថែម​​​​​​ម៉ោង​​​ប្រាំមួយ​​​ខែ​​​របស់​​​ខ្លួនទេ ដែល​​​មាន​​​ចំនួន​​​រហូត​​​ដល់​​​៦០០​​​ដុល្លារ​​​ក្នុង​​​ម្នាក់ៗ ចំណែក​​​គ្រូដទៃទៀត​​​ ដូចជា​​​លោកគ្រូ ស្វាយ លីម អះអាង​​​ថា ពួកគាត់​បាន​បើក​​ប្រាក់​​​បន្ថែមម៉ោង​ដែ​​​ល​​​មិន​​​ត្រូវ​​​បាន​​​ ហើយ​​​ក្រោយ​​​មក​​​​​​ត្រូវ​​​បាន​​​​​​មន្ត្រី​​​អប់រំ​​​ស្រុក​​​ដក​​​ហូត​​​យកវិញ​​​។

លោកគ្រូ​​​ ស្វាយ លីម បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំបង្រៀន​​​តែពេល​​​ព្រឹក​​​ប៉ុណ្ណោះ ប៉ុន្តែ​​​ខ្ញុំ​​បាន​បើក​​ប្រាក់​​​​​​សម្រាប់ការ​​​​បង្រៀន​​​ពីរ​​​វេន​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ” បន្ទាប់ពីខ្ញុំ​​​ទទួលបាន​ប្រាក់ហើយ ​​​ ពួកគេ​​​បាន​​​មក​​​ផ្ទះ​​​ខ្ញុំ​​​ហើយ​​​យក​​​ប្រាក់​​​នោះ​​​វិញ។ ខ្ញុំបាន​​​សួរ​​​ពួកគេ​​​ ‘ហេតុអ្វី​​​បាន​​​ជា​​​អ្នក​​​លួច​​​ឈ្មោះ​​​ខ្ញុំទៅ​បើក​​​លុយទៅវិញ?’ ប៉ុន្តែ​​​ពួកគេ​​​គ្រាន់​​​តែ​​​មកយក​​​លុយ​​​នោះដោយ​​​គ្មាន​​​ពន្យល់ហេតុផល​​​អ្វីឡើយ​​​”។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​​​អប់រំ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពីម្សិលមិញ​​​ថា លោក​​​មិនទាន់​​​បាន​​​ពិនិត្យ​​​​​​ពាក្យ​​​បណ្ដឹង​​​នេះ​​​នៅឡើយ​​​ទេ ប៉ុន្តែ​​​ថា របាយការណ៍ពី​​​មន្ទីរ​​​អប់រំខេត្ត​​​គួរ​​​តែ​​​គាំទ្រ​​​ ឬច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា “ប្រធាន​​​មន្ទីរ​​​អប់រំ​​​ខេត្ត​​​បាន​​​ចុះហត្ថលេខា​​ប្រគល់ការ​បើក​​​ប្រាក់​​​ខែ​​​នេះទៅ​​​ថ្នាក់​​​ស្រុក​​​”។ លោក​​​បាន​​​បន្ថែ​ម​​​ថា “ពួកគេ​​​គួរ​​​ធ្វើការ​រួមគ្នា​​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា គ្រូ​​​បង្រៀន​​​ទទួលបាន​ប្រាក់​​​ខែ​​​ត្រឹម​​​ត្រូវ ប៉ុន្តែ​​​ឧទាហរណ៍នៅពេល​​​មាន​​​ករណី​​​ដូច​​​នេះ​​​កើត​​​ឡើង​​​ ខ្ញុំ​​​អាច​​​ចូល​​​រួម​​​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស