38.1 C
Phnom Penh

វាល​​​ព្រះ​​​មេរុ​​​កំពុង​​​​​​ប្រែ​​​ក្លាយ​​​​​​ជា​​​សួន​​​ច្បារ​​​បណ្តើរ​​​ៗ​​​​​​ដូច​​​​​​កាល​​​ពី​​​មុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​មួយ​​​ខែ​​​បន្ទាប់​​​ពីកម្មករ​​​បាន​​​ចាប់​​​ផ្តើម​​​រុះ​​​រើ​​​ព្រះ​​​ពន្លាក្នុង​​​បរិវេណ​​​ព្រះ​​​មេរុ​​​សម្រាប់​​​ថ្វា​​​យ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេចឪ​​​ នរោត្តម​ សីហនុ​ កាល​​​​ពី​​​ឆ្នាំ​​​២០១៣​​​ សួន​​​​​​ស្មៅ​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ស្តារ​​​បន្តិច​​​ម្តង​​​ៗ​​​ឲ្យ​​​វិល​​​ទៅ​​​រក​​​សភាព​​​ដូច​​​ដើម​​​វិញ​​​។ 

ព្រះ​​​មេរុ​​​សម្រាប់​​​ថ្វា​​​យ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរម​​​រតន​​​ កោដ្ឋ​​​សម្តេចឪ​​​ នរោត្តម​ សីហនុ​ កាល​​​​ពី​​​ឆ្នាំ​​​២០១៣​​​​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ស្តារ​​​ឲ្យ​​​វិល​​​ទៅ​​​រក​​​សភាព​​​ដូច​​​ដើម​​​វិញ ​​​។ ស៊ីវ​ ចាន់ណា​
ព្រះ​​​មេរុ​​​សម្រាប់​​​ថ្វា​​​យ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរម​​​រតន​​​ កោដ្ឋ​​​សម្តេចឪ​​​ នរោត្តម​ សីហនុ​ កាល​​​​ពី​​​ឆ្នាំ​​​២០១៣​​​​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ស្តារ​​​ឲ្យ​​​វិល​​​ទៅ​​​រក​​​សភាព​​​ដូច​​​ដើម​​​វិញ ​​​។ ស៊ីវ​ ចាន់ណា​

សំណង់​​​តម្លៃ​​​រាប់​​​លាន​​​ដុល្លារ​​​នេះ​​​គ្រាន់​​​តែ​​​សង់​​​ជា​​​លក្ខណៈ​​​បណ្តោះ​​​អាសន្ន​​​ប៉ុណ្ណោះ ប៉ុន្តែ វា​​​មាន​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​បន្ទាប់​​​ពី​​ព្រះ​​​រាជពិធី​​​បុណ្យ​​​ព្រះសព​​​ មុន​​​ពេល​​​កម្មករ​​​ចាប់​​​ផ្តើម​​​រុះ​​​រើ​​​សំណង់​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​មេសា​​​។

កាល​​​ពី​​​ម្សិលមិញ​​​​​​ គំន​​​រ​​​កម្ទេច​​​កម្ទី​​​ និង​​​សំរាម​​​ ដែល​​​​​​ខ្លះ​​​មាន​​​កម្ពស់​​​ត្រឹម​​​ក្បាល​​​ជង្គង់ មាន​​​សភាព​​​រាយ​​​ប៉ាយ​​​នៅ​​​ពាស​​​ពេញ​​​សួន​​​នេះ និង​​​គ្រោង​​​ដែក​​​គរ​​​ជំុវិញ​​​គំនរ​​​ទាំង​​​នោះ​​​។​​​កម្មករ​​​ប្រមាណ​​​១២​​​នាក់​​​នាំ​​​គ្នា​​​លើក​​​​​​គ្រោង​​​ដែក​​​ដាក់​​​រថយន្ត​​​មួយ​​​គ្រឿង​​​ ខណៈ​​​ដែល​​​កម្មករ​​​១២​​​នាក់​​​ផ្សេ​​​ងទៀត​​​ដើរ​​​ជុំ​​​វិញ​​​គំនរ​​​សំរាម​​​ និង​​​កម្ទេច​​​កម្ទី​​​ទាំង​​​នោះ​​​ ឬ​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ក្មេង​​​តូច​​​ៗ​​​នៅ​​​លើ​​​សួន​​​។

បុរស​​​ម្នាក់​​​ដែល​​​​​ប្រាប់​​​ថា ខ្លួន​​​ជា​​​អ្នក​​​គ្រប់​​​គ្រង​​​ម្នាក់​​​នៅ​​​ក្រុម​​​ហ៊ុនវីស្ប៉ាន ជា​​​ក្រុម​​​ហ៊ុន​​​ទទួល​​បាន​​​កិច្ច​​​សន្យា​​​សាង​​​សង់ និង​​​រុះ​​​រើ​​​វាល​​​ព្រះ​​​មេរុ​​​ និយាយ​​​ថា ក្រុម​​​ហ៊ុន​​​របស់​​​លោក​​​ទទួល​​​ខុស​​​ត្រូវ​​​តែ​​​លើ​​​ការ​​​យក​​​គ្រោង​​​ព្រះ​​​ពន្លា​​​ចេញ​​​តែ​​​ប៉ុណ្ណោះ មិនមែន​​​សំរាម​​​​​​នោះ​​​ទេ​​​។ បុរស​​​ដែល​​​ប្រាប់​​​ថា​​​ខ្លួនមាន​​​ឈ្មោះ ពៅ​​​ រូប​​​នេះនិយាយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា អ្នក​​​ណា​​​នឹង​​​មក​​​ប្រមូល​​​សំរាម​​​នេះ​​​ទេ​​​។ ការ​​​ងារ​​​របស់​​​យើង​​​គឺ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រុះ​​​រើ​​​ព្រះ​​​ពន្លា​​​ទាំង​​​នេះ​​​”។

គាត់​​​និយាយ​​​ទៀត​​​ថា  ការ​​​សម្អាត​​​​​​សួន​​​នេះ​​​ គឺ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ដោយ​​​សារ​​​តែកម្មករ​​​មួយ​​​ចំនួន​​​ជាប់​​​រវល់​​​ត្រៀម​​​រៀប​​​ចំ​​​ចេតិយ​​​មួួយ​​​នៅ​​​ក្នុង​​​បរិវេណ​​​ព្រះបរម​​​រាជ​​​វាំង​​​នៅ​​​មុន​​​ពិធី​​ដង្ហែ​​​​​​ព្រះ​​​បរម​​​អដ្ឋិធាតុ​​​ ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេច​​​ឪ​​​ នៅ​​​ខែ​​​កក្កដា​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា “យើង​​​គ្មាន​​​ចំនួន​​​កម្មករជាក់​​​លាក់​​​ធ្វើ​​​ការ​​​ងារ​​​នេះ​​​ទេ​​​។ ពេល​​​ខ្លះ​​​មានកម្មករ​​​ប្រាំពីរ​​​នាក់​​​ និង​​​ពេល​​​ខ្លះ​​​មាន​​​កម្មករ​​​២០​​​នាក់​​​ធ្វើ​​​ការ​​​នេះ​​​”។

លោក អ៊ុំ​​​ ដារ៉ា​​​វុធ ទីប្រឹក្សា​​​ព្រះរាជ​​​វង្សា​​​នុវង្ស​​​បានមាន​​​ប្រសាសន៍​​​ថា សំរាម​​​ដែល​​​នៅ​​​សេស​​​សល់​​​នៅ​​​វាល​​​ព្រះ​​​មេរុ​​​នឹង​​​ត្រូ​​​វ​​​បាន​​​សម្អាត​​​​​​  បន្ទាប់​​​ពី​​​ព្រះ​​​ពន្លា​​​ត្រូវ​​​បាន​​​រុះរើ​​​យក​​​ចេញ​​​អស់​​​។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​​​​សំដៅ​​​ដល់​​​ព្រះ​​​ពន្លា​​​ថា “​​​យើង​​​បាន​​​រុះ​​​រើ​​​ចេញ​​​អស់​​​ហើយ។យើង​​​ធ្វើ​​​វា​​​មួយ​​​ជំហាន​​​ម្តង​​​ៗ​​​ ពីព្រោះ​​​ទី​​​១​​​ខ្វះ​​​កម្លាំង​​​កម្មករ​​​ ហើយ​​​ទី​​​២ គឺ​​​កម្មករ​​​មួយ​​​ចំនួន​​​ជាប់​​​ទៅ​​​រវល់​​​សម្អាត​​​ចេតិយ​​​មួយ [នៅក្នុង​​ព្រះ​​​បរមរាជវាំង​​​]។ ពេល​​​នេះ​​​យើង​​​រង់​​​ចាំតែ​​​រថយន្ត​​​ប្រមូល​​​សំរាម​​​មក​​​យក​​​សំរាម​​​ទាំង​​​នេះ​​​ប៉ុណ្ណោះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ព្រះ​​​បរម​​​អដ្ឋិធាតុ​​​ ព្រះ​​​បរម​​​រតនកោដ្ឋ​​​​​​ សម្តេច​​​ឪ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​នៅ​​​ខែ​​​កក្កដា​​​យក​​​ទៅ​​​តម្កល់​​​នៅ​​​ក្នុង​​​ប្រាសាទ​​​ព្រះកែវ​​​មរកត​​​។ លោក​​​បាន​​​បន្ត​​​ថា “[ព្រះ​​​បរម​​​អដ្ឋិធាតុ​​​​​] របស់​​​ព្រះ​​​អង្គ​​​នឹង​​​ត្រូវ​​​ដង្ហែ​​​យក​​​ទៅ​​​តម្កល់​​​​​​នៅ​​​ក្នុង​​​ប្រាសាទ​​​មរកត​​​ វាល​​​ព្រះមេរុ​​​ នឹង​​​វិល​​​ទៅ​​​សភាព​​​ជាសួន​​​ច្បារ​​​ធម្មតាវិញ​​​”៕ សុខុម​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស